All Of Us Are Dead រដូវកាលទី2 នឹងបង្ហាញឱ្យឃើញថាតើអ្នកណានឹងក្លាយជាតួចិត្តអាក្រក់ថ្មី

  • 2024-11-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cheong-san នឹងក្លាយជាមនុស្សអាក្រក់នៅក្នុងរឿង All of Us Are Dead រដូវកាលទី 2នេះ ដែលជារឿងដ៏គួរឱ្យសោកស្ដាយសម្រាប់រឿង Zombie K-drama បន្ទាប់ពីការលះបង់របស់គាត់នៅឯ ចុងបញ្ចប់នៃរដូវកាលទី 1 ។ All of Us Are Dead មានតួឯកចំនួនបួននាក់គឺ Cheong-san, On-jo, Nam-ra និង Su-hyeok ដែលបីនាក់មានសុវត្ថភាពអាចជៀសផុតពីសេចក្ដីស្លាប់ នារដូវកាលទី 1 ។ ចំណែកឯជោគវាសនារបស់ Cheong-san បានបន្សល់នូវអាថ៌កំបាំងថាតើគេពិតជាបានស្លាប់ ហើយក្លាយជាZombie មែនឬយ៉ាងណា។

វាពិបាកសម្រាប់មនុស្សម្នាក់ក្នុងកាអាច រស់រានមានជីវិតបន្ទាប់ពីធ្លាក់ពីលើអគារ ខណៈដែលតំបន់ទាំងមូលត្រូវបានទម្លាក់គ្រាប់បែកនោះ ដែលអាចមានតម្រុយគ្រប់គ្រាន់ដើម្បីបង្ហាញថា Cheong-san អាចនឹងនៅមានជីវិត។ ទីមួយ Cheong-san ត្រូវបានវាយប្រហារដោយ Gwi-na ដែលជា Zombieក្នុងអំឡុងពេលប្រយុទ្ធរបស់ពួកគេនៅក្នុងវគ្គទី 11 ដែលនេះមានន័យថា Cheong-san អាចផ្លាស់ប្តូរទៅជា Zombie និងអាចបន្តរស់រានមានជីវិត។ ទីពីរ ខណៈពេលដែល On-jo បានរកឃើញស្លាកឈ្មោះដែលនាងបានឱ្យ Cheong-san គ្របដណ្តប់ដោយផេះ យើងមិនដែលឃើញសាកសពរបស់គាត់ ឬ Gwi-nam ទេ។ ចុងក្រោយ Yoon Chan-young ដែលដើរតួជា Cheong sanគឺជាតួសម្តែងម្នាក់ក្នុងចំនោមតារាសម្តែងទាំង 4 នាក់ដែលបានបង្ហាញនៅក្នុងការប្រកាស All of Us Are Dead រដូវកាលទី 2 របស់ Netflix ។ ដែលយើងអាចនិយាយបានថា ការត្រលប់មកវិញរបស់ Cheong-san ប្រហែលជាមិនមែនជា តួធម្មតាដូចក្នុងរដូវកាលទី1នោះទេ ជាពិសេសប្រសិនបើគេត្រូវបានក្លាយជាមនុស្សZombieពិតមែន។

ប្រភព៖ ScreenRant   ប្រែសម្រួល៖ Tan Dalya