ចាយត្រឹម១៤០០០០ម៉ឺន ! អាចទៅលេងបុណ្យភូមិមានជើងនៅមណ្ឌលគិរី! សំខាន់គេងអូតែល និង នាំទៅដើរ លេងកន្លែងស្អាតៗទៀត

  • 2024-11-11 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលមានបំណងមកលេងខេត្តមណ្ឌលគិរី ប៉ុន្តែបារម្ភពីបញ្ហាថវិកា នៅពេលនេះ អ្នករៀបចំមហោស្រពសិល្ប: បុណ្យភូមិមានជើងបានរៀបចំកញ្ចប់ទេសចរណ៍យ៉ាងពិសេស សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នា ដោយចំណាយត្រឹម តែ១៤០០០០រៀល ក៏អាចមកលេងបុណ្យភូមិមានជើង ការស្នាក់នៅអូតែល និង នាំដើរលេងកន្លែងស្អាតៗជាច្រើននៅ ខេត្តមណ្ឌលគិរី។

ក្នុងកញ្ចប់ទេសចរណ៍មកលេងបុណ្យភូមិមានជើងនេះលោកអ្នកនឹងបានទៅកន្លែងស្អាតៗជាច្រើននៅក្នុងខេត្តមណ្ឌលគិរីដែលមានដូចជា៖

  • ទស្សនារមណីយដ្ឋានធម្មជាតិ ទឹកជ្រោះប៊ូស្រា និង ភូមិវប្បធម៌ជនជាតិ
  • ចូលព្រៃមើល «ដំរីលេងខ្លួន» ជាទស្សនីយភាពប្លែកភ្នែកមិនធ្លាប់មានពីមុនមក
  • ស្វែងយល់ពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចឞូន៝ង នៅភូមិពូតាំង
  • ភ្លក់ម្ហូបដែលជាស្នាដៃរបស់ជនជាតិដើមភាគតិចដូចជា៖ សម្លព្រោង នៅព្រៃឬស្សី និង មុខទឹកជ្រោះ
  • ចូលរួមសកម្មភាពវប្បធម៌សប្បាយៗ រួមទាំងការដើរផ្សារលក់ផលិតផលនៅក្នុងតំបន់នៅបុណ្យភូមិមានជើង
  • ទៅមើលថ្ងៃលិចនៅលើភ្នំដោះក្រមុំ
  • យល់ដឹងពីការរស់នៅរបស់ប្រជាជនរស់នៅក្នុងខេត្តមណ្ឌលគិរី
  • ស្នាក់នៅបន្ទប់អូតែលដែលមានផាសុកភាព
  • ទស្សនាការប្រគំតន្រ្តីឆាកធំ
  • ទស្សនាសិល្បៈចម្រុះជាច្រើនប្រភេទ
  • តម្លៃសំបុត្រ
  • 140,000​រៀល (35$) សម្រាប់ជនជាតិ (local tourist)
  • 240,000រៀល (60$) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ (foreign tourist)
  • អាចធ្វើការកក់បានតាមរយៈ ៖ Link: https://www.bookme.plus/.../bonn-phum-on-the-move-festival

សកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំផ្នែកច្នៃប្រឌិតនៃមហោស្រពសិល្បៈ បុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់អោយដឹងពីពីគោលជំហររបស់កម្មវិធីថា « ក្នុងឆ្នាំនេះ បុណ្យភូមិមានជើង នៅតែរក្សាជំហរក្នុងការផ្សព្វផ្សាយសិល្ប:វប្បធម៏ ទីកន្លែងធម្មជាតិតាមតំបន់ ដោយឆ្នាំនេះផ្ទាល់ ជនជាតិដើមភាគតិចឞូន៝ង និង សត្វដំរីនៅខេត្តមណ្ឌលគីរី នឹងត្រូវបានយកមកផ្សព្វផ្សាយ​ ក្នុងមាតិកាពិេសសៗនានាដូចជា ដំរីលេងខ្លួន ការសម្តែងសិល្ប:បែបជនជាតិដើមភាគតិច ការប្រគំតន្ត្រី ទស្សនីយភាពសិល្ប:នានា​ និង​សកម្មភាពដែលជាការចូលរួមពីយុវជនតាមតំបន់ដែលមានឈ្មោះថា «ឡេឡដំរី» ។ ក្នុងនោះប្រធានបទមួយទៀតប្រចាំឆ្នាំ គឺ «ការពង្រឹងសមត្ថភាពកុមារ និងយុវជន​ គឺជាការកសាងពិភពលោកឲមានភាពស្រស់បំព្រង» ។

សូមបញ្ចាក់ថា មហោស្រពសិល្បៈបុណ្យភូមិ មានជើង រៀបចំដោយភ្លើងគប់ និង បុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោយយូនីសេហ្វ ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ដំរី» ប្រមាណជាង ១០០នាក់។ កម្មវិធីនឹងរៀបចំចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកាខាងមុខនេះ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើម្បីកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រជាជន ខេត្តមណ្ឌលគិរី។

អត្ថបទថ្មី