សេះសមុទ្រខេត្តកំពត Version ទី២ មកជាមួយនាឡិកាកម្ពស់ជាង ៣០ម៉ែត្រ សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខ ត្រៀមឱ្យភ្ញៀវថតរូបគ្រប់ស្ទីល

  • 2024-08-26 08:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចូលឆ្នាំខ្មែរកន្លងទៅ រូបសំណាក់សេះសមុទ្រ បាន​ធ្វើឱ្យខេត្តកំពតល្បីខ្ទរខ្ទារខ្លាំងទាក់ទាញទេសចរយ៉ាងច្រើនរួចទៅហើយ។ កាន់តែពិសេស​ទៀតនោះ រូបសំណាក់​នេះ នឹងកាន់តែទាក់ទាញ​ដល់ភ្ញៀវ​ក្នុងការថតរូបគ្រប់ស្ទីលបន្ថែមតាមរយៈការលេចឡើង​នូវនាឡិកាកម្ពស់ជាង ៣០ម៉ែត្រ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៤ ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតជិត ១០ម៉ែត្រ រចនាបទខ្មែរ បានបន្តដំឡើងបាន​ប្រមាណ ៨០ភាគរយហើយ ដែលការដំឡើងគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្ដមបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងជាវស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕

អត្ថបទពេញនិយម