លើកកម្ពស់ការយល់ដឹងរបស់ស្ថាបត្យករជំនាន់ក្រោយតាមរយៈការផ្ដល់ទស្សនកិច្ចសិក្សាស្វែងយល់ អំពីគម្រោងបុរីជលសា
- 2024-09-07 03:52:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកកម្ពស់ការយល់ដឹងរបស់ស្ថាបត្យករជំនាន់ក្រោយតាមរយៈការផ្ដល់ទស្សនកិច្ចសិក្សាស្វែងយល់ អំពីគម្រោងបុរីជលសា
ចន្លោះមិនឃើញ
ThaanJaya «ឋានជ័យ» ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ម្ចាស់គម្រោងបុរីជលសា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីធ្វើការបង្ហាញពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ក្រុមនិស្សិតប្រមាណជាង ៤០រូប ដឹកនាំដោយលោកគ្រូសាស្ត្រាចារ្យមកពី មហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណងគាំទ្រនិងលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងវិស័យស្ថាបត្យកម្មនិងអភិវឌ្ឍន៍អចលនទ្រព្យ។
គំនិតផ្ដួចផ្ដើមនិងឈ្មោះរបស់បុរីជលសា គឺកកើតមានឡើងនិងត្រូវបានបំផុសដោយទីតាំងភូមិសាស្រ្ដដ៏សែនកម្រ និងអស្ចារ្យស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦A ស្ពានទី២ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ អំណោយផលទាំងផ្នែកបរិយាកាស និងខ្យល់អាកាសដ៏ល្អបរិសុទ្ធ លាតសន្ធឹងនៅចន្លោះដងទន្លេមេគង្គ និងទន្លេសាប ដែលជាទីតាំងល្អសម្រាប់ការរស់នៅ។
ដោយឆ្លងកាត់បទពិសោធន៍ និងការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំក្រុមហ៊ុនឋានជ័យ បានស្វែងយល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជន ហើយបានរកឃើញថាភាពស្ងប់ស្ងាត់ និងភាពបរិសុទ្ធនៃធម្មជាតិ គឺជាកត្តាដែលអំណោយផលដល់បរិយាកាសនៃការរស់នៅគ្រប់ឧត្ដមគ្រួសារ។ បុរីជលសា បានចាប់យកការតាំងចិត្តនេះឡើងដើម្បីបំពេញនូវតម្រូវការនៃការរស់នៅ ពោលគឺការបង្កើតសហគមន៍ឯកជនដែល មានទីធ្លាសមាមាត្រខ្ពស់ដណ្តប់ដោយធម្មជាតិបៃតងស្រស់បំព្រង (high green space ratio) ជាមួយនឹងគេហដ្ឋានដ៏ល្អប្រណីត។
គួរបញ្ជាក់ផងដែរថា កម្មវិធីទស្សនកិច្ចសិក្សានេះគឺជាផ្នែកមួយដែលរៀបចំឡើងក្នុងគោលបំណងដើម្បីបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយដែលកំពុងត្រៀមខ្លួនក្លាយទៅជាស្ថាបត្យករជំនាញបានស្វែងយល់ និងស៊ីជម្រៅក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យទាំងដំណើរការនៃគម្រោងអភិវឌ្ឍន៍ផ្សេងៗ ព្រមទាំងមានឱកាសដើម្បីផ្លាស់ប្តូរគំនិតជាមួយអ្នកជំនាញនៅក្នុងវិស័យនេះផងដែរ។
EVENT HIGHLIGHTS
ស្វែងយល់ពីភាពល្អឯកនៃសហគមន៍ឯកជនដ៏ពិសេស និងភាពស្រស់បំព្រងរបស់បុរីជលសា
ស្ថិតក្នុងតំបន់ប្រកបដោយសក្តានុពលនៃខណ្ឌជ្រោយចង្វារ បុរីជលសាដែលជាគម្រោងលំនៅដ្ឋានក្នុងសហគមន៍ឯកជនដ៏ប្រណីត ស្តង់ដាខ្ពស់ រចនាបថល្អឥតខ្ចោះ ដោយគួបផ្សំបែបសហសម័យ និង modern classic នៃស្ថាបត្យកម្មអង់គ្លេសត្រូវបានស្ថាបនាឡើងដោយ ក្រុមហ៊ុនឋានជ័យ។
ចក្ខុវិស័យគម្រោងជលសា៖ សុខដុមភាពជាមួយធម្មជាតិ
បុរីជលសា ផ្ដល់ជូននូវប្រណីតភាពក្នុងការរស់នៅដ៏ល្អឥតខ្ចោះ អមជាមួយនឹងបរិយាកាសជុំវិញធម្មជាតិស្រស់បំព្រងពោរពេញដោយភាពស្ងប់ស្ងាត់ និងផាសុកភាព ធ្វើឲ្យការរស់នៅរបស់ឧត្តមគ្រួសារកាន់តែប្រសើរឡើង។ លក្ខណៈពិសេសនៃគម្រោងគឺមានសួនច្បារប្រប មាត់ទឹកព្រែក ដែលមានសំឡេងទឹកហូរបែបធម្មជាតិធ្វើឱ្យមានស្រស់ស្រាយ។ រចនាបថនៃស្ថាបត្យកម្មអង់គ្លេសរបស់បុរីជលសា គឺជាចំណុចពិសេសមួយដែលធ្វើឱ្យគម្រោងនេះមានលក្ខណៈបែបទំនើប ដែលមានទីធ្លាធំទូលាយពោរពេញដោយស្មៅរុក្ខជាតិខៀវខ្ចីស្រស់ស្អាត ព្រមទាំងការរៀបចំលំអរសួនច្បារដែលបានធ្វើឱ្យគម្រោងនេះរំលេចចេញនូវភាពឆើតឆាយ និងល្អគុណមិនជិនណាយក្នុងពេលតែ មួយ។
ប្រណីតភាព និងផាសុកភាព
បុរីជលសាត្រូវបានរចនាឡើងអមដោយធម្មជាតិហ៊ុមព័ទ្ធជុំវិញទីធ្លា ដោយមានការលាយបញ្ចូលរចនាបថបែបប្រពៃណីជាមួយនឹងរចនាបថ សហសម័យ ក្នុងគេហដ្ឋាននីមួយៗត្រូវបានបំពាក់ឡើងដោយសម្ភារៈដែលមានស្ដង់ដាគុណភាពខ្ពស់។ លក្ខណៈវិសេសវិសាលនោះគឺ មានបង្អួចធំៗអាចអនុញ្ញាតឱ្យអ្នករស់នៅគយគន់ទេសភាពធម្មជាតិ ដើមឈើតូចធំ និងសួនច្បារដែលមានផ្កាចម្រុះពណ៌ ព្រមទាំងពន្លឺ ខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់។ ផ្នែកខាងក្នុងគេហដ្ឋានមានបរិក្ខារទំនើបៗដែលធានាបាននូវផាសុកភាព និងជម្រុញភាពងាយ ស្រួលក្នុងការរស់នៅ និងមានបន្ទប់ដ៏ប្រណីតជាលក្ខណៈគ្រួសារដែលអាចបំពេញគ្រប់តម្រូវការរបស់ឧត្ដមគ្រួសារគ្រប់រូប។
សហគមន៍ឯកជនដ៏ល្អឯក
បុរីជលសា គឺជាសហគមន៍ឯកជនសម្រាប់ឧត្ដមគ្រួសារ ដែលច្រកចេញចូលនៃគម្រោងធានាបាននូវឯកជនភាព និងសុវត្ថិភាពខ្ពស់ អនុញ្ញាតឱ្យអ្នករស់នៅទទួលបានអារម្មណ៍កក់ក្តៅ។ ទីធ្លាប្រើប្រាស់រួមនៅក្នុងសហគមន៍ដូចជា Clubhouse អាងហែលទឹក និងទីធ្លាខាងក្រៅផ្សេងៗទៀតបានបើកឱកាសឱ្យអ្នករស់នៅបានផ្សារភ្ជាប់ជាមួយគ្នាក្នុងការការប្រាស្រ័យទាក់ទងយ៉ាងស្អិតរមួតក្នុងសហគមន៍។ រចនាបថ modern classic នៃស្ថាបត្យកម្មអង់គ្លេស ធ្វើឱ្យគេហដ្ឋាននីមួយៗមានលក្ខណៈវិសេសវិសាលល្អឥតខ្ចោះទទួលបាន បទពិសោធន៍ក្នុងការរស់នៅដ៏ប្រពៃថ្លៃថ្លាប្រកបដោយភាពស្ងប់ស្ងាត់ជាលក្ខណៈគ្រួសារ។ គម្រោងបុរីជលសាគឺជាទីតាំងដ៏ឧត្តុងឧត្តមមួយ រួមបញ្ចូលគ្នាបង្កើតឡើងជាសហគមន៍ដែលមានភាពសុខដុមរមនាក្នុងការរស់នៅ។ ក្នុងបុរីជលសាលោកអ្នកនឹងទទួលបានបទពិសោធន៍ នៃភាពឆើតឆាយ និងស្ងប់ស្ងាត់ មានទេសភាពប្រៀបដូចជាររស់នៅក្នុងឧទ្យានអង់គ្លេស។
«យើងខ្ញុំពិតជារំភើបឥតឧបម៉ាក្នុងការបើកបង្ហាញពីគម្រោងបុរីជលសា ដែលគូសបញ្ចាំងនៃការតាំងចិត្តបំពេញភារកិច្ចដើម្បីភាពរីកចម្រើន នៃវិស័យអចលនទ្រព្យនៅកម្ពុជា» នេះបើយោងតាមការផ្តល់បទសម្ភាសន៍ពី កញ្ញា អ៊ឹង រដ្ឋបញ្ញា ផ្នែកទីផ្សាររបស់ក្រុមហ៊ុនឋានជ័យ។ កញ្ញាក៏បានបន្ថែមទៀតដែរថា «កម្មវិធីទស្សនកិច្ចសិក្សានេះគឺជាឱកាសដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយដែលមានបំណងក្លាយទៅជាអ្នកជំនាន់ក្រោយគ្រប់អាជីពក្នុងវិស័យអចលនទ្រព្យ ដែលនឹងទទួលបានលទ្ធផលពីចក្ខុវិស័យដ៏រឹងមាំគួបផ្សំនឹងចំណេះជំនាញពិតប្រាកដ»។ ភាពជោគជ័យនៃកម្មវិធីនេះ បានបង្ហាញពីការតាំងចិត្តរបស់ក្រុមហ៊ុនឋានជ័យដែលចូលរួមចំណែកក្នុងវិស័យអប់រំនិងសង្គម ធ្វើជាគំរូក្នុងការតម្រង់ទិសលើវិស័យអចលនទ្រព្យនាពេលអនាគតផងដែរ។
អំពីបុរីជលសា៖
បុរីជលសា គឺជាប្រភេទគម្រោងអចលនទ្រព្យគេហដ្ឋានបែបប្រណីតភាព ដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនឋានជ័យ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦A ស្ពានទី២ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ទីក្រុងភ្នំពេញ។ បុរីជលសាត្រូវបានរចនាឡើងសម្រាប់ការ រួមបញ្ចូលគ្នារវាងភាពស្រស់ស្អាតពីធម្មជាតិព្រមជាមួយនឹងទំនើបភាពនៃការរស់នៅសម័យថ្មីប្រកបដោយឧត្តមភាព។
ក្រុមហ៊ុន ThaanJaya ៖
ThaanJaya គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស្ដង់ដាខ្ពស់ ដែលផ្តោតទៅលើបរិបទការរស់នៅបែបស្តង់ដាអន្ដរជាតិ។ ThaanJaya «ឋានជ័យ» បានយកចិត្តទុកដាក់ជាខ្លាំងលើគ្រប់ចំនុចទៅលើការបង្កើនគុណភាព និងសេវាកម្មប្រកបដោយស្តង់ដាខ្ពស់ក្នុងទីផ្សារ អចលនទ្រព្យ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរីជលសា សូមទំនាក់ទំនង
Call: 096 555 1111
Email: marketing@thaanjaya.com
Facebook and Instagram: @ThaanJayaProperties
#ThaanJayaProperties #BoreyChulassa #Chulassa
Website: www.thaanjaya.com