កំពូលតារាចម្រៀង ៥ដួង ត្រូវច្រៀងរួមគ្នាក្នុង MV បទ "កឋិនមហាសាមគ្គីគ្រួសារខ្មែរ"
- 2024-10-24 03:48:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាចម្រៀង ៥ដួង ត្រូវច្រៀងរួមគ្នាក្នុង MV បទ "កឋិនមហាសាមគ្គីគ្រួសារខ្មែរ"
ចន្លោះមិនឃើញ
ផលិតកម្មGalaxy Navatra បានបញ្ចេញបទចម្រៀង១បទ ក្រោមចំណងជើងថា "កឋិនមហាសាមគ្គីគ្រួសារខ្មែរ" ច្រៀងរួមគ្នាដោយកំពូល តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និងខាន់ ជេមស៌។
អ្វីជាការចាប់អារម្មណ៍នោះ គឺរូបភាពរបស់កំពូលតារាចម្រៀងទាំង ៥ដួង ត្រូវបានឌីហ្សាញជាមួយសម្ដេចតេជោ និង សម្ដេចកតិ្តព្រឹទ្ធបណ្ឌិត។ ផ្ទាំងរូបភាព អមនឹងខ្លឹមសារដ៏ប្លែកនេះ ត្រូវបានមហាជនយល់ថា ផលិតកម្មធ្វើបទចម្រៀងនេះឡើងយ៉ាងអស់ពីចិត្ដ សម្រាប់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្របពេលល សម្ដេច លោកគ្រោង ដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែរក្រោម ក្នុងពេលឆាប់ៗនេះ។
ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នផលិតកម្មGalaxy Navatra កំពុងតែ មមាញឹក និងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីផលិតMVមួយបទនេះ ដើម្បីឲ្យបានមុនថ្ងៃ ពិធីបុណ្យមកដល់នាដើមខែវិច្ឆិកា ឆ្នាំ២០២៤។បទ "កឋិនមហាសាមគ្គីគ្រួសារខ្មែរ" ត្រូវបានផ្ដួចផ្ដើម និងដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឯកឧត្តម ហុឹម សុភា(នភា) លោក ខេមរៈ ភារុណ និងលោក ហុី វីរៈ ជាដើម។
សូមបញ្ជាក់ថា អង្គកឋិនទាន ដែលផ្ដួចផ្ដើម ដោយសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចូលរួមដោយផ្ទាល់ ដោយសម្ដេចទាំង២។
តាមរយៈបទ "កឋិនមហាសាមគ្គីគ្រួសារខ្មែរ" ដែលច្រៀងរួមគ្នាដោយកំពូល តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និង ខាន់ ជេមស៌ ត្រូវបានគេរំពឹងថានឹងជម្រុញឲ្យ អង្គកឋិនទានជាប្រវត្តិសាស្រ្តមួយនេះទទួលបានការគាំទ្រច្រើនកាន់តែច្រើនពីសំណាក់មហាជន៕