ព្រឹត្ដិការណ៍ប្រគុំតន្ដ្រីខ្នាតយក្សចំនួន ២ នឹងប្រារព្វតំណាលពេលគ្នានៅពាក់កណ្ដាល ខែវិច្ឆិកា
- 2024-10-27 06:31:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្ដិការណ៍ប្រគុំតន្ដ្រីខ្នាតយក្សចំនួន ២ នឹងប្រារព្វតំណាលពេលគ្នានៅពាក់កណ្ដាល ខែវិច្ឆិកា
ចន្លោះមិនឃើញ
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលប្រារព្វឡើងរយៈពេល ៣ថ្ងៃ នឹងចូលមកដល់នៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះហើយ។ គិតត្រឹមថ្ងៃទី២៧ ខែតុលា គេឃើញក្រុមហ៊ុន និងផលិតកម្មធំៗបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញការអបអរសាទរក្នុងពិធីនេះរយៈការរៀបចំប្រគុំតន្ដ្រីផ្សេងៗ។
ថ្មីៗនេះក្រុមហ៊ុន KHB Beverage និងផលិតកម្ម Galaxy Navatra បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីរៀបចំព្រឹត្ដិការណ៍ប្រគំតន្រ្តីខ្នាតយក្សចំនួន ២ គឺ “Cambodia Bonding Concert” និង”Exprez Tour Concert” ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជានៅអំឡុងពេលដើរកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក។
ក្នុងពិធីចុះហត្ថលេខាផ្លូវការមួយដែលធ្វើឡើងនៅផ្សារទំនើប ជីបម៉ុង ២៧១ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ តំណាងដោយក្រុមហ៊ុនទាំងពី ក្រោមក្រសែភ្នែកតារាល្បីៗជាច្រើនដួង។ ការចាប់ដៃគ្នា ដើម្បីរៀបចំព្រឹត្ដិការណ៍ប្រគុំតន្ដ្រីនេះ ក៏ត្រូវបានថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីចាត់ទុកថា ជាផ្នែកមួយជួយផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរដល់កូនចៅជំនាក់ក្រោយ គ្រប់ខេត្ដក្រុងបានដឹង បានស្គាល់ពីសិល្បៈដ៏ល្អឯកអស្ចារ្យរបស់ខ្មែរ។
តាមរយៈព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សទាំង ២នេះ នឹងត្រូវធ្វើឡើងដំណាលពេលគ្នាចំនួន ២១ទីតាំង ដើម្បីឲ្យប្រជាជនទូទាំងប្រទេសទទួលបានអារម្មណ៍សប្បាយរីករាយក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរមួយនេះ។ សិល្បករ-សិល្បការិនីដែលជាតារាល្បីៗ នឹងគាស់រំលើងសិល្បៈ វប្បធម៌ខ្មែរជាច្រើនទម្រង់ ជាមួយចង្វាក់ភ្លេងដ៏ពីរោះ។
សូមបញ្ជាក់ថា ក្នុងពិធីចុះហត្ថលេខានោះ គេសង្កេតឃើញមានតារាចម្រៀងល្បីៗចូលរួមផងដែរ។ ក្នុងនោះមានដូចជា៖ ខេមរៈ សិរីមន្ដ គូម៉ា ខាន់ ជេមស៍ ខេម ជុំ លីណូ និងតារាចម្រៀងស្រី ខាត់ សួស្ដី ជាដើម៕