មានឯកសារសំខាន់ៗក្នុង Notes កុំភ្លេចចាក់សោផង តាមវិធីងាយៗមួយនេះ
- 2024-10-11 07:00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានឯកសារសំខាន់ៗក្នុង Notes កុំភ្លេចចាក់សោផង តាមវិធីងាយៗមួយនេះ
ចន្លោះមិនឃើញ
Notes ជាកម្មវិធីសរសេរកត់ត្រាឯកសារមួយលើ iPhone។ អ្នកអាចនឹងមានឯកសារសម្ងាត់ណាមួយដែលមិនចង់ឱ្យអ្នកដទៃឃើញ ដូចនេះដើម្បីសុវត្ថិភាព អ្នកគួរចាក់សោឯកសារនោះ ជៀសវាងអ្នកដទៃបើកឃើញដោយចៃដន្យ សូមសាកល្បងជាមួយយើង តាមរបៀបងាយៗខាងក្រោមនេះ។
ដំបូងសូមចូលទៅកាន់កម្មវិធី Setting > Notes > Password ត្រង់ចំណុច៖
Password៖ បញ្ចូលលេខសម្ងាត់
Verrify៖ បញ្ចូលលេខសម្ងាត់ម្ដងទៀតដើម្បីបញ្ជាក់
Hint៖ បញ្ចូលអ្វីជាសម្គាល់សម្រាប់រំឭកពេលអ្នកភ្លេចលេខសម្ងាត់
បន្ទាប់មកអ្នកអាចបើកមុខងារ Touch ID ឬ Face ID ដើម្បីស្គេនជំនួសឱ្យការវាយលេខសម្ងាត់បាន បើសិនជា iPhone របស់អ្នកមានមុខងារទាំងនេះ រួចចុច Done ជាការស្រេច។
ឬក៏អ្នកអាចកំណត់លេខសម្ងាត់ក្នុងកម្មវិធី Notes តែម្ដង ដោយចូលទៅកាន់កម្មវិធីនេះ បើកឯកសារណាមួយក្នុងកម្មវិធី Notes ដែលចង់ចាក់សោ បន្ទាប់មកចុចសញ្ញា ... ជ្រើសរើសយក Lock បន្ទាប់មកបំពេញលេខសម្ងាត់ដូចការកំណត់ខាងលើជាការស្រេច។
បន្ទាប់ពីបំពេញលេខសម្ងាត់រួចរាល់អ្នកអាចចាក់សោឯកសារដទៃដោយងាយស្រួល គ្រាន់តែបើកឯកសារក្នុង Notes បន្ទាប់មកចុចសញ្ញា ... រួចជ្រើសយក Lock។
ដើម្បីដោះសោរកុំឱ្យជាប់ពេលបើកលើកក្រោយ គ្រាន់តែបើកឯកសារក្នុង Notes បន្ទាប់មកចុចសញ្ញា ... រួចជ្រើសយក Romove។
បន្ទាប់ចាក់សោរឯកសារមួយចំនួនរួច ពេលបើកឯកសារនោះអ្នកនឹងឃើញដូចរូបខាងក្រោម ដើម្បីបើកបានសូមចុចលើ View Note នោះវានឹងតម្រូវឱ្យអ្នកបញ្ចូលលេខសម្ងាត ប៉ុន្ដែបើអ្នកបានបើកមុខងារណាមួយនៃ Touch ID ឬ Face ID នោះវានឹងប្រើការស្គេនដើម្បីចូលទៅឯកសារនោះតែម្ដង៕