ល្បែង​លេង​កាល​ពី​តូចៗ សឹង​ភ្លេច​ទៅ​ហើយ ត្រូវ​បាន​គាស់​មក​លេង​ជា​ថ្មី មើល​ហើយ​នឹក​កុមារភាព!

  • 2024-11-19 06:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​យ៉ាង​បាន​អូស​ជើង​មក​ហួស អ្នក​ខ្លះ​សឹង​ថា​ភ្លេច​អនុស្សាវរីយ​ជាមួយ​នឹង​ល្បែង​លេង​កាល​ពី​នៅ​តូច​ទៅ​ហើយ មាន​ដូច​ជា ទំពាំង​ឬស្សី ឬ​ត្រែះ​ចង្កឹះ ជា​ដើម។ ប៉ុន្តែ​ថ្មី​ៗ​នេះ ប្រិយមិត្ត​បាន​ឃើញ​ល្បែង​ត្រូវ​គាស់​​យក​មក​លេង​ជា​ថ្មី។

ល្បែង​ទាំង​ឡាយ ត្រូវ​បាន​លើក​យក​មក​លេង​ក្នុង​កម្មវិធី​កម្សាន្ត​ធំ​មួយ​ដែល Sabay បាន​បង្កើត​ឡើង​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ទើប​នឹង​កន្លង​ផុត​ទៅ​ថ្មី​ៗ​មាន​ឈ្មោះ​ថា "អ្នក​ចម្បាំង"។ នេះ​ជា​កម្មវិធី​ដែល​កើត​ឡើង​យ៉ាង​ប្រថុចញ៉ុច ប៉ុន្តែ​បាន​ផ្ដល់​នូវ​អនុស្សាវរីយ និង​ការ​ចង​ចាំ​ល្អ​ៗជា​​ច្រើន ជាមួយ​នឹង​រឿង​រ៉ាវ​​កើត​ឡើង​លើ​មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​តាម​ភូមិ ស្រុក នៃ​ខេត្ត ក្រុង​នានា​កាល​ពី​កុមារភាព។

ជា​អ្នក​រស់​នៅ​ជនបទ​មួយ​រូប លោក ថោ ច័ន្ទរិទ្ធ ស្ថាបនិក​គម្រោង​នេះ បាន​ឲ្យ​ដឹង​ថា គ្រប់​គ្នា​អ្នក​មក​ពី​តាម​ខេត្ត​រស់​នៅ ឬ​ធ្វើ​ការ​នៅ​លើ​ដីរាជធានី សុទ្ធ​តែ​បាន​ចាក​ចោល​ពី​អតីតកាល​ដ៏​រីករាយ និង​គួរ​ឲ្យ​ចង់​ចាំ ប៉ុន្តែ​អ្នក​ខ្លះបាន​ភ្លេច​បាត់​ទៅ​ហើយ។

"សម្រាប់​ខ្ញុំ​វា​ជា​អនុស្សាវរីយ​ដែល​នឹក​ឃើញ​មាន​តែ​ស្នាម​ញញឹម ហើយ​ខ្ញុំ​ដឹង​ថា មនុស្ស​ច្រើន​ណាស់​មាន​វា អីចឹង​ហើយ ទើប​ខ្ញុំ​បង្កើត​កម្មវិធី​នេះ ទុក​ជា​កន្លែង​រួម​គ្នា​រំលឹក​អនុស្សាវរីយ៍​របស់​ពួក​យើង​កាល​នៅ​តូច​ៗ រួម​គ្នា​នឹក​រឿង​ល្អ​ៗទាំង​នោះ​ម្ដង​ទៀត!”។

​ល្បែង​កម្សាន្ត​ដែល​ស្ទើរ​គ្រប់​គ្នា​ធ្លាប់​លេង​កាល​ពី​ក្មេង​នោះ​ៗ​នោះ​មាន​ជិត ១០ ប្រភេទ ត្រូវ​បាន​យក​មក​លេង​សារ​ជា​ថ្មី​មាន​ដូច​ជា ត្រែះ​ចង្កឹះ ទំពាំង ឬស្សី និង​ល្បែង​និយម​លេង​រដូវ​ចូល​ឆ្នាំ វាយ​ក្អម បូម​ទឹក​ដាក់​ដប​ជា​ដើម។

តោះ...ទស្សនា​ល្បែង​អនុស្សាវរីយ​ពី​កុមារភាព​របស់​យើង​ជាមួយ​ការ​ប្រកួតទាំង​អស់​គ្នា៖

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

អត្ថបទថ្មី