Nottingham Forest ធ្វើឲ្យ Liverpool ភ្លឺភ្នែកជាថ្មីក្រោយប៉ះគ្នាពីរលើកមិនអាចឈ្នះ
- 2025-01-15 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nottingham Forest ធ្វើឲ្យ Liverpool ភ្លឺភ្នែកជាថ្មីក្រោយប៉ះគ្នាពីរលើកមិនអាចឈ្នះ
ចន្លោះមិនឃើញ
មិនមានកីឡាករល្បីៗលំដាប់ World Class ដូចគេប៉ុន្តែពេលនេះ Nottingham Forest អាចរំកិលខ្លួនឡើងមកកាន់លេខ២ក្នុងតារាង English Premier League ហើយបន្ទាប់ពីស្មើក្រុមខ្លាំង Liverpool ១-១ ក្នុងការប្រកួតសប្ដាហ៍ទី២១។
Liverpool ហាក់ភ្លឺភ្នែកជាថ្មីក្រោយមិនអាចធ្វើអ្វីទៅលើ Nottingham Forest បានបន្ទាប់ពីប៉ះគ្នា២លើកមកនេះបានត្រឹមស្មើ១-១ និងចាញ់១-០ កាលជើងទី១នៅទឹកដីរបស់ហង្សក្រហម។ ជំនួបនៅជើងទី២កាលពីយប់ថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ គឺក្រុមម្ចាស់ផ្ទះ Nottingham Forest ជាអ្នកដាក់១គ្រាប់មុននៅនាទីទី៨ ដោយខ្សែប្រយុទ្ធ C. Wood និងតាមបានស្មើមកវិញនៅនាទីទី៦៦ ដោយ Diogo Jota ។
ក្នុងតារាង Liverpool សល់មួយប្រកួតក្នុងដៃនិងស្ថិតនៅលេខ១ដដែលពោលគឺមាន៤៧ពិន្ទុ ស្របពេលលេខគឺមាន៤១ពិន្ទុគឺ Nottingham Forest នេះឯងស្របពេល Arsenal ស្ថិតនៅលេខ៣មាន៤០ពិន្ទុ និងសល់មួយប្រកួតក្នុងដៃត្រូវលេងជាមួយ Spurs យប់នេះវេលាម៉ោង៣យប់រំលងអាធ្រាត្រ៕