មុនដល់ថ្ងៃស្រែកហ៊ោ មករម្លឹកបទចាស់ៗដែលរំពឹងថាបន្លឺរំពងពេញការប្រគំតន្ត្រីពិសេសរបស់ 2NE1
- 2024-07-31 02:11:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនដល់ថ្ងៃស្រែកហ៊ោ មករម្លឹកបទចាស់ៗដែលរំពឹងថាបន្លឺរំពងពេញការប្រគំតន្ត្រីពិសេសរបស់ 2NE1
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២២ ខែកក្កដា ផលិតកម្ម YG បានធ្វើឲ្យអាណាចក្រ K-pop ពុះកញ្ជ្រោលនឹងភាពរីករាយ ជាមួយនឹងព័ត៌មាននៃការជួបជុំគ្នាឡើងវិញរបស់ 2NE1។ សមាជិកទាំងបួននាក់នៃក្រុមចម្រៀងនារីល្បីៗ ដូចជា CL, Park Bom, Dara, និង Minzy បានចុះហត្ថលេខាសារជាថ្មីសម្រាប់សកម្មភាពក្រុម ហើយក៏កំពុងរៀបចំសម្រាប់ការបង្ហាញមុខជាពិសេស ជាការត្រឡប់មកវិញ ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍អស្ចារ្យដែលមានកាេរំពឹងខ្ពស់ថានឹងកក្រើកវិស័យ K-Pop ដើម្បីប្រារព្ធខួបលើកទី ១៥ របស់ ក្រុម។
ក្រុមអ្នកគាំទ្រត្រៀមខ្លួនជាស្រេចក្នុងការ ស្រែកហ៊ោ និងគ្រវី Light Stick របស់ពួកគេ សាទរការសម្ដែងរបស់ 2NE1។ ប៉ុន្តែមុនការប្រគំតន្ត្រីមកដល់ សូមរម្លឹកឡើងវិញនូវបទចម្រៀងល្បីៗរបស់ក្រុមកាលពីអតីតកាល ដែលគេរំពឹងថានឹងត្រូវបានបន្លឺឡើងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ៖
១. បទ «FIRE»
២. បទ «I DON'T CARE»
៣. បទ «GO AWAY»
៤. បទ «LONELY»
៥. បទ «I AM THE BEST»
៦. បទ «COME BACK HOME»
៧. បទ «MISSING YOU»
៨. បទ «GOTTA BE YOU»
៩. បទ «I LOVE YOU»
១០. បទ «FALLING IN LOVE»
១១. បទ «UGLY»
១២. បទ «CAN’T NOBODY»
១៣. បទ «CRUSH»
១៤. បទ «HATE YOU»
១៥. បទ «GOODBYE»