Man City ស៊ុត​ជាង​២០​ជើង​​ តែមិន​អាច​ទម្លាយ​រនាំង​ការពារ​ Inter បាន​ ខណៈ PSG ស៊ី​​ Girona ទាំង​លំបាក​

  • 2024-09-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេឃ​ខៀវ Manchester City​ មិន​អាច​ធ្វើ​អ្វី​ Inter Milan បាន​ទេ ពោល​គឺ​បញ្ចប់​ត្រឹម​០-០ ​បើ​ទោះ​បី​ព្យាម​យាម​បង្កើត​ឱកាស​ស៊ុត​រហូត​ដល់​​២២​ជើង​ ខណៈ​ដែល PSG យក​ឈ្នះ Girona ១-០ ទាំង​លំបាក​សម្រាប់​ការ​ប្រកួត​ UEFA Champions League ​​កាល​ពី​យប់​ថ្ងៃ​ទី​១៨​​ខែ​កញ្ញា ឆ្នាំ​២០២៤​។

មេឃខៀវ​បាន​ព្យាយាម​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​ដង​ទៅ​លើ​ក្រុម​ខ្លាំង​មក​ពី​អ៊ីតាលី Inter Milan ​​ចំនួន ២២​ជើង​ក្នុង​នោះ​ស៊ុត​ចំ​គោលដៅ​៥​ជើង ស៊ុត​ខុស​គោលដៅ​១០​​លើក និង​ស៊ុត​​ត្រូវ​បាន​បិទ​ជាប់​ដោយ Inter ចំនួន ៧ លើក​​ផង​ដែរ​។ ​ដ្បិត​តែ​ម្ចាស់​ផ្ទះ Man City បង្កើត​ឱកាស​ស៊ុត​ច្រើន​ដង ប៉ុន្តែ Inter ក៏​មិន​អន់ដែរ​ពួក​គេ​បាន​បង្កើត​ឱកាស​ស៊ុត​​សរុប​ជាង​១៣​លើក​​ផងដែរ​ក្នុង​នោះ​ស៊ុត​ចំ​គោល​ដៅ​៣​លើក ស៊ុត​ខុស​គោលដៅ​ ៧ លើក និង​ស៊ុត​ត្រូវ​បាន​រារាំង​ចំនួន ៣​លើក​។ ​

​ងាក​មក​កាន់​​ក្រុម​ខ្លាំង​បារាំង PSG វិញ​យក​ឈ្នះ Girona ទាំង​វេទនា​​មួយ​គ្រាប់​​​យក​ឈ្នះ ១-០ នោះ​កើត​ឡើង​នាទី​ទី​៩០​+​ទៅ​ហើយ ហើយ​ជា​គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​អ្នក​ចាំ​​ទី​របស់ Girona គឺ​កីឡាករ P. Gazzanigaថែម​ទៀត​ផង។ យ៉ាង​ណា​ការ​ប្រកួត​រវាង​ PSG និង Girona គេ​មើល​ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​ព្យាយាម​សម្រុក​ខ្លាំង​ដែរ ប៉ុន្តែ​បញ្ចប់​ទី​មិន​ល្អ​សោះ​ដោយ​​មាន​ការ​រារាំង​ពី​សំណាក់​អ្នក​ចាំ​ទី​របស់ Girona និង​​ការ​ស៊ុត​មិន​ចំ​គោលដៅ​ ឬ​បាញ់​ចាប​ជា​ដើម​៕ ​​

ទស្សនា​​វីដេអូ​ឡើង​វិញ​

Daro Ly

អត្ថបទថ្មី