Man City ផ្តល់ឱកាសឱ្យអ្នកគាំទ្ររចនាម៉ូត ឯកសណ្ឋានផ្លូវការ ដោយប្រើប្រាស់បច្ចេកវិទ្យា AI

  • 2024-12-11 01:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបមេឃខៀវ Manchester City កំពុងរៀបចំការប្រកួតមួយ ដោយឱ្យអ្នកគាំទ្ររបស់ខ្លួន រចនាឯកសណ្ឋាន ប្រកួតផ្លូវការ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត។

អ្នកគាំទ្ររបស់ក្លឹប Manchester City មានឱកាសក្នុងការចូលរួមនូវការប្រកួត រចនាម៉ូតឯកសណ្ឋានកីឡាករ ដោយប្រើប្រាស់ AI ក្នុងការ Design។ អាវដែលបានរចនាស្អាតជាងគេ នឹងឈ្នះក្នុងការប្រកួតនេះ ហើយក្លឹប Manchester City នឹងប្រើប្រាស់ឯកសណ្ឋាននោះជាផ្លូវការ នៅរដូវកាល ២០២៦- ២០២៧ ជាឈុតទី៣។

គួរបញ្ជាក់ថា ក្លឹបមេឃខៀវ បានសហការគ្នាជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡា Puma រៀបចំនូវការប្រកួត Design ឯកសណ្ឋានរបស់ខ្លួន ប្រើប្រាស់បច្ចេកវិទ្យា AI ពីក្រុមហ៊ុន DeepObjects ។

Manchester City បាននិយាយថា កីឡាកររបស់ខ្លួនដែលមានដូចជា Ederson, Stefan Ortega និង Rico Lewis បានប្រើប្រាស់ Puma AI Creator ដើម្បីរចនាឯកសណ្ឋានអ្នកចាំទី ហើយបានក្លាយជាឯកសណ្ឋាន រចនាម៉ូតដោយ AI ដំបូងគេ ត្រូវបានពាក់ដោយកីឡាករ ចូលរួមប្រកួតនៅលើទីលាន៕

ប្រភព៖ The Verge   ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី