ភាពយន្តខ្លីពីរ «ឈូករ័ត្ន» និង«ចតុមុខ» ២០២៤ នឹងចាក់បង្ហាញឡើងវិញតាមខេត្ត!

  • 2024-11-11 07:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចាក់បញ្ចាំងជាផ្លូវការ កាលពីចុងខែតុលា ឆ្នាំ២០២៤កន្លងទៅ ក្នុងក្របខណ្ឌ«មហោស្រពភាពយន្តខ្លី ចតុមុខ» ភាពយន្តខ្លីចំនួន២រឿង ដោយផលិតដោយក្រុមភាព​យន្តឈូករ័ត្ន ឬហៅកាត់ថា «ឈូករ័ត្ន» សម្រាប់ឆ្នាំថ្មីនេះ នឹងបង្ហាញខ្លួនលើផ្ទាំងសំពត់សម្តងទៀត នៅខេត្តចំនួន២ គឺសៀមរាប និងបាត់ដំបង។

ថន រតនា ប្រធានក្រុមភាពយន្តឈូករ័ត្ន និងជាអ្នកដឹកនាំរឿង «យល់សប្តិ» ជាវណ្ណកម្មមួយក្នុងចំណោម២ ប្រចាំឆ្នាំ បានលើកឡើងថា៖ «ខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ការផលិត ភាពយន្តខ្នាតខ្លី ទាំងអស់ ចូលរួមទស្សនានូវការចាក់បញ្ចាំងភាពយន្តខ្លីរបស់សមិទ្ធករយើង ក្នុងខេត្តសៀមរាប និងខេត្ត បាត់ដំបង នៅពេលខាងមុខនេះអោយបានច្រើន។ ទី១នេះ ជាព្រឹត្តិការណ៍ភាពយន្តកម្រមាន ក្នុងការលើកដំកើង និងលើកទឹកចិត្តស្នាដៃ របស់យុវជនសមិទ្ធករយើង សម្រាប់ការផលិតភាពយន្តខ្លី និងថ្មីៗ។ ទី២ កម្មវិធីនឹង បង្កើននូវពុទ្ធិ និងបទពិសោធន៍ដល់យុវជនយើងនៅតាម ខេត្ត ឱ្យពង្រឹងជំនាញសិល្បៈ និងភាពយន្តផងដែរ»។

រីឯ អ្នកស្រី រស់ សុគន្ធា នាយកគ្រប់គ្រងរបស់រោងភាពយន្ត លេជន មានប្រសាសន៍ថា៖​ «រោងភាពយន្ត លេជេន មិនថានៅភ្នំពេញ ឬនៅសៀមរាប តែងគាំទ្រនូវវណ្ណកម្មរបស់ផលិតករខ្មែរ ជាពិសេសតាមរយៈ “មហោស្រពភាពយន្តខ្លីចតុមុខ” ដោយស្របទៅតាមទស្សនៈ និងបេសកកម្ម ព្រមទាំងគុណតម្លៃរបស់យើង ជារោងភាពយន្តទំនើបឈានមុខ ទាំងបរិបទថ្មី និងបច្ចេកវិជ្ជាថ្មីប្រកបដោយគុណភាព ជូនដល់ទស្សនិកជន គ្រប់វ័យ»។

នីកូឡាស មេស្ទើរហាំ នាយក «ផ្ទះមេត្តា»វិញ បានសម្តែងការជឿជាក់ថា៖​ «វិស័យភាពយន្តនៅកម្ពុជា មាន សក្តានុពលខ្លាំងក្នុងការលូតលាស់ទៅមុខ។ ការផលិតភាពយន្តខ្លីខ្លួនឯង ហើយដាក់ប្រកួត ក្នុងក្របខណ្ឌ “មហោស្រពភាពយន្តខ្លី ចតុមុខ” ជួយឱ្យសមិទ្ធករពន្លកថ្មីយើង បញ្ចេញអស់នូវគំនិតច្នៃប្រឌិតរបស់ខ្លួន។ ដូច្នេះ «ផ្ទះមេត្តា» មាន មោទនភាពចាក់បង្ហាញស្នាដៃថ្មីៗទាំងនេះ ដើម្បីពង្រីកវិសាលភាពនៃសក្តានុពលសិល្បៈរបស់ យុវជនកម្ពុជា»។

សម្រាប់លោក ប៉ោយ ឈុនលី៖​ «ការដែលជំនោរ-Art សហការជាមួយ“មហោស្រពភាពយន្តខ្លីចតុមុខ” គឹចង់ឱ្យយុវជននៅបាត់ដំបងបានឃើញសិល្ប:កាន់តែច្រើន។ ជំនោរ-Art គឺជាកន្លែងមួយដែលយើងអាចធ្វើកា រងារផ្សព្វផ្សាយសិល្ប:រួមគ្នា ទៅដល់យុវជនគ្រប់គ្នា និងបំពេញចន្លោះខ្វះខាតបច្ចេកទេសរវាងសមិទ្ធករនៅ រាជធានី និងតាមខេត្ត។»

សូមជម្រាបថា យុទ្ធនាការចាក់បញ្ចាំងឡើងវិញនូវភាពយន្តខ្លីពីចតុមុខ ឆ្នាំនេះ នឹងប្រព្រឹត្តទៅ តាមកាលវីភាគដូច ខាងក្រោម៖​

  • ទី១៧ ខែវិច្ឆិកា នៅ ហាងកាហ្វេ ស្ថានទូត (The Bean Embassy) (សៀមរាប)
  • ទី១៨ ខែវិច្ឆិកា នៅ រោងភាពយន្តលេជន សៀមរាប (Heritage Walks)
  • ទី៣០ វិច្ឆិកា នៅ «ផ្ទះមេត្តា» (ភ្នំពេញ)
  • ទី១៤ ខែធ្នូ នៅ ផ្ទះបុស្បា (បាត់ដំបង)
  • ទី១៥ ខែធ្នូ នៅការិយាល័យ SafeSpace ក្នុងក្របខណ្ឌមហោស្រពជំនោរ-Art (បាត់ដំបង)

ខុសពីឆ្នាំមុនៗ ឆ្នាំនេះ«ឈូករ័ត្ន» មានការគាំទ្រពីដៃគូក្រៅស្រុកសំខាន់មួយគឺមូលនិធិ Sombat Somphone Memorial Fund (SSMF) និង International Network of Engaged Buddhists (INEB) និងដៃគូក្នុងស្រុករួមមាន៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង ព័ត៌មាន, Sabay News, Kiripost, ហាង Camera Hut, សាលាភាពយន្តPSE និង រោងភាពយន្ត Legend Cinema និង Legend Premium Cinema, និង Fable Cinema, ដៃគូសហគមន៍ Factory Phnom Penh ដៃគូផ្គត់ផ្គង់11:11 Coffee និង នំខ្មែរ«នាឡិ៍»។ ភាពជាដៃគូទាំងនេះ សរបញ្ជាក់ពីបំណងរបស់ «ឈូករ័ត្ន» ក្នុងការភ្ជាប់សម្ព័ន្ធភាពឱ្យ កាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុង សហគមន៍ភាពយន្តកម្ពុជាទាំងមូល។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖