ហេតុអ្វី ម៉ូតូមិនប្រើម៉ាស៊ីនម៉ាស៊ូត?
- 2024-08-26 03:54:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី ម៉ូតូមិនប្រើម៉ាស៊ីនម៉ាស៊ូត?
ចន្លោះមិនឃើញ
តើលោកអ្នកធ្លាប់មានចម្ងល់ទេថាតើហេតុអ្វី ម៉ូតូគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូត ខណៈដែលរថយន្តមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។ យើងដឹងហើយថា ម៉ាស៊ីនម៉ាស៊ូតក៏មានគុណសម្បត្តិផងដែរ ដូចជា សន្សំសំចៃប្រេង និងមានកម្លាំងរមួលខ្លាំងជាដើម។
ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូតលើម៉ូតូ៖
ទម្ងន់៖ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ ធ្ងន់ជាងម៉ាស៊ីនសាំង (បើគិតពីទំហំ និងកម្លាំងដូចគ្នា) ដែលធ្វើឱ្យម៉ូតូកាន់តែធ្ងន់ ប៉ះពាល់ដល់សន្ទុះ និងស៊ីប្រេង។
ញ័រ៖ ម៉ាស៊ីនម៉ាស៊ូត តែងមានភាពញ័រជាងម៉ាស៊ីនសាំង ដែលប៉ះពាល់ដល់ការជិះមិនស្រួលខ្លួន ហើយអាចធ្វើឱ្យផ្នែកគ្រឿងបង្គុំឆាប់សឹក។
សំឡេង៖ ម៉ាស៊ីនម៉ាស៊ូត តែងមានសំឡេងថ្លង់ជាងម៉ាស៊ីនសាំង។
ប្រអប់លេខ៖ ម៉ាស៊ីនម៉ាស៊ូត ត្រូវការប្រអប់លេខខុសគ្នាពីម៉ាស៊ីនសាំង ដែលធ្វើឱ្យការចំណាយផលិតខ្ពស់។
សីតុណ្ហភាព៖ ម៉ាស៊ីនម៉ាស៊ូត មានសីតុណ្ហភាពប្រតិបត្តិការខ្ពស់ជាង ដែលតម្រូវឱ្យមានប្រព័ន្ធទឹកស្អំធំ និងស្មុគស្មាញ ប៉ះពាល់ដល់ទម្ងន់ និងទំហំម៉ូតូ។
ការបំពុល៖ ការបញ្ចេញផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត គឺច្រើនជាង ម៉ាស៊ីនសាំង។
តម្លៃ៖ ការចំណាយថ្លៃដើមផលិតម៉ូតូម៉ាស៊ីនម៉ាស៊ូត គឺខ្ពស់ជាងម៉ូតូម៉ាស៊ីនសាំង ដែលនឹងធ្វើឱ្យការលក់ថ្លៃទៅតាមនោះផងដែរ៕