redBus ត្រៀមខ្លួនរួចរាល់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ៖ សេវាកម្មល្អ និងការផ្តល់ជូនពិសេស
- 2024-09-08 06:07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
redBus ត្រៀមខ្លួនរួចរាល់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ៖ សេវាកម្មល្អ និងការផ្តល់ជូនពិសេស
ចន្លោះមិនឃើញ
ក្នុងអំឡុងពេលដែលពិធីបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់ ក្រុមហ៊ុនលក់សំបុត្រ ឡានក្រុងតាមប្រព័ន្ធអ៊ីនធឺណេតដ៏ធំបំផុតក្នុងពិភពលោក redBus ដែលបានចាប់ផ្តើមដំណើរការកាលពីដើមខែ មេសាឆ្នាំនេះ បានប្ដេជ្ញាពង្រឹងលើការផ្ដល់ជូននូវបទពិសោធធ្វើដំណើរដោយរលូន និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេស កម្ពុជា។ គួរឱ្យកត់សម្គាល់ថា នាអំឡុងពេលបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ ២០២៣ តម្រូវការធ្វើដំណើរមានការកើនឡើងរហូត ដល់ ៥២,២% បើប្រៀបធៀបទៅឆ្នាំមុន។ redBus បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួល និងផ្តល់ការគាំទ្រចំពោះតម្រូវការដែលត្រូវបានរំពឹងទុកថានឹងមានការកើនឡើងក្នុងឆ្នាំ២០២៤នេះ ជាមួយនឹងសេវាកម្មល្អ និងការផ្ដល់ ជូនផ្សេងៗដ៏សម្បូរបែប។ redBus ខិតខំឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល ជាមួយនឹងមុខងារពិសេសៗនាំមុខគេក្នុងវិស័យនេះ ដូចជា មុខងារលុបចោលការកក់សំបុត្រដោយភាពងាយស្រួល ការកំណត់ពេលវេលាធ្វើដំណើរឡើងវិញ និងជាពិសេសមុខងារដែលផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរជាស្រ្តី តាមរយៈការបង្ហាញពីភេទរបស់អ្នក ដំណើរដែលបានកក់កៅអីរួចហើយ។ បន្ថែមលើសពីនេះ អ្នកដំណើរមានជម្រើសធ្វើដំណើរជាមួយក្រុមហ៊ុនឡានក្រុងជាច្រើនយ៉ាងសម្បូរបែប ហើយក្នុងនោះក៏មានប្រតិបត្តិករឡានក្រុងមួយចំនួនដែលមានតែនៅក្នុង redBus ប៉ុណ្ណោះ។
“ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយដែលប្រជាជនទូទាំងប្រទេសកម្ពុជា មកជួបជុំគ្នាដើម្បីអបអរ និងស្វែងយល់ពី បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស។ វាក៏ជាពេលវេលានៃលំហូរភ្ញៀវទេសចរក្នុងប្រទេសផងដែរ។ redBus ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់ប្រជាជនកម្ពុជា ជាមួយនឹងបណ្តាញប្រតិបត្តិករឡានក្រុង និងផ្លូវដំណើរជាច្រើនរបស់យើង។ ការកើនឡើងនៃការធ្វើដំណើរតាមរថយន្តក្រុងនេះ មិនត្រឹមតែបង្ហាញពីភាពទាក់ ទាញនៃពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់បទពិសោធការធ្វើដំណើរ ទាំងមូលសម្រាប់អ្នករាល់គ្នាផងដែរ។” តាមប្រសាសន៍របស់លោក Krishnan Ramaswami នាយកផ្នែកធុរកិច្ច ពាណិជ្ជកម្មអន្តរជាតិនៃក្រុមហ៊ុន redBus។
ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង redBus បានចាប់ដៃគូជាមួយក្រុមហ៊ុនរថយន្តក្រុងឈានមុខគេចំនួន ៤៤ ក្រុមហ៊ុន ដោយផ្តល់ជើងធ្វើដណើរជាង ១៥០០ ទូទាំងប្រទេស។ ក្នុងចំណោមនេះ ក្រុមហ៊ុនដែលមានកេរ្ដិ៍ឈ្មោះដូចជា វីរៈប៊ុនថាំ ឡារីតា ចាយអេនអាយបីស កាពីតូល រិទ្ធ មុនី ដឹកអ្នកដំណើរ ខេមបូលីង២១ អ៊ិចប្រេស្ស និងចាន់ ម៉ូលីរដ្ឋ កំពុងផ្តល់សេវាកម្មយ៉ាងទូលំទូលាយនៅលើវេទិកា redBus ក្នុងអំឡុងពេលពិធីបុណ្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៤ ដោយធានាថាអ្នកដំណើរហ្នឹងទទួលបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ redBus នាំមកនូវភាពងាយស្រួលនៃការកក់សំបុត្រតាមអ៊ីនធឺណិត គ្រប់ពេលវេលា គ្រប់ទីកន្លែង ត្រឹមចុងម្រាមដៃ របស់អតិថិជន។ ដោយសារហេតុផលនេះ ទើបកម្មវិធីមួយនេះទទួលបានផ្កាយវាយតម្លៃរហូតទៅដល់ ៤,៨ នៅទូទាំង ពិភពលោក និងត្រូវបានជឿទុកចិត្តដោយអ្នកប្រើប្រាស់កម្មវិធីជាង ១០០លាននាក់ ជុំវិញពិភពលោក។
អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ redBus នឹងផ្ដល់នូវសេវាកម្មផ្លូវដំណើរដ៏សម្បូរបែបតាមរយៈបណ្ដាញក្រុមហ៊ុនរថយន្ដ ក្រុងជាច្រើនដែលមានជាង២៣០ខ្សែផ្លូវ ទូទាំង ២៥ខេត្ត និងរាជធានី។ ខណៈដែលអ្នកធ្វើដំណើរដក់ជាប់ទៅនឹងភាព សម្បូរបែបនៃវប្បធម៌ និងស្មារតីនៃពិធីបុណ្យភ្ជុំបិណ្ឌ ពួកគេអាចបង្កើនបទពិសោធបន្ថែម តាមរយៈការរុករកកន្លែងទាក់ ទាញមួយចំនួនដែលមិនគួររំលងក្នុងប្រទេស។
ស្របពេលដែលប្រជាជនខ្មែរមួយចំនួនធំមានគម្រោងត្រលប់ទៅស្រុកកំណើត មួយចំនួនទៀតក៏មានចំណាប់អារម្មណ៍ ទៅលើតំបន់ទេសចរណ៍ផងដែរ។ ខាងក្រោមនេះជាគោលដៅទេសចរណ៍ និងការផ្ដល់ជូនមួយចំនួនដែលនឹងធ្វើឱ្យថ្ងៃ សម្រាកពេលបុណ្យភ្ជុំបិណ្ឌរបស់អ្នកកាន់តែប្រសើរ៖
១. ខេត្តសៀមរាប៖ ជាភូមិភាគនៃឧទ្យានបុរាណវិទ្យាអង្គរ និងជាទ្រព្យនៃប្រវត្តិសាស្រ្ត និងវប្បធម៌។ ទស្សនាស្វែងយល់ ពីប្រាសាទ អង្គរវត្ត និងប្រាសាទបាយ័ន និងរីករាយជាមួយនឹងផ្សាររាត្រីដ៏អ៊ូអរ។
២. ខេត្តឧត្តរមានជ័យ៖ ខេត្តដ៏ស្រស់ត្រកាលមួយនេះប្រៀបដូចជាត្បូងដែលមិនទាន់ឆ្នៃ មានទាំងទីតាំងប្រវត្តិសាស្ត្រ និងទេសភាពដ៏ស្រគត់ស្រគុំ។ ខេត្តមួយនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ទទួលបានអារម្មណ៍ស្ងប់ស្ងាត់។
៣. ខេត្តកំពង់ធំ៖ មានភាពល្បីល្បាញជាមួយប្រាសាទបុរាណ សំបូរព្រៃគុក ជាប្រាសាទដែលបានសាងសងមុន ប្រាសាទអង្គរវត្ត។ គយគន់ទេសភាពដ៏ស្រស់ស្អាតនៃបឹងទន្លេសាប និងជាជម្រើសល្អសម្រាប់ភ្ញៀវទេសចរដែលស្វែង រកកន្លែងដ៏ស្ងប់ស្ងាត់ បែបជនបទជាមួយសិប្បកម្មប្រពៃណី។
៥. ក្រុងព្រះសីហនុ៖ ជាតំបន់ដែលធំ និងស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា ជាមួយឆ្នេរខ្សាច់ ប្រជុំកោះតូចៗនៅជិត ជាច្រើន និងគ្រឿងសមុទ្រស្រស់ៗក្នុងស្រុក។ ភ្ញៀវទេសចរអាចសាកល្បងលេងកីឡាក្នុងទឹកដូចជា ការជ្រមុជទឹក (snorkeling) និងជិះទូកកាយ៉ាក់ (kayaking) ។
៦. ខេត្តកែប៖ ល្បីល្បាញពីឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ និងគ្រឿងសមុទ្រស្រស់ៗ មិនតែប៉ុណ្ណោះក៏មានឧទ្យានជាតិកែប ផងដែរ។ អង្គុយលើឆ្នេរសមុទ្រស្ងប់ស្ងាត់ និងញ៉ាំក្ដាមសមុទ្រស្រស់ៗពីផ្សារក្នុងតំបន់ផ្ទាល់ ជាអារម្មណ៍លំហែមួយ ដែលមិនគួររំលង។
៧. ខេត្តកំពត៖ ខេត្តស្ថិតតាមបណ្ដោយមាត់ព្រែកនេះ ត្រូវបានគេស្គាល់សម្រាប់កសិដ្ឋានម្រេច និងស្ថាបត្យកម្មពីសម័យអាណានិគម។ ភ្ញៀវទេសចរអាចរីករាយនឹងការជិះទូកកម្សាន្តតាមមាត់ព្រែក ដើរទស្សនាចម្ការម្រេច អង្គុយ លំហែតាមហាងកាហ្វេស្អាតៗ និងផ្សារក្នុងស្រុក។
៩. ខេត្តបាត់ដំបង៖ មានភាពល្បីល្បាញជាមួយស្ថាបត្យកម្មពីសម័យអាណានិគម និងកន្លែងទេសចរណ៍ថ្មីប្លែកដូចជា ឡូរី រថភ្លើងឬស្សី។ ភ្ញៀវទេសចរអាចទៅកម្សាន្តតាមទីតាំងប្រវត្តិសាស្រ្ត និងតាមផ្សារដ៏មមាញឹក ដើម្បីទទួលបានបទ ពិសោធការរស់នៅដូចប្រជាជនទីនោះ។
១០. ខេត្តបន្ទាយមានជ័យ៖ សម្បូរទៅដោយប្រាសាទបុរាណពីប្រវត្តិសាស្រ្ត និងដើមកំណើតនៃបុណ្យប្រពៃណីវប្បធម៌ ខ្មែរជាច្រើន។
១១. ខេត្តពោធិ៍សាត់៖ ត្រូវបានគេស្គាល់ដោយសារទេសភាពជនបទ និងសិប្បកម្មបែបប្រពៃណីដ៏ស្រស់ស្អាត និងជា ជំនំនៃសិល្បៈករដ៏ចំណានជាច្រើន។ ភ្ញៀវទេសចរអាចមកទស្សនាសិក្ខាសិលា និងសិប្បកម្មបែបប្រពៃណីពីប្រជាជន ក្នុងខេត្តពោធិ៍សាត់ដោយផ្ទាល់បាន។
១២. ខេត្តក្រចេះ៖ ស្ថិតនៅតាមដងទន្លេមេគង្គ ត្រូវបានគេស្គាល់ជាតំបន់អភិរក្សសត្វផ្សោតដែលជាសត្វកម្រនៅក្នុង ប្រទេសសព្វថ្ងៃ។ ភ្ញៀវទេសចរអាចរីករាយជាមួយការជិះទូកកម្សាន្ត និងទស្សនាសត្វផ្សោតតាមដងទន្ទេបាន។
១៣. ខេត្តមណ្ឌលគិរី៖ ជាខេត្តពោរពេញដោយព្រៃឈើខៀវស្រងាត់ ទឹកធ្លាក់ធម្មជាតិ និងវប្បធម៌ជាច្រើនទាក់ទងនឹង ជនជាតិភាគតិច។ តំបន់នេះត្រូវបានគេស្គាល់ដោយទឹកធ្លាក់ដ៏ស្រស់ស្អាត និងឱកាសឈ្វេងយល់ពីសហគមន៍ជន ជាតិភាគតិច។
១៤. ខេត្តរតនគិរី៖ ជាតំបន់ដាច់ស្រយាលមួយដែលសម្បូរអច្ឆរិយៈធម្មជាតិ និងកុលសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ភ្ញៀវទេសចរអាចមកកម្សាន្តបែបផ្សងព្រេងលក្ខណៈថ្មើរជើង និងទស្សនាពីភូមិ និងវប្បធម៌ការរស់នៅរបស់ជនជាតិ ភាគតិច។
ការបញ្ចុះដ៏ពិសេសពី redBus ចាប់ពីថ្ងៃទី ០១ ដល់ ទី២២ ខែកញ្ញា៖
ដើម្បីឱ្យការធ្វើដំណើរកាន់តែមានតម្លៃសមរម្យ redBus បានបញ្ចុះតម្លៃពិសេសសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ៖
ការបញ្ចុះតម្លៃ និងការទទួលប្រាក់ត្រលប់មកវិញមានតម្លៃ ១០ ដុល្លារ (ការបញ្ចុះតម្លៃ ៥ដុល្លារ និងការទទួល បានប្រាក់ត្រឡប់មកវិញ ៥ដុល្លារ។ ការផ្តល់ជូនមានកំណត់)
លេខកូដបញ្ចុះតម្លៃ៖ PCHUMBEN10
ចូលទៅប្រើលើគេហទំព័ររបស់ក្រុមហ៊ុន redBus គេហទំព័រក្នុងទូរស័ព្ទដៃ និងកម្មវិធី (Android & iOS app) https://www.redbus.com.kh/
កក់សំបុត្រសម្រាប់ដំណើរកម្សាន្តរបស់អ្នកជាមួយ redBus នៅថ្ងៃនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ និងដំណើរ កម្សាន្តដែលធានាបាននូវសុវត្ថិភាព និងការចង់ចាំដែលបំភ្លេចមិនបាន។ សម្រាប់ព័ត៌មានបន្ថែម, អាចចូលទៅកាន់ គេហទំព័រ https://www.redbus.com.kh/ ឬដោនឡូតកម្មវិធីទូរស័ព្ទ redBus។
អំពី redBus
redBus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយសព្វថ្ងៃនេះជាវេទិកាលក់សំបុត្ររថយន្តក្រុងតាមអ៊ីនធឺណិតធំបំផុតរបស់ពិភពលោកតាមចំនួនសំបុត្រដែលបានលក់។ redBus បានលក់សំបុត្រឡានក្រុងជាង ៤៦៦ លានសំបុត្រនៅ ទូទាំងពិភពលោក ហើយមានអ្នកប្រើប្រាស់ប្រហែល ៥២ លាននាក់។
ក្នុងប្រទេសកម្ពុជា redBus បានផ្ដល់នូវផ្លូវដំណើរទៅតាមខេត្តក្រុងធំៗ រហូតដល់ ២៥ ខេត្តក្រុង។ ជាមួយតម្លៃសំបុត្រ រថយន្តក្រុងសមរម្យ តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទ iOS និង Android។ ចក្ខុវិស័យរបស់ redBus ធ្វើឱ្យអ្នក ដំណើរគ្រប់រូបទទួលបានបទពិសោធធ្វើដំណើរល្អ មានភាពងាយស្រួល មានទំនុកចិត្ត និងផាសុកភាព។