ចេញពី​បាត់ដំបង ទៅ សៀមរាប អាចធ្វើដំណើរតាមកាណូត​បានហើយ​ចាប់​ពី​ដើមខែសីហានេះតទៅ

  • 2024-08-01 02:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បាន​ឱ្យដឹងថា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងធ្វើដំណើរតាមកាណូត ពីបាត់ដំបង ទៅសៀមរាប ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះតទៅ ដោយ​ក្រុមហ៊ុនទូកទេសចរណ៍ បើកដំណើរការឡើងវិញ។

​ភ្ញៀវ​ទេសចរអាចរកទិញសំបុត្របាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្តល់សេវានេះ រឺអាចរកទិញសំបុត្រផ្ទាល់នៅ ភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន Angkor Express Boat និង CHANN-NA Express Boat តម្លៃ ៣០ដុល្លារ។

មន្ទីរ​ទេសចរណ៍ខេត្ត​បាត់ដំបង ក៏​បាន​បង្ហាញ​ឱ្យដឹងថែមទៀតផងដែរថា ភ្ញៀវទេសចរ​ ដែល​មាន​បំណងទៅកាន់​ព្រែកទាល់ គឺ​ត្រូវ​ធ្វើដំណើរតាម​កាណូត ដែលមាន​ចម្ងាយ ១០០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ចំណាយពេល​ប្រមាណ ៧ម៉ោង ឬលើសនេះ តាមកម្រិតទឹកក្នុងស្ទឹង។ ភ្ញៀវទេសចរ អាចទិញសំបុត្រទូកបាននៅ តាមបណ្តា សណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួន និងអាចទិញសំបុត្រនៅការិយាល័យលក់សំបុត្រទូកផ្ទាល់ ដូចជា៖ ក្រុមហ៊ុន ចាន់ណា, ក្រុមហ៊ុន Angkor Express.. (មួយសំបុត្រ៣០ដុល្លា បូករួមថ្លៃដឹកជញ្ជូន)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី