តើភាពយន្តខ្លីរបស់សមិទ្ធករណាខ្លះដែលត្រូវបានគណៈកម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៤ នេះ?

  • 2024-10-08 04:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៦ ខែសីហា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លីពីសមិទ្ធករជាតិនិងអន្តរជាតិ។​ នៅក្នុងឆ្នាំ២០២៤ ហើយឆ្នាំនេះជាជំនាន់ទី​១៣របស់ខ្លួននៃការរៀបចំមហោស្រពភាពយន្តខ្លីដំបូងនៅ កម្ពុជាមួយនេះ។​

CSFFនឹងរៀបចំកម្មវិធីបញ្ចាំងដោយផ្ទាល់ក៏ដូចជាចាក់បង្ហាញសាច់រឿងថ្មីៗទៅកាន់ទស្សនិកជននៅតាមរោងភាពយន្តផងដែរ។ អ្វីដែលសមិទ្ធករទន្ទឹងរង់ចាំក៏បានមកដល់អំពីការប្រកាសលទ្ធផល នៃភាពយន្តខ្លីដែលបានដាក់ប្រកួតតាំងពីការបើកទទួលនៅចុងខែមេសាកន្លងទៅ។

បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសយ៉ាងស្វិតស្វាញ គណៈកម្មការរបស់CSFFបានជ្រើសរើសរឿង សម្រាប់ប្រកួតដូចខាងក្រោម

១. ភាពយន្តខ្លីកម្ពុជាដែលត្រូវបានជ្រើសរើសប្រកួត (Cambodian Competition)

ភាពយ​ន្តខ្មែរទាំងអស់ដែលបានដាក់ប្រកួតមានចំនួន ៦០ចំណងជើង ក្នុងនោះមានភាពយន្តប្រឌិតចំនួន ២៨​ ចំណងជើង

២. ភាពយន្តខ្លីអន្តរជាតិសម្រាប់ប្រកួត ចែកចេញជាពីរផ្នែក (International Competition- 2 Sections)

ភាពយន្តបរទេសទាំងអស់ដែលបានដាក់ប្រកួតមានចំនួន ១៧៤ ចំណងជើង ក្នុងនោះមានភាពយន្តប្រឌិត ចំនួន ១៣៥ ចំណងជើង

គួរបញ្ជាក់ផងដែរថា ក្រៅពីរឿងសម្រាប់ប្រកួត CSFF នឹងធ្វើការចាក់បង្ហាញរឿងផ្សេងៗទៀត តាមប្រភេទដូចខាងក្រោម៖

៣. ភាពយន្តខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ ៤. ភាពយន្តឯកសារខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ ចែកជា២ផ្នែក ៥. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ ៦. ភាពយន្តខ្លីពី«ឈូករ័ត្ន» សម្រាប់ចាក់បង្ហាញ ៧. ភាពយន្តខ្លីពីសិក្ខាសាលាសមិទ្ធករ អាស៊ីជំនាន់ថ្មី សម្រាប់ចាក់ បង្ហាញ ៨. ភាពយន្តខ្លីរបស់កុមារកម្ពុជា សម្រាប់ចាក់បង្ហាញ ៩. ភាពយន្តខ្លីកម្ពុជាបែបពញ្ញាក់អារម្មណ៍ សម្រាប់ចាក់បង្ហាញ

ភាពយន្តដែលត្រូវចាក់បញ្ចាំក្នុងឆ្នាំ២០២៤នេះ មានចំនួនសរុប៥៧រឿង មកពី១២ប្រទេស ផ្សេងៗគ្នា រួមទាំងកម្ពុជាផងដែរ។

សម្រាប់ការជ្រើសរើសរឿងឆ្នាំនេះ លោក អៀម ទិត្យសីហា អ្នករើសរឿងក្នុងស្រុក (Local Programmer) បានសម្តែង ចំណាប់អារម្មណ៍ថា៖ «នៅឆ្នាំនេះមហោស្រពទទួលបានរឿងខ្លីជា ច្រើន ហើយខ្ញុំសង្កេតឃើញថា បច្ចេកទេស ក្នុងការផលិត ទាំងផ្នែកថត ពន្លឺ​ និងសំឡេង គឺកាន់តែល្អ ប្រសើរ។ ប៉ុន្តែអ្វីធ្វើឲ្យខ្ញុំចាប់ អារម្មណ៍កាន់តែខ្លាំង គឺប្រភេទរឿងបានដាក់មក គឺមានភាពចំរុះ ដូចជាបែបនាដកម្ម (Drama) រន្ធត់ (Horror) ជាពិសេសគឺ បែបពញ្ញាក់ (Thriller)។ នេះធ្វើឲ្យខ្ញុំគិតថា យុវសមិទ្ធករ យើង មិនត្រឹមតែចង់បង្កើតស្នាដៃល្អនោះទេ ប៉ុន្តែក៏ចង់បង្ហាញពីសមត្ថភាព និង ការត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនំារឿងសម្រាប់មហាជនផងដែរ។ ខ្ញុំគិតថាវាជា សញ្ញាដ៏ល្អ សម្រាប់វិស័យភាពយន្តនៅកម្ពុជា។ ដូច្នេះនៅឆ្នាំនេះ យើងបានបន្ថែម កម្មវិធីចាក់បង្ហាញ មួយទៀត គឺ​Thriller Showcase ដើម្បីបង្ហាញស្នាដៃល្អៗឲ្យបានកាន់ តែច្រើន។ ដោយឡែក ចំពោះ ការជ្រើសរើសរឿង យើងផ្តោតទៅលើ សាច់រឿង ការដឹកនាំ តួ និងបច្ចេកទេស ទាំងពេលថត និងកាត់ត។ »

រីឯ លោក រដ្ឋ សានសិទ្ធនី អ្នករើសរឿងអន្តជាតិ (international programmer) បានលើកឡើងថា៖ «ដោយសារឆ្នាំនេះ ជាឆ្នាំទី៤ដែលខ្ញុំបម្រើ ការងារជាមួយCSFF ខ្ញុំតែងរកវិធីជំរុញCSFF ឱ្យបង្ហាញស្នាដៃល្អឯក និងសាកអ្វីដែលថ្មី។

ឆ្នាំកន្លងទៅនេះ The New Asian Filmmakers Collective (NAFC) ដែលជាក្រុមភាពយន្តមានទីតាំង នៅទីក្រុង ប៉េកាំង ដែលតែងបណ្តុះបណ្តាលសមិទ្ធករភាពយន្តឯករាជន្យជំនាន់ថ្មីនៅប្រទេសចិន បាន សម្រេចបើកសិក្ខាសាលាលើកទី២១របស់ខ្លួន នៅរាជធានីភ្នំពេញ ដោយសហការជាមួយ វិទ្យាស្ថានបារាមង ក្រុមAnti-Archive និងសាលាសិល្បៈសម្តែង។ ស្នាដៃសាកល្បងថ្មីទាំងនេះ នៅ កម្ពុជាបានបំបែកទម្រង់ចាស់នៃប្រព័ន្ធបែបពាណិជ្ជកម្ម ហើយសរបញ្ជាក់ថាសិល្បៈអាចលូតលាស់ បាន ហួសពីដែនកំហិតដែលយើងដាក់ឱ្យខ្លួនឯង។ ខ្ញុុំសង្ឃឹមថា កម្មវិធីពិសេសរបស់ NAFC នឹង ជួយឱ្យសមិទ្ធករក្នុងស្រុកយើងគិតឡើងវិញពីដំណើរការផលិតរបស់ខ្លួន និងឱ្យទស្សនិកជនមើល ឃើញថាភាពយន្តជាអ្វីឱ្យប្រាកដ។

ភ្ជាប់ជាមួយគំនិតនេះ កម្មវិធីសម្រាប់ផ្នែកចាក់បង្ហាញភាពយន្តខ្លីអន្តរជាតិឆ្នាំនេះ ក៏នឹងរំលេច ស្នាដៃសាកល្បងថ្មីៗខ្លាំងៗ ក្នុងវិស័យភាពយន្តដែរ ក្នុងស្មារតីជំរុញព្រំដែនគំនិតច្នៃប្រឌិត។»

លោក Glenn ALA ជាផលិតករកម្មវីធីពាណិជ្ជកម្មហ្វីលីពីន ឈរជើងនៅប្រទេសកម្ពុជា និងជា ទីប្រឹក្សាមួយរូបរបស់មហោស្រពភាពយន្តខ្លីចតុមុខ បានសម្តែងចំណាប់អារម្មណ៍ថា៖​ «ការជ្រើស រើសភាពយន្តខ្លីឆ្នាំនេះ ជាការស្វែងយល់ថ្មីមួយទៅលើបទពិសោធន៍មនុស្ស ដោយលើកយក មូលបទដែលអ្នកផងច្រើនតែមិនចង់លើកនិយាយ ដូចជាបញ្ហាការរំលោភក្នុងគ្រួសារ អំពើហិង្សា ស្លាកស្នាមផ្លូវចិត្ត និងអារម្មណ៍ មរណភាព ការបាត់បង់ ភាពឯកោ និងការផ្តាច់ខ្លួនពីសង្គម។ សក្ខីភាពនេះបញ្ជាក់ថាការផលិតភាពយន្តនៅកម្ពុជា មានភាពចាស់ទុំកម្រិតណា ដោយមិនគ្រាន់ តែបង្ហាញ និងផ្តល់ការកម្សាន្តប៉ុណ្ណោះទេ តែឥឡូវថែមទាំងពន្យុះគំនិត និងបង្កើតជាកិច្ចសន្ទនា ទៀត។ ខ្ញុំឃើញថាវិស័យភាពកម្ពុជា នៅតែមានសក្តានុពលទៅមុខទៀត។»

មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃទី២៥ ដល់ទី២៨ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានពិធីបើកនិងបិទមហោស្រព ដែលរំពឹង ថានឹងមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន និងសមិទ្ធករ និងសិល្បករ ពាក់ព័ន្ធ ក្នុងវិស័យ ភាពយន្តជាច្រើនរូបផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចង់មានចូលចិត្ត ភាពយន្តខ្មែរក៏ដូចជាបរទេស អាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោងភាពយន្ត ដូចជា Legend Cinema, Major Cineplex - Sorya, Fable Cinema និង Cine Hub។

អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៤​ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការពីបណ្តាស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាច្រើនរួមមាន៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ជាស្ថាប័នគាំទ្រ ក្រសួងព័ត៍មាន​ ជាស្ថាប័នគាំទ្រ អង្គការមូលនិធិកុមារអន្តរជាតិ ជាស្ថាប័នផ្តល់មូលនិធិ រោងភាពយន្តដៃគូធំ Legend Cinema រោងភាពយន្តដៃគូ FABLE CINEMA និង Major Cineplex ដៃគូផលិត សាលាភាពយន្តរបស់អង្គការ PSE, ដៃគូបច្ចេកទេស Camera Hut និងដៃគូផ្សព្វផ្សាយរួមមាន Sabay , ទូរទស្សន៍បុស្តិ៍លេខ 5 , KIRIPOST, Cinemata, EAC News, ដៃគូសហគមន៍របស់យើងគឺ ​Factory Phnom Penh, Cine Hub, Cambodia Film Commission, Neeson Cripps Academy, និង អង្គការសកម្មភាពសិល្បៈ ដៃគូផ្គត់ផ្គង់រួមមាន ហាងកាហេ្វ11:11 និង​ហាងនំ«នាទ្បិ»។

ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFFក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។ ដូច្នេះការបរិច្ចាគអាចផ្ញើទៅកាន់ គណនេយ្យ ABA លេខ 000 877 929 ឬក៏ស្គេនតាម QR Code ខាងក្រោម។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖

អត្ថបទពេញនិយម