Pogba ៖ នៅ​ពេល​នេះ​ខ្ញុំ​​មិន​គិត​អ្វី​ទាំង​អស់​ខ្ញុំ​ដឹង​ត្រឹង​ថា ខ្ញុំ​ប្រឹង​ហាត់​ដើម្បី​លេង​ឲ្យ Juventus

  • 2024-10-17 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​តវ៉ា​ក្ដី​ឈ្នះ នឹង​អាច​មាន​មុខ​លើ​ទីលាន​វិញ ពេល​នេះ​ខ្សែ​បម្រើ​ Paul Pogba ​​កំពុង​តែ​ត្រូវ​បាន​ក្លឹប​មួយ​ចំនួន​ចង់បាន​គេ​ទៅ​ចូលរួម​ដូច​ជា AC Milan ជា​ដើម តែ​យ៉ាងណា​អតីត​កីឡាករ Manchester United រូប​នេះ​ចង់​លេង​នៅ Juventus ដដែល​ ដើម្បី​ជា​ការ​តបស្នង​ដែល​ក្លឹប​មិន​ផ្ដាច់​កុង​ត្រា​ខ្លួន​ក្នុង​កំឡុង​ពេល​​ជាប់​ក្ដីក្ដាំ​។

បន្ថែម​ពី​លើ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​តែ​ការ​លេង​នៅ Juventus គេ​ក៏​សុខ​ចិត្ត​​កាត់​​ប្រាក់​ខែ​ខ្លះ​ថែម​ទៀត​ផង ដើម្បី​តែ​បាន​លេង​នៅ​​ទី​នោះ​។ ​នេះ​ជា​ការ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ក្លឹប​មួយ​នេះ​​ ដោយ​សារ​តែ ក្លឹប​មិន​បាន​ផ្ដាច់​កុង​ត្រា​គេ​ឡើយ​ក្នុង​កំឡុង​ដែល​គេ​កំពុង​តែ​តវ៉ា​ក្ដី​នោះ​។

​ដើម​ឡើយ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​ដាក់​ពិន័យ​​​ទៅ​កាន់ Pogba ចំនួន​៤​ឆ្នាំ​មិន​ឲ្យ​លេង​បាល់​ពី​បទ​ប្រើ​ប្រាស់​សារធាតុ​ប៉ូវ​កម្លាំង​​ដែល​គេ​ហាមឃាត់​ ប៉ុន្តែ​ការ​ដាក់​ទោស​នេះ​ត្រូវ​​បាន​សម្រាល​មក​ត្រឹម​១៨​ខែ​វិញ ដោយ​សារ​តែ​គេ​រក​ឃើញ​ថា​​​​វា​​ជា​ការ​ប្រើប្រាស់​ដោយ​អចេតនា​។ យ៉ាង​ណា​ក្រោយ​ខក​ខាន​​ចូល​លេង​អស់​១៨​ខែ​ពេល​នេះ​​អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​​​​​កំពុង​តែ​សម្រុក​ហ្វឹកហាត់​ឡើង​វិញ​ដើម្បី​​អាច​ចូល​លេង​ឲ្យ​ Juventus វិញ​ឲ្យ​បាន​ឆាប់​៕

Daro Ly

អត្ថបទថ្មី