URSU9 សម្ពោធជាផ្លូវការនៅកម្ពុជា នាំមកនូវស្តង់ដារថ្មីនៃទឹករ៉ែធម្មជាតិ អាល់កាឡាំង

  • 2026-08-25 05:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ – ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ – ក្រុមហ៊ុន NIYUM TRADING CO., LTD. មានមោទនភាព ប្រារព្ធពិធីសម្ពោធជាផ្លូវការ ទឹករ៉ែធម្មជាតិអាល់កាឡាំងលំដាប់ព្រីមៀម URSU9 នៅ AEON Mall Phnom Penh ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងការនាំយកម៉ាកទឹកពិសាដ៍ពេញនិយមមួយ ពីប្រទេស អេស្ប៉ាញមកកាន់ទីផ្សារកម្ពុជា។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើន ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមជំពូកថ្មីមួយក្នុងទីផ្សារទឹកពិសាដែលមាន គុណសម្បត្តិច្រើនចំពោះសុខភាពរាងកាយ និងសុខុមាលភាពទូទៅនៅកម្ពុជា។

ខណ:ពេលដែលប្រជាជនកម្ពុជាកាន់តែយកចិត្តទុកដាក់លើរបៀបរស់នៅប្រកបដោយសុខភាព URSU9 នាំមកនូវស្តង់ដារថ្មីកម្រិតខ្ពស់មួយទៀត សម្រាប់បំពេញតម្រូវការទឹកពិសាដែលមានគុណភាព ស័ក្តិសមសម្រាប់ ភាពសកម្មនៃជីវិតប្រចាំថ្ងៃ។ URSU9 មានប្រភពមកពីតំបន់ធម្មជាតិដែលត្រូវបានការពារយ៉ាងតឹងរឹងនៅឯ El Oso, Ávila ប្រទេសអេស្ប៉ាញ មានលក្ខណៈអាល់កាឡាំងតាមធម្មជាតិ pH9 និងសម្បូរសារធាតុរ៉ែដែលកើតមាន តាមធម្មជាតិ ដែលផ្តល់នូវរសជាតិទន់ ស្រស់ស្រាយ និងងាយស្រួលពិសា។

ទឹក URSU9 ត្រូវបានចម្រោះតាមស្រទាប់ថ្មភ្នំជ្រៅតាមធម្មជាតិអស់រយៈពេលរាប់ពាន់ឆ្នាំ ដែលរក្សាភាពបរិសុទ្ធ និងសមាសធាតុរ៉ែធម្មជាតិរបស់វា ។ ប្រភពធម្មជាតិដ៏ពិសេសនេះបានធ្វើឱ្យ URSU9 ក្លាយជាជម្រើសថ្មីមួយ សម្រាប់ទីផ្សារទឹកពិសាពិសាលំដាប់ព្រីមៀមដែលកំពុងតែទទួលបានការចាប់អារម្មណ៍នៅកម្ពុជា។

URSU9 ក៏ត្រូវបានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ និងមានកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ជាអ្នកតំណាងម៉ាក និងសហម្ចាស់ម៉ាក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ម៉ាក ចំពោះគុណភាព សមិទ្ធផល និងរបៀបរស់នៅដែលមានសុខភាពល្អ។ ការណែនាំ URSU9 មកកាន់ទីផ្សារកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ NIYUM TRADING ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អ្នកប្រើប្រាស់កម្ពុជា តាមរយៈការភ្ជាប់អតិថិជនក្នុងស្រុក ជាមួយម៉ាក និងផលិតផលដែលមានគុណភាព និងទទួលបានការជឿទុកចិត្តខ្ពស់។

លោក ស៊ុន ហួត នាយកប្រតិបត្តិ NIYUM TRADING CO., LTD. បានមានប្រសាសន៍ថា៖ "ការសម្ពោធ URSU9 ដោយជោគជ័យ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងបេសកកម្មរបស់យើង ក្នុងការភ្ជាប់ម៉ាក ផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីសុខុមាលភាពប្រជាជនយើង មកកាន់កម្ពុជា។ ស្របជាមួយនឹង ផលិតផលដែលកំពុងតែពេញនិយមស្រាប់របស់យើង ដូចជា So Natural ដែលជាទឹកដោះគោស្រស់ពីអូស្ត្រាលី និង Australia’s Own, URSU9 បានពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ ជម្រើសល្អដែលមាន គុណភាពខ្ពស់ និងផ្តល់នូវជម្រើសដែលសមស្របសម្រាប់ជីវិតប្រចាំថ្ងៃរបស់ អតិថិជនយើងនៅទូទាំង ប្រទេស។"”

ជាច្រើនឆ្នាំមកនេះ NIYUM TRADING បានកសាងការជឿទុកចិត្តពីគ្រួសារកម្ពុជាតាមរយៈផលិតផលដែល មានគុណភាព មានដូចជាទឹកដោះគោ So Natural និង Australia’s Own ដែលម៉ាកសំខាន់ៗ សម្រាប់ អតិថិជនរបស់ខ្លូននៅទូទាំងប្រទេសកម្ពុជា។ So Natural ជាជម្រើសទឹកដោះគោប្រកប ដោយគុណភាព សម្រាប់ម៉ាក់ៗ និងគ្រួសារ ខណៈ ទឹកដោះគោ Australia’s Own A2 ផ្តល់ជម្រើសទឹកដោះគោ ដែលមាន គុណភាពសម្រាប់ក្មេងៗ។ ជាមួយ URSU9 ផលិតផលរបស់ក្រុមហ៊ុនកាន់តែមានភាពចម្រុះ ដើម្បីបន្ថែមជម្រើស កាន់តែប្រសើរ ស្របតាមរបៀបរស់នៅប្រកបដោយសុខុមាលភាពសម្រាប់គ្រួសារកម្ពុជា។

លោក Pedro Magalhaes នាយកពាណិជ្ជកម្មរបស់ URSU9 បានមានប្រសាសន៍ថា៖ "យើងមានសេចក្តីរីករាយ យ៉ាងខ្លាំងដែលបាននាំ URSU9 មកកាន់កម្ពុជា និងបន្តពង្រីកទីផ្សារអន្តរជាតិរបស់យើងជាមួយក្រុមហ៊ុន NIYUM TRADING ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា។ ចេញពីប្រភពធម្មជាតិដែលត្រូវបានការពារយ៉ាងតឹងរឹង នៅ El Oso, Ávila ប្រទេសអេស្ប៉ាញ URSU9 ត្រូវបានទទួលស្គាល់នៅតាមទីផ្សារអន្តរជាតិសម្រាប់ប្រភព ធម្មជាតិដ៏ពិសេស ជាមួយសមាសធាតុរ៉ែអាល់កាឡាំងតាមធម្មជាតិ។ យើងមានមោទនភាពដែលបានចាប់ ដៃគូជាមួយ NIYUM TRADING ដើម្បីផ្តល់បទពិសោធន៍ម៉ាកទឹកពិសានេះដល់ប្រជាជនកម្ពុជា និងកសាងវត្តមានដ៏រឹងមាំនៅក្នុងទីផ្សារដ៏មានសក្តានុពលមួយនេះ”។"

លោក ស៊ុន ហួត បានបន្ថែមថា៖ "យើងជឿជាក់ថា URSU9 នឹងក្លាយជាជម្រើសថ្មីមួយក្នុងទីផ្សារទឹកពិសា លំដាប់ព្រីមៀមនៅកម្ពុជា។ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់សម្រាប់សុខភាព ការផ្សព្វផ្សាយ ទូលំទូលាយដល់អតិថិជនយើង និងភាពជាដៃគូដ៏រឹងមាំ យើងមានគោលបំណងបង្កើតគុណតម្លៃយូរអង្វែងកាន់តែ ប្រសើរនៅកម្ពុជា។"

បន្ទាប់ពីការសម្ពោធប្រកបដោយជោគជ័យ ក្រុមហ៊ុន NIYUM TRADING កំពុងពង្រីកបណ្តាញចែកចាយ URSU9 ទូទាំងប្រទេស និងស្វាគមន៍ដៃគូអាជីវកម្មថ្មីៗ ដែលមានបំណងចូលរួមក្នុងការរីកចម្រើនរបស់ URSU9 នៅកម្ពុជា។

ឱកាសភាពជាដៃគូអាជីវកម្មជាមួយលក្ខខណ្ឌពាណិជ្ជកម្មល្អ មានសម្រាប់៖

• សណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ (HoReCa)

• ហាងលក់រាយ និងផ្សារទំនើប (Modern Trade)

• ក្លឹបកីឡា កន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលហាត់ប្រាណ

• មជ្ឈមណ្ឌលសុខភាព និងការិយាល័យក្រុមហ៊ុន

• អ្នកចែកចាយ និងអ្នកលក់ដុំទូទាំងប្រទេសកម្ពុជា

ជាមួយនឹងយុទ្ធនាការទីផ្សារដ៏ទូលំទូលាយ សកម្មភាពផ្សព្វផ្សារនៅតាមហាងដៃគូដ៍សំបូរបែប កិច្ចសហការ ជាមួយសហគមន៍កីឡា និងកម្មវិធីចូលរួមផ្ទាល់ជាមួយអតិថិជន URSU9 ផ្តល់ឱកាស ដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ ដៃគូអាជីវកម្មក្នុងការចូលរួម និងពង្រីកអាជីវកម្មនៅក្នុងទីផ្សារទឹកពិសា លំដាប់ព្រីមៀមដែលគិតគូរ លើសុខភាព អតិថិជន កំពុងមានសក្តានុពលនៅកម្ពុជា។

លោក ស៊ុន ហួត បានបន្ថែមថា៖ "យើងសូមស្វាគមន៍គ្រប់ដៃគូអាជីវកម្ម ក្នុងការចូលរួមរីកចម្រើនជាមួយគ្នា។ នៅ NIYUM TRADING យើងជឿជាក់ថា ម៉ាកដែលទទួលបានជោគជ័យ ត្រូវបានកសាងឡើងតាមរយៈភាពជាដៃគូ ដ៏រឹងមាំមួយ។ ជាមួយគ្នា យើងអាចធ្វើឱ្យទឹករ៉ែធម្មជាតិអាល់កាឡាំងដែលមានគុណភាពល្អ សម្រាប់សុខភាពមួយ នេះ មានវត្តមានកាន់តែច្រើននៅគ្រប់ទីកន្លែង និងបង្កើតកំណើនអាជីវកម្មប្រកបដោយចីរភាពនៅ ទូទាំងប្រទេសកម្ពុជា”។"

ជាមួយនឹងបណ្តាញដៃគូរបស់ ក្រុមហ៊ុន NIYUM TRADING អតិថិជនអាចស្វែងរក URSU9 បាននៅតាមបណ្តា ហាង និងទីតាំងជាច្រើនកន្លែងនៅទូទាំងប្រទេស ដូចជា ផ្សារទំនើប អុីអនម៉ល, ផ្សារ អង្គរ, ផ្សារ បាយ័ន, Emart24, ផ្សារទំនើប ឡាក់គី, មុតិតា ម៉ាត, ស្រ្ទីត ម៉ាត, វី ម៉ាត, ផ្សារទំនើប YouPin និង ហាងដៃគូជា ច្រើនទៀត។

អំពីក្រុមហ៊ុន NIYUM TRADING CO., LTD.

NIYUM TRADING ភ្ជាប់អតិថិជននៅកម្ពុជាទៅកាន់ម៉ាក និងផលិតផលដែលមានគុណភាពខ្ពស់ពីជុំវិញ ពិភពលោក។ ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន So Natural ដែលជាម៉ាកទឹកដោះគោស្រស់អូស្ត្រាលី ឈានមុខគេមួយនៅកម្ពុជា, Australia’s Own ដែលផ្តល់អាហារូបត្ថម្ភល្អ និងមានគុណភាពខ្ពស់ពី ប្រទេសអូស្ត្រាលី, Komoo ដែលមានផលិតផលទឹកដោះគោខាប់ និងទឹកដោះគោខ្ទិ: ពីប្រទេសម៉ាឡេស៊ី ដែលសមស្របសម្រាប់គ្រប់មមុខម្ពូប និងភេសជ្ជៈជាច្រើនប្រភេទ និង URSU9 ទឹករ៉ែធម្មជាតិអាល់កាឡាំង លំដាប់ព្រីមៀមពីប្រទេសអេស្ប៉ាញ។

តាមរយៈគុណភាព ការច្នៃប្រឌិត និងភាពជាដៃគូដ៏រឹងមាំ NIYUM TRADING បន្តផ្តល់ជូនផលិតផល និងដំណោះស្រាយផ្នែកអាហារូបត្ថម្ភ សុខុមាលភាព និងអាហារ និងភេសជ្ជៈប្រចាំថ្ងៃ ដែលរួមចំណែកលើក កម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ទំនាក់ទំនងមកកាន់ NIYUM TRADING CO., LTD.

ទូរស័ព្ទលេខ +85578 222 259 / 078 391 616

Email: info@niyumtrading.com

អត្ថបទថ្មី