ព្រឹត្តិការណ៍ Lotus Legacy: The Spirit of Racing បង្ហាញពីអនាគតរថយន្តដ៏ប្រណិត Lotus Eletre

  • 2024-11-12 07:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា – សណ្ឋាគារ Norea Cove Residence បានរៀបចំកម្មវិធីនារាត្រីថ្ងៃសុក្រដែលមិនអាចបំភ្លេចបាន ដោយដាក់បង្ហាញនូវរថយន្ត Lotus Eletre ជាការរួមបញ្ចូលគ្នានូវសិល្បៈនៃ Lotus ភាពច្នៃប្រឌិត និងភាពប្រណីត បានដាក់បង្ហាញនៅក្នុង ប្រទេសកម្ពុជា ដោយ EMC Group ដែលត្រូវបានគេស្គាល់ថា ជាអ្នកចែកចាយផ្លូវការរថយន្តអគ្គិសនី AIQAR Electric Vehicles។

ក្នុងឱកាសល្ងាចនោះដែរ មានការទទួលស្វាគមន៍ភ្ញៀវកិត្តិយស ដោយស្រាក្រឡុកដ៏ពិសេស រួមទាំង ស្រាសំប៉ាញ បារីល្អ ស្រាវីស្គីពិសេស និងមុខម្ហូបឈ្ងុយឆ្ងាញ់ជាច្រើនមុខ បម្រើដោយភោជនីយដ្ឋាន Topaz។

ចំណែកភ្ញៀវកិត្តិយស ក៏មានការចូលរួមពី ឯកឧត្តម សុខ ពុទ្ធីវុធ, ឯកឧត្តម សុខ សង្វារ, ឧកញ៉ា ហួត ជា, ឧកញ៉ា អ៊ឹង គឹមហុង, អ្នកឧកញ៉ា សួស វីរក្ស និងលោក ឌួង ឆាយ សុទ្ធសឹងតែទទួលបានបទពិសោធន៍ពី រថយន្ត Lotus Eletre ដែលត្រូវបានសាទរថា ជារថយន្ត Hyper-SUV លឿនបំផុតក្នុងពិភពលោក។ ភាពអស្ចារ្យនៃថាមពលអគ្គីសនីនេះ រួមបញ្ចូលគ្នាអត្តសញ្ញាណ ឬ DNA របស់ Emira និង Evija ជាមួយនឹងបច្ចេកវិទ្យាទំនើប និងនិរន្តរភាព។ ភ្ញៀវកិត្តិយសក៏បានកោតសរសើរចំពោះការរចនាដ៏ទាក់ទាញរបស់ Eletre ដែលមានកម្លាំងសេះ 905 និងបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង (0-62 mph) ក្នុងរយៈពេលតិចជាង 3 វិនាទី ដោយទិន្នន័យនេះស្ថិតក្នុងចំណោមរថយន្តប្រណិតកម្លាំងខ្លាំងដូចជា Bugatti Veyron ជាដើម។ ចំពោះផ្នែកខាងក្នុងនៃរថយន្ត មានបំពាក់ដោយស្បែក Nappa ដ៏ប្រណិត ប្រព័ន្ធរ៉ាដា កាមេរ៉ាជំនួសឱ្យកញ្ចក់បែបបុរាណ និងប្រព័ន្ធសំឡេង KEF ដ៏ល្បីល្បាញលើពិភពលោក។

ដោយរួមបញ្ចូលគ្នានូវកេរ្តិ៍ដំណែល ការប្រណាំងរថយន្ត Formula One របស់ខ្លួន ជាមួយនឹងការច្នៃប្រឌិតប្រកបដោយនិរន្តរភាព រថយន្តទំនើបអគ្គិសនីរបស់អង់គ្លេស Eletre នេះ ផ្តល់នូវការរួមបញ្ចូលដ៏រំភើបនៃថាមពលខ្លាំង និងប្រណីតភាពដ៏ទំនើប។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ រថយន្តចំនួន 2គ្រឿង ត្រូវបានដាក់តាំងបង្ហាញ ដែលមានពណ៌លឿង ហៅថា Solar Yellow និងពណ៌បៃតងចាស់ ហៅថា Galloway Green ដ៏ស្រស់ស្អាតនិងទំនើបទាន់សម័យ ជាមួយនឹងតម្លៃចាប់ផ្តើម 200,000 ដុល្លារ។

វេលាល្ងាចដ៏អស្ចារ្យនេះ បានបញ្ចប់ជាមួយនឹងភាពស្និទ្ធស្នាល និងរីករាយនៅវីឡាឯកជន Norea Cove ដោយបានពង្រីកនូវបទពិសោធន៍ពី Lotus។

ដើម្បីទទួលយកបទពិសោធន៍ជាមួយ Lotus Eletre ដោយផ្ទាល់ សូមអញ្ជើញមកទស្សនាបន្ទប់តាំងបង្ហាញរថយន្ត Lotus EMC Group នៅមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ +855 61 500 050។

អំពីរថយន្ត Lotus៖

ជាមួយនឹងប្រវត្តិសាស្រ្តជាង 75 ឆ្នាំ Lotus Cars គឺជាក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញ របស់ចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់សម្រាប់ការរចនាប្រកបដោយភាពច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និងឥទ្ធិពលដ៏ពិសេសនៅក្នុងពិភពនៃរថយន្តស្ព័រប្រណីត និងការប្រណាំងរថយន្ត Formula 1។

អត្ថបទថ្មី