រថយន្ត​ OFF ROAD ជាតិ-អន្តរជាតិ​ នឹង​ធ្វើ​ឲ្យ​កក្រើក​ខេត្ត​ព្រះសីហនុ​ ២៨ ​វិច្ឆិកា ដល់ ១ ធ្នូ​ ឆ្នាំ​២០២៤​

  • 2024-11-18 08:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី១​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នេះ​នឹង​ធ្វើ​ឲ្យ​កក្រើក​ខេត្ត​ព្រះសីហនុ​ ខណៈ​អ្នក​ចុះឈ្មោះ​ទាំង​ជាតិ-អន្តរជាតិ​ បាន​ប្រមាណ​ ៦០​គ្រឿង​ហើយ។​

រូបភាព Olympic Cambodia

អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​ ឯកឧត្ដម​ ទៀ ស្យាម​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹកមិញ​នេះ​ថា​ សម្រាប់​ការ​ចុះឈ្មោះ​ផ្នែក​ជាតិ​គិត​ដល់​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​ ៤០គ្រឿង​មក​ហើយ​ចំណែក​ផ្នែក​អន្តរជាតិ​មាន​ប្រមាណ​ ២០​គ្រឿង។​ ក្នុង​នោះ​អន្តរជាតិ​មាន​ប្រទេស​ថៃ​ ឡាវ​ វៀតណាម​ និង​ចិន។​ យ៉ាងណា​ការ​ទទួល​ចុះឈ្មោះ​ក៏​កៀក​នឹង​បញ្ចប់​ផង​ដែរ​ ដូច្នេះ​ចំពោះ​អ្នក​ចង់​ចូលរួម​សូម​រួសរាន់។​

រូបភាព Olympic Cambodia

តំណាង​សហព័ន្ធ​កីឡា​យានយន្ត​រូប​នេះ​បន្ថែម​ទៀត​ថា​ គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ចង់​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​កីឡា​មួយ​នេះ​កាន់​តែ​ការ​គាំទ្រ​កាន់​តែ​ច្រើន​​ផង​ និង​ជួយ​ផ្សព្វផ្សាយ​ខេត្ត​តំបន់​ទេសចរណ៍​ដែល​មាន​ឆ្នេរខ្សាច់​ ទេសភាព​ដ៏​ស្រស់​ស្អាត​ដល់​អន្តរជាតិ​បាន​ស្គាល់​បន្ថែម​ទៀត។​

រូបភាព Olympic Cambodia

បញ្ជាក់​ដែរ​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ NOCC នេះ​សហព័ន្ធ​កីឡា​យានយន្ត​ និង​មហា​គ្រួសារ​ រថយន្ត​ OFF ROAD ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD ​អន្តរជាតិ ក្នុង​ខេត្ត​ព្រះសីហនុ។​ ព្រឹត្តិការណ៍​មិញ​នេះ​ផង​ដែរ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​ឯកឧត្ដម​ ទៀ ស្យាម​ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​ និង​ផ្នែក​គ្រប់គ្រង​ ផ្នែក​បច្ចេកទេស​ នៃ​មហា​គ្រួសារ​រថយន្ត​ OFF ROAD ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី