Dybala បកស្រាយ​ពី​មូលហេតុ​​បដិសេធ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ សុខ​ចិត្ត​បន្ត​នៅ​ Roma

  • 2024-08-26 13:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Paulo Dybala ត្រូវ​បាន​គេ​ដឹង​ថា​បាន​បដិសេធ​ក្លឹប​ Al Qadsiah ដែល​ជា​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ សុខ​ចិត្ត​បន្ត​លេង​ឲ្យ​ក្លឹប​ Roma នៅ​ក្នុង​រដូវកាល​នេះ​បន្ត​ទៀត​។

បើ​តាម​សារព័ត៌មាន​ Goal បាន​ឲ្យ​ដឹង​ថា​ Al Qadsiah ហ៊ាន​ឲ្យ​ Dybala រហូត​ទៅ​ដល់​ ៨៤លាន​ដុល្លារ​ ជា​មួយ​នឹង​កុងត្រា​រយៈពេល​៣ឆ្នាំ​។

ម្នាក់​ៗ​សុទ្ធ​សឹង​តែ​មិន​ជឿ​នោះ​ទេ​ដែល​ Dybala បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បដិសេធ​សំណើ​រាប់​លាន​ដុល្លារ​បែប​នេះ​។

យ៉ាង​ណា​ Dybala បាន​ធ្វើ​ការ​បកស្រាយ​ថា​៖" ម្នាក់​ៗ​ច្បាស់​ជា​មើល​លុយ​ជា​ធំ​ ក៏​ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​គិត​គូរ​រឿង​ច្រើន​ជាង​លុយ​ទៅ​ទៀត​ ព្រោះ​ខ្ញុំ​ត្រូវ​គិត​រឿង​គ្រួសារ​ខ្ញុំ​ ប្រពន្ធ​របស់​ខ្ញុំ​ ទី​ក្រុង​មួយ​នេះ​ ក្រុម​មួយ​នេះ​ និង​ជា​ពិសេស​គឺ​ការ​ចង់​ត្រលប់​មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្ញុំ​វិញ​។ ខ្ញុំ​ដឹង​លុយ​ប៉ុណ្ណឹង​ បើ​ថា​ខ្ញុំ​មិន​គិតគូរ​គឺ​គ្មាន​នរណា​ជឿ​នោះ​ទេ​ តែ​ការ​សម្រេច​ចិត្ត​ខ្ញុំ​ផ្អែក​លើ​កត្តា​ផ្សេងៗ​ទៀត​ "។

Dybala មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០២២មក​ ដោយ​នៅ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​​ ២០២៥៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី