បង្គន់សាធារណៈនៅតូក្យូ បានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍នៅជប៉ុន
- 2024-10-30 03:42:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្គន់សាធារណៈនៅតូក្យូ បានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍នៅជប៉ុន
ចន្លោះមិនឃើញ
បង្គន់សាធារណៈនៅតំបន់ Shibuya ទីក្រុងតូក្យូ (Tokyo) ត្រូវបានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍នៅប្រទេសជប៉ុន។
នៅក្នុងរយៈពេល២ឆ្នាំ កន្លងទៅនេះ មូលនិធិ Nippon បានដឹកនាំគម្រោងកែប្រែបង្គន់សាធារណៈចំនួន១៧កន្លែងនៅតំបន់ Shibuya ក្នុងទីក្រុង Tokyo ពីកន្លែងដែលស្មោកគ្រោក មិនមាននរណាហ៊ានប្រើប្រាស់ មកក្លាយជាកន្លែងតំបន់ទេសចរណ៍ក្នុងប្រទេសជប៉ុន។
បង្គន់ទាំងនេះត្រូវបានក្លាយបង្គន់ដែលមានអនាម័យ បំពាក់បច្ចេកវិទ្យាទំនើបៗ មានការឆ្នៃរចនាដែលគួរឲ្យទាក់ទាញខ្លាំងដែលអាចឲ្យសាធារណៈជនប្រើប្រាស់ និងមានកន្លែងរង់ចាំ។
មូលហេតុដែលបង្គន់នៅតំបន់ខាងលើបានក្លាយជាតំបន់ទេសចរណ៍ព្រោះតែម៉ូតនិងរចនាបទបង្គន់សាធារណៈនេះត្រូវបានឆ្នៃឡើងដោយមានពីការចួលរួមពីអ្នករចនា និងគូប្លង់ល្បីៗលំដាប់ពិភពលោកជាច្រើនរូប។
មួយវិញទៀតតំបន់បង្គន់សាធារណៈក្លាយជាតំបន់ល្បីល្បាញខ្លាំងនៅទីក្រុង Tokyo ដោយសារតែសាច់រឿង Perfect Days ដែលត្រូវរឿងដែលបានជាប់បេក្ខភាពអាចឈ្នះពាន Oscar ក្នុងឆ្នាំនេះ ដោយក្នុងរឿងនោះបានបង្ហាញពីសោភ័ណភាព ដែលធ្វើឲ្យមនុស្សម្នាចង់ទៅទស្សនា។
រាល់ការធ្វើការទស្សនា និងស្ដាប់សាច់រឿងបង្គន់សាធារណៈទាំង១៧នេះ ត្រូវបានភ្នាក់ងារទេសចរណ៍យក ៣២.៧០ដុល្លារក្នុងមួយម្នាក់ ដោយមកទល់នឹងចុងខែមីនាកន្លងទៅនេះ ត្រូវបានគេដឹងថាមានភ្ញៀវទេសចរណ៍ជនជាតិជប៉ុន និងបរទេសជាច្រើនបានមកទស្សនា និងមួយចំនួនក៏បានប្រើប្រាស់សេវារបស់ភ្នាក់ងារទេសចរណ៍ផងដែរ៕