ថ្ម១ដុំនៅ​ក្បែរ​សាលាស្រុករមាសហែក ដែលយកមកពីកំពូលភ្នំកម្ពស់ជាង ៧០០ម៉ែត្រ នឹង​ត្រូវឆ្លាក់​ជារូបសត្វ១ប្រភេទ

  • 2024-09-11 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​បញ្ជាក់​ឱ្យដឹងតាម​រយៈលិខិត​ឆ្លើយ​បំភ្លឺ​មួយ​កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៤ ថា ថ្មមួយដុំ​ដែល​ដាក់តាំង​​នៅផ្លូវបំបែក​ជាបួនក្បែរ​សាលាស្រុក គឺត្រូវបានវាស់វែងរួចរាល់ហើយ ដើម្បី​កែលម្អឆ្លាក់​ជារូបសត្វរមាស​ តំណាង​ឱ្យស្រុករមាសហែក និងសរសេរអក្សរ រួមមាន៖

ទី១ ការអនុវត្ត​គោលនយោបាយ​ភូមិឃុំសង្កាត់ មានសុវត្ថិភាព

ទី២ ប្រវត្តិថ្មសិលាសុខសិរី​ គឺដើម្បី​នាំមកនូវ​ភាពត្រជាក់ត្រជុំ សុខសប្បាយ​ជូនបងប្អូន​គ្រប់រូប និងគ្រប់ក្រុមគ្រួសារ។

បើ​តាម​រដ្ឋបាលស្រុករមាសហែក ឱ្យដឹងថា ថ្មមួយដុំនេះ គឺយកមកពី​កំពូលភ្នំជុំសែនរីករាយ​ស្ថិតនៅកម្ពស់​ជាង ៧០០ម៉ែត្រ ដែល​ជាអំណោយរបស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក។

ថ្មមួយដុំនេះ មានឈ្មោះថា សិលាសុខសិរី ឬសិលារួបរួមសុខសប្បាយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី