បដិវត្ត​កម្ម​បញ្ញា​​សិប្បនិម្មិត​ និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា ផ្ដោត​លើ​ទិសដៅ​ ៤​ចំណុច

  • 2024-10-15 02:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិក្ខាសាលា​ស្ដី​ពី​​បដិវត្ត​កម្ម​បញ្ញា​​សិប្បនិម្មិត​ និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា (Embracing The AI Revolution Strategies For A Future-Ready Cambodia) ដែល​បាន​​រៀបចំ​ឡើង​នៅ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៤ គឺ​ផ្ដោត​សំខាន់​លើ​ទិសដៅ​៤​ចំណុច​។​

ឯក​ឧត្ដម លាង មុន្នីរិទ្ធ រដ្ឋលេខាធិការ​​​តំណាង​ឯក​ឧត្ដម សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​​​បាន​គួស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ សិក្ខាសាលា​ថ្ងៃ​នេះ​ជា​ការ​ចែក​រំលែក​នូវ​​ចំណេះដឹង​​ បទ​ពិសោធ​ ជា​មួយ​​ប្រធាន​​បទ​បញ្ញវន្ត​កម្ម បញ្ញា​សិប្បនិមិត្ត​ និង​យុទ្ធសាស្ត្រ​ ត្រៀម​ខ្លួន​សម្រាប់​អនាគត​​កម្ពុជា​ ដែល​មាន​​ការ​​អញ្ជើញ​ចូលរួម​​ធ្វើ​បទ​បង្ហាញ​​ដោយ​ផ្ទាល់​ពី​សំណាក់​សាស្ត្រាចារ្យ​ពីរ​រូប​​ហុង​កុង​ និង​អ្នក​ជំនាញ​ ដែល​មាន​បទ​ពិសោធ​ផ្នែក AI នៃ​ស្ថាបត្យកម្ម​។

រូបថត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្នុង​សិក្ខាសាលា​នេះ​គឺ​មាន​ទិសដៅ​ និង​គោល​បំណង​សំខាន់​ចំនួន ៤ ដែល​មាន​ដូច​ខាង​ក្រោម​៖

១- ជា​ការ​ចែក​រំលែក​ចំណេះដឹង​​​ និង​បទ​ពិសោធ​​​ល្អ​ ​ពាក់ព័ន្ធ​​ដំណើរ​វិវឌ្ឍន៍​នៃ​បដិវត្ត​កម្ម​ AI និង​ពាក់ព័ន្ធ​​តួនាទី​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​។

២-បទ​ពិសោធ​​ក្នុង​ការ​ប្រើប្រាស់​ AI ក្នុង​ការ​បង្កើត​ឬ​ឆ្នៃ​ប្រឌិត​គំនិត​ថ្មីៗ​នៅ​ទីក្រុង​ ហុង​កុង​។

៣-​ករណី​នៃ​ការ​សាកល្បង​​ពី​ការ​កែ​​លម្អ​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ទីក្រុង​ ដោយ​បច្ចេកវិទ្យា​ថ្មី​​ AI នៅ​តំបន់​មហាវិថី​ព្រះ​នរោត្ដម​ និង​ព្រះស៊ីសុវត្ថិ។

៤-ការ​ពិភាក្សា​ និង​លើក​​ជា​គំនិត​អំពី​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង។

ឯកឧត្ដម​ក៏​បាន​​​បន្ថែម​​​ទៀត​​ថា​ តាម​រយៈ​គោល​បំណង​​សំខាន់​ៗ​ទាំង​៤​ខាង​លើ​ អ្នក​ចូលរួម​សិក្សា​ទាំង​អស់​ត្រូវ​តែ​សិក្សា​ឲ្យ​ដឹង​តើ​អ្វី​ទៅ​ជា​បញ្ញា​សិប្បនិម្មិត ហើយ​គ្រប់​គ្នា​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ថា​បច្ចុប្បន្ន​នេះ​ AI នេះ​វា​កំពុង​តែ​ស្ថិត​នៅ​​ត្រង់​ចំណុច​ណា​​៕

អត្ថបទ៖ Chin Sopheak

អត្ថបទពេញនិយម