"1660 VINE" ជាភាពយន្ដលាយតន្ដ្រីដំបូងគេនៅកម្ពុជា ក្រោមស្នាព្រះហស្ថសម្តែងរបស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី
- 2024-10-28 09:08:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"1660 VINE" ជាភាពយន្ដលាយតន្ដ្រីដំបូងគេនៅកម្ពុជា ក្រោមស្នាព្រះហស្ថសម្តែងរបស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី
ចន្លោះមិនឃើញ
ខ្សែភាពយន្ត Hollywood រឿង "1660 VINE" ជាប្រភេទភាពយន្តលាយឡំជាមួយនឹងតន្ត្រីថ្មីមួយដំបូងគេនៅកម្ពុជា និពន្ធដោយផលិតករបរទេស ក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី។
អ្នកអង្គម្ចាស់ គឺជាព្រះរាជភាគិនេយ្យ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី។
ទើបចម្រើនព្រះជន្មបាន ២៧ ព្រះវស្សា តែអ្នកអង្គម្ចាស់ មានរូបសម្បត្ដិស្រស់សង្ហារ ថែមទាំងមានព្រះទេពកោសល្យក្នុងវិស័យសិល្បៈពិសេសចម្រៀង និងសម្ដែងទៀតផង។ នៅក្នុងផ្ទៃរឿងទាំងមូល ស្នាព្រះហស្ថរបស់ទ្រង់ត្រូវបានអ្នកទស្សនានៅក្នុងថ្ងៃ Pre Screening សរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យដ៏ល្អអស្ចារ្យមួយនេះ។
នៅថ្ងៃសម្ភោធ The premier show នៃខ្សែភាពយន្ដរឿង "1660 Vine" ក្រៅពីមានព្រះរាជវត្តមានសែរាជវង្ស និងថ្នាក់ដឹកនាំដែលជាបុគ្គលល្បីៗ គេក៏ឃើញមានវត្ដមានសិល្បករ សិល្បការិនី បវរកញ្ញាលំដាប់ប្រទេសកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួមជាភ្ញៀវកិត្តយស និង ដើរលើកម្រាលព្រំដ៏អស្ចារ្យនៅក្នុងរាត្រីដ៏គួរឱ្យចងចាំនេះផងដែរ។
គួរបញ្ជាក់ផងដែរថា រឿង « 1660 Vine » នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Smart ថ្ងៃទី 15 វិច្ឆិកា 2024 ឆាប់ៗខាងមុខនេះ នៅគ្រប់រោងភាពយន្តទូទាំងខេត្ត-ក្រុង នៃប្រទេសកម្ពុជា។