ឈប់ឆ្ងល់ទៅ! Telegram មើលរូបគណនីនិងលេខទូរសព្ទរបស់គេអត់ឃើញ ព្រោះតែបែបនេះ

  • 2024-09-23 06:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ឬអត់ ឆ្លងឆ្លើយគ្នារាប់ភ្លេចលើ Telegram ប៉ុន្ដែមិនអាចមើលឃើញរូបថតគណនី ទាំងដែលគេបានដាក់រូបសោះ ហើយមួយទៀត គឺអ្នកមិនអាចមើលឃើញលេខទូរសព្ទរបស់គេផងដែរ។

មូលហេតុទាំងនេះ មិនមែនមកពីគណនីរបស់អ្នកមានបញ្ហានោះទេ គឺមកពីម្ចាស់គណនីទាំងនោះបានកំណត់នូវគោលការណ៍ឯកជនភាព។

ចំពោះរូបរបស់គណនីដែលអ្នកមិនអាចមើលឃើញ ព្រោះតែភាគីម្ខាងទៀតបានបិទមិនឱ្យអ្នកដទៃមើលឃើញនោះទេ លុះត្រាតែលេខទូរសព្ទរបស់អ្នក បានរក្សាទុកក្នុងបញ្ជីទូរសព្ទរបស់គេជាមុន។

អ្នកក៏អាចកំណត់រូបគណនី មិនឱ្យគេមើលឃើញបាន តាមយៈ៖

  • Telegram > Settings > Privacy and Security > Profile Picture > My Contacts

មួយទៀត ចំពោះលេខទូរសព្ទដែលអ្នកមិនអាចមើលឃើញក្នុងគណនីណាមួយ ព្រោះតែគេបានកំណត់ មិនឱ្យនរណាម្នាក់មើលឃើញលេខរបស់គេឡើយ។

អ្នកក៏អាចកំណត់លេខទូរសព្ទមិនឱ្យនរណាបានឃើញ តាមរយ៖

  • Telegram > Settings > Privacy and Security > Phone Number > Nobody ឬជ្រើសយក My Contact ដើម្បីឱ្យអ្នកដទៃបានឃើញ ចំពោះតែមនុស្សណា ដែលអ្នកបានរក្សាលេខគេទុកក្នុងទូរសព្ទប៉ុណ្ណោះ៕

ដោយ៖ កុសល

អត្ថបទថ្មី