មូលហេតុ 6 យ៉ាង ដែលអ្នកគួរពិចារណា ទិញឡានថ្មីជិះ!

  • 2024-11-20 09:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយើងនិយាយពីកាល 10 ទៅ 15 ឆ្នាំមុនអី យើងសង្កេតឃើញថា បងប្អូននៅខ្មែរយើងនិយមប្រើឡាន ប្រភេទមួយទឹក ឬ មួយទឹកពីស្រុកគេ ដែលយើងហៅថាឡានក្រដាសពន្ធ ច្រើនមែនទែន។ ប៉ុន្តែបើយើងងាកមកមើលពេលបច្ចុប្បន្ននេះវិញ កំណើនអ្នកប្រើឡានថ្មី គឺកើនឡើងច្រើន ស្របពេលដែលក្រុមហ៊ុនលក់ឡានផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ក៏កំពុងតែកើនឡើងកាន់តែច្រើនទៅៗដែរ។

ដូចច្នេះ ក្នុងអត្ថនេះ យើងមិនមែនមកនិយាយបង្អាប់ពីឡានមួយទឹកថាយ៉ាងណានោះទេ គ្រាន់តែខ្ញុំចង់លើកយកហេតុផលចំនួន 6 ដែលខ្ញុំគិតថា បងប្អូនគួរតែពិចារណាទិញឡានថ្មីជិះ។

ទី 1 Option ទំនើប

ជាទូទៅ ឡានថ្មីស៊េរីចុងក្រោយ ចាប់ពីឆ្នាំ 2020 មកដល់ 2024 នេះ ភាគច្រើនសុទ្ធតែមានបំពាក់ Option ជំនាន់ចុងក្រោយបង្អស់ ដែលជា Option ទំនើបៗ យើងត្រូវការប្រើចាំបាច់ ជាប្រចាំថ្ងៃ។ ជាក់ស្តែងហ្មង ដូចជា Adaptive Cruise Control, Wireless Charge, កាមេរ៉ា 360 ដឺក្រេ, ដំបូលកញ្ចក់ធំ អាចបើកបាន, ខ្លះទៅមានកៅអីក្តៅត្រជាក់ ខ្លះមានដល់កៅអីម៉ាស្សា, សេនស័រជំនួយចូលចត និង Drive Mode ទុកសម្រាប់ផ្លាស់ប្តូរតាមស្ថានភាពផ្លូវជាដើម។ ចំពោះ Option ទំនើបៗគឺនៅមានផ្សេងច្រើនទៀត នេះគ្រាន់តែជាការសង្ខេបត្រួសៗប៉ុណ្ណោះ។

ទី 2 កម្រិតស៊ីប្រេង

ជាទូទៅ ឡានថ្មីប្រាកដជាមានកម្រិតស៊ីប្រេងតិចជាងឡានចាស់ហើយ បើយើងប្រៀបធៀបឡានម៉ូដែលដូចគ្នា ព្រោះក្រុមហ៊ុនផលិតឡាន តែងតែ Improve ទៅលើផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីឲ្យបានផលិតផលដែលកាន់តែល្អជាងមុន។

ម្យ៉ាងទៀត បច្ចុប្បន្ននេះក៏មានសន្ទុះក្នុងការផលិតឡានប្រើម៉ាស៊ីន Hybrid ច្រើនដែរ ដូច្នេះកម្រិតស៊ីប្រេង គឺកាន់តែមានភាពសន្សំសំចៃរឹតតែខ្លាំង។

ទី 3 ភាពធន់

ជាទូទៅឡានថ្មី ប្រាកដជាផ្តល់ភាពធន់ យើងជិះបានយូរ ជាងឡានចាស់។ ដូចបានរៀបរាបា់មុននេះថា ក្រុមហ៊ុនតែងតែ Improve ផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំ ដូច្នេះភាពធន់នេះក៏ជាចំណុចក្តៅ ដែលពួកគេតែងតែយកចិត្តទុកដាក់ខ្លាំងដែរ។ ប៉ុន្តែមិនមែនមានន័យថា ឡានថ្មីអត់ចេះខូចទេ គ្រាន់តែថា ដូចពាក្យគេនិយាយបែបសាមញ្ញ ទិញឡានថ្មីជិះ 2-3 ឆ្នាំដំបូង មិនសូវខ្វល់រឿងខូចនោះឡើយ។

ទី 4 ប្រព័ន្ធសុវត្ថិភាព

ចំពោះទីផ្សារឡានបច្ចុប្បន្ន ឡានថ្មីៗតែងតែបំពាក់ Option ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺមុខងារសុវត្ថិភាពតែម្តង។ ភាគច្រើនគេតែងឃើញមាន Option សុវត្ថិភាពមួយចំនួន ដូចជា Blind-spot, ហ្វ្រាំងអូតូ, ចាប់គន្លងផ្លូវ ជាដើម ដែលសុទ្ធសឹងតែជា មុខងារផ្តល់សុវត្ថិភាពក្នុងពេលបើកបរ។

ម្យ៉ាងទៀត ក្រុមហ៊ុនក៏យកចិត្តទុកដាក់ទៅលើវត្ថុធាតុដើម ក្នុងការផលិតសាក់ស៊ីឡាន ដែលជារបស់ចាំបាច់បំផុតមួយនៃឡាន ព្រោះវាជួយឲ្យឡានមានលំនឹងល្អ ការបើកបររលូន ហើយក៏ជួយការពារដល់អ្នកដំណើរដែរ ក្នុងករណីមានការប៉ះទង្គិច។

ទី 5 ការធានាពីក្រុមហ៊ុន

បងប្អូនជាច្រើនអាចនឹងដឹងហើយថា ក្រុមហ៊ុនលក់ឡានថ្មីៗបច្ចុប្បន្នតែងតែផ្ដល់នូវការធានាទៅលើគុណភាព និងការថែទាំរថយន្ត។ ជាទូទៅ ឡានថ្មីតែងតែមានការធានាពីក្រុមហ៊ុនផ្លូវការច្បាស់លាស់ ខ្លះ 3 ឆ្នាំ ខ្លះ 5 ឆ្នាំ ហើយខ្លះទៀតឡើងដល់ 8 ឆ្នាំក៏មានដែរ បូករួមជាមួយនឹងសេវាកម្មថែទាំអីផ្សេងៗទៀត។

ទី 6 កម្ចីទិញរថយន្តថ្មីមានលក្ខខណ្ឌកាន់តែល្អ

ចំពោះបងប្អូនដែលចង់បង់រំលល់រថយន្តថ្មីឥឡូវនេះ គឺជាឱកាសពិសេសហើយ ដោយសារតែធនាគារ CIMB មានផ្តល់ជូន “ឥណទានរថយន្ត” ជាមួយនឹងទំហំឥណទាន 100% នៃតម្លៃរថយន្តតែម្តង ហើយអត្រាការប្រាក់ 0.9% ក្នុងមួយខែ ខណៈរយៈពេលឥណទាន រហូតដល់ 7 ឆ្នាំ ជាមួយនឹងការអនុម័តរហ័ស។

មិនតែប៉ុណ្ណោះ ធនាគារ CIMB ក៏មានបញ្ចុះតម្លៃ 50% សម្រាប់កម្រៃជើងសារ (Processing Fee) ចំពោះឥណទានរថយន្តអគ្គិសនី មកត្រឹមតែ 0.5% ប៉ុណ្ណោះ នៃទំហំឥណទាន។

បើបងប្អូនចង់ស្នើសុំឥណទានរថយន្តនេះ ឬ សាកសួរព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 087 988 398 / 023 988 388៕

អត្ថបទថ្មី