ប្រធានាធិបតីអាមេរិក២រូប កាន់តំណែងខ្លីបំផុត ក្នុងសម័យសង្គ្រាមត្រជាក់
- 2024-10-30 04:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីអាមេរិក២រូប កាន់តំណែងខ្លីបំផុត ក្នុងសម័យសង្គ្រាមត្រជាក់
ចន្លោះមិនឃើញ
តាំងពីប្រកាសឯករាជ្យពីចក្រភពអង់គ្លេសមក សហរដ្ឋអាមេរិកមានប្រធានាធិបតីចំនួន៤៥នាក់មកហើយ។ ក្នុងនោះមានតែ ១៣នាក់ប៉ុណ្ណោះដែលមានសំណាងកាន់បាន២អាណត្តិ ឬលើសពីនេះ។ ចំណែកឯក្នុងសម័យសង្គ្រាមត្រជាក់ (ឆ្នាំ ១៩៤៥-១៩៩១) វិញប្រធានាធិបតីអាមេរិកភាគច្រើនកាន់បានលើសពី១អាណត្តិប៉ុន្តែមានតែប្រធានាធិបតី២នាក់នេះប៉ុណ្ណោះដែលកាន់តិចជាង៤ឆ្នាំ។
១. ប្រធានាធិបតីទី៣៨ លោកGerald R. Ford៖ ជាប្រធានាធិបតី និងអនុប្រធានាធិបតីនៃសហរដ្ឋអាមេរិកតែមួយគត់ដែលមិនមែនកើតចេញពីការបោះឆ្នោត។ លោកត្រូវបានតែងតាំងជាអនុប្រធានាធិបតីនៅដើមឆ្នាំ១៩៧៤ ហើយក្លាយជាប្រធានាធិបតីនៅខែសីហាឆ្នាំដដែលក្រោយពីលោកនិចសុនប្រកាសលាលែងពីតំណែង។ យ៉ាងណាក៏ដោយលោកកាន់តំណែងបានតែ ៨៩៥ថ្ងៃប៉ុណ្ណោះដោយសារតែលោកចាញ់សំឡេងឆ្នោតលោក Jimmy Carter នៅការបោះឆ្នោតឆ្នាំ១៩៧៦។
២. ប្រធានាធិបតីទី៣៥ លោក John F. Kennedy៖ ជាប្រធានាធិបតីជាប់ឆ្នោតក្មេងជាងគេនៃប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកក្នុងអាយុ៤៣ឆ្នាំ។ លោកចូលកាន់តំណែងនៅឆ្នាំ១៩៦១ បន្តពីលោក Dwight D Eisenhower។ ជាអកុសល លោកត្រូវបានគេធ្វើឃាតនៅទីក្រុងដាឡាស រដ្ឋតិចសាស នៅថ្ងៃទី២២វិច្ឆិកា ឆ្នាំ១៩៦៣ ជាហេតុនាំឲ្យលោកកាន់តំណែងបានតែ១០៣៦ថ្ងៃ។ ការស្លាប់របស់លោកKennedy បានធ្វើឲ្យលោកអនុប្រធានាធិបតីLyndon B. Johnson ចូលកាន់តំណែងបន្ត៕