កើតជាមនុស្សចិត្តបុណ្យ ទោះក្នុងពេលបម្រើទ័ពក៏ j-hope (BTS) ថែមិត្តៗទាហានអស់ពីចិត្តដែរ

  • 2024-10-04 02:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ រយៈពេលនៃការបំពេញកាតព្វកិច្ចជាយោធារបស់ j-hope ជិតដល់ថ្ងៃបញ្ចប់ មានរឿងរ៉ាវដ៏កក់ក្តៅមួយត្រូវបានលេចចេញមក។ ថ្មីៗ​នេះ រូបថត​ទាហាន​ ៩​នាក់ ដែល​កាន់​បដា​បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ក្នុង​សង្គម​អនឡាញ។ បដានោះសរសេរថា "ពលទាហាន Jung Ho Seok និង MT មិត្តរួមទាហានរបស់ Baekho Recruit Training Battalion។ ការឧបត្ថម្ភ និងការគាំទ្រពេញទំហឹង៖ j-hope (BTS)"

ជាការកត់សម្គាល់ នៅពីលើរូបថតរបស់ j-hope ក៏មានសារថាជូនមិត្តរួមបន្ទាយខ្លួនដែរ ដោយសរសេរថា៖ "បងប្អូនទាហាន អ្នកបានខិតខំប្រឹងប្រែងខ្លាំងណាស់! ខ្ញុំសូមធ្វើរឿងមួយចំពោះអ្នកទាំងអស់គ្នា ដូច្នេះសូមរីករាយទាំងអស់គ្នា ដោយភក្ដីភាពពីខ្ញុំ!"

រឿងនេះកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានមួយលេចឡើងដែរ ពាក់ព័ន្ធនឹងការឧបត្ថម្ភគាំទ្ររបស់ j-hope ចំពោះជំរកឆ្កែវង្វេងនៅក្នុងទីក្រុងប៊ូសាន។ លើសពីនេះទៅទៀត j-hope បានបន្តកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា ដោយរួមមានទាំងការបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០ លានវ៉ុន (៧៥ ៦៥០ដុល្លារ) សម្រាប់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់កុមារដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅប្រទេសទួរគី-ស៊ីរីកាលពីដើមឆ្នាំនេះ។

ឆ្លើយតបនឹងព័ត៌មាននេះ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា "តារាប្រុសម្នាក់នេះ ពិតសមជាតារាលំដាប់ពិភពលោក លោកជាមនុស្សដែលចេះសម្របខ្លួន និងចុះសម្រុងជាមួយមិត្តរួមទាហាន ហើយទោះទៅដល់ទីណា ក៏ j-hope នៅតែរក្សាចិត្តបុណ្យជានិច្ចដែរ"

យ៉ាងណាមិញ j-hope នឹងត្រូវបានបញ្ចប់កាតព្វកិច្ចជាផ្លូវការពីយោធានៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ខាងមុខ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី