គន្លឹះ និងទម្លាប់ល្អ ៥យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ
- 2024-08-07 07:39:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ និងទម្លាប់ល្អ ៥យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ
ចន្លោះមិនឃើញ
អតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំដើម្បីទំនាក់ទំនងការងាររកស៊ី ឬអួតគ្នា ឬក្នុងគោលបំណងថតរូបស្អាត ចែករំលែកក្នុងបណ្តាញសង្គមផ្សាភ្ជាប់ទំនាក់ទំនងគ្នា តែភាគច្រើនមិនទាន់យល់ដឹងនិងរៀនពីវិធីសាស្រ្តក្នុងការថរូបស្អាតៗប្លែកៗ។ ក្នុងការប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបបានល្អនិងស្អាត យើងគួរដឹងអំពីគន្លឹះនិងទម្លាប់ល្អ មុនចាប់ផ្តើមថតរូប។
ខាងក្រោមនេះគឺជាគន្លឹះពិសេស 5 យ៉ាងដែលគួរពិចារណា៖
គន្លឹះទី១. ជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន៖ ជាទូទៅអ្នកទាំងអស់គ្នាតែងតែភ្លេចជូត សម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន ជាហេតុធ្វើឱ្យរូបភាពមានលក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ ប្រសិនបើអ្នកមិនបានជូតសម្អាតកាមេរ៉ាជាមុន នោះរូបភាពល្អៗនឹងមិនងាយថតបាន 2 ដងឡើយ ។ ដូច្នេះ ចៀសវាងការស្តាយក្រោយ អ្នកគប្បីគួរសម្អាតកាមេរ៉ាឱ្យបានញឹកញាប់មុននឹងចាប់ផ្តើមថតរូប។
គន្លឹះទី២. បើកមុខងារ Grid Line៖ អ្នកគួរបើកមុខងារ Grid Line នៅលើកាមេរ៉ា ។ Grid Line គឺជាខ្សែបន្ទាត់ផ្តេកពីរ និងបពា្ឈរពីរ រត់កាត់គ្នា ដែលជាទូទៅគេហៅថាខ្សែបន្ទាត់ Rule of Thirds ។ ការដាក់ខ្សែបន្ទាត់នេះ គឺងាយស្រួលក្នុងការដាក់មើលប្លង់ ដើម្បីកុំឱ្យលម្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ទីតាំងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃប្លង់នីមួយៗផងដែរ។
គន្លឹះទី៣. ការចុច Focus៖ នៅពេលដែលយើងចង់សំដៅចង់ថតអ្វីមួយ សូមកុំភ្លេចប្រើម្រាណដៃចុចឱ្យចំណុចសំខាន់ ឬទីតាំង ឬរូបមនុស្សជាមុនសិន ឬចុចឱ្យជាប់អូសឡើងលើចុះក្រោម ដើម្បីសារ៉េពន្លឺ មុននឹងធ្វើការថត ការធ្វើបែបនេះគឺដើម្បីឱ្យរូបភាពមានសភាពច្បាស់ល្អ ភ្លឺ មិនព្រាល។
គន្លឹះទី៤. របៀបកាន់ទូរសព្ទតម្រូវទីតាំងតាមប្រធានបទឬមនុស្ស៖ របៀបកាន់ទូរសព្ទក៏សំខាន់ផងដែរ ពោលគឺបើយើងជាអ្នកថត យើងត្រូវដឹងថា កាន់ទូរសព្ទបែបណា ដាក់ខិតក្រោម ឬខិតលើ ឬផ្តេក ឬបពា្ឈរ ឬខិតធ្វេងស្តាំ ធ្វើយ៉ាងណាឱ្យរូបចេញមកស្អាត ពិសេសគួរប្រាប់អ្នកដែលយើងថតឱ្យថយក្រោយ ឬមកមុខ ខិតធ្វេង ឬស្តាំ ដើម្បីឱ្យស៊ីគ្នានឹងប្លង់ផ្ទៃខាងក្រោយ។
គន្លឹះទី៥. វិធី Zoom៖ ការទាញវត្ថុមកជិតដើម្បីធ្វើការថត មិនមែនជាការល្អប្រសើរ និងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់គុណភាពរូប ប៉ុន្តែនាពេលបច្ចុប្បននេះមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗនៅក្នុងកាមេរ៉ារបស់ខ្លួនដែលហៅថាឌីជីថលហ្សូម ដែលអាចរក្សាគុណភាពរូបក្នុងកម្រិត 2X ឬ 5X រហូតដល់ 10X ហ្សូម បានយ៉ាងល្អប្រសើរ៕