អង្គការ​ PSE​ ធ្វើ​ពិធី ​«បុណ្យ​ផ្កា​អប់រំ» រៃអង្គាស​ថវិកា​ជួយ​ដល់ការហូបចុក​ និង​រៀនសូត្រ​របស់​កុមារ​ក្រីក្រ

  • 2024-12-13 05:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ដើម្បីភាព​ញញឹម​នៃ​កុមារ​ ឬ​គេ​​ស្គាល់​ថា​ PSE​ នៅ​រសៀល​ថ្ងៃ​ទី១១​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ បាន​ធ្វើ​ពិធី​ «បុណ្យ​ផ្កា​អប់រំ»​ នៅ​ក្នុង​បរិវេណ​សាលា​ឯ​សង្កាត់​ស្ទឹងមានជ័យ​ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​ការ​ហូបចុក​ និង​ការសិក្សា​រៀនសូត្រ​របស់​កុមារ​ក្រីក្រ​ ៦៥០០នាក់​ដែល​កំពុង​សិក្សា។​

ទិដ្ឋភាពពិធីបុណ្យ

«បុណ្យ​ផ្កា​អប់រំ» នេះ​ក្រោម​ការ​ផ្ដួចផ្ដើម​ដោយ​អង្គការ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ​ និង​សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា​ជា​មួយ​ និង​អធិបតីភាព​ឯកឧត្ដម​ ហង់​ជូន​ ណារ៉ុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ឯកឧត្ដម​ ពេជ សោភ័ន ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ឯកឧត្ដម​ ហេង​ សួរ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

ទិដ្ឋភាពពិធីបុណ្យ

ឯកឧត្ដម​ ហង់ជូន​ ណារ៉ុន​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ឯកឧត្ដម​ផ្ទាល់​ និង​តំណាង​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ ពិត​ជា​មាន​សេចក្ដី​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ពិធី «​បុណ្យ​ផ្កា​អប់រំ​» របស់​អង្គការ​ PSE ។​ កម្មវិធី​បុណ្យ​នេះ​ប្រារព្ធឡើង​ដើម្បី​រៃអង្គាស់​ថវិកា​ពី​គ្រប់ទិសទី​សម្រាប់​ទ្រទ្រង់​បេសកកម្ម​កសាង​កុមារ​កម្ពុជា​ឲ្យ​មាន​អនាគត​ភ្លឺថ្លា​ មាន​ស្នាមញញឹម​ និង​មាន​ក្ដី​សង្ឃឹម​សម្រាប់​ជីវិត​នៅ​ពេល​អនាគត។​

ទិដ្ឋភាពពិធីបុណ្យ

ជា​មួយ​គ្នា​នោះ​ដែរ​ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រធាន​អង្គការ​ PSE​ បុគ្គលិក​ លោក​គ្រូ​ អ្នក​គ្រូ​ និង​ថ្នាក់ដឹកនាំ​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​ជិត៣០​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ជួយ​បណ្ដុះបណ្ដាល​ដល់​កុមារ​ក្រីក្រ​ និង​មិនមាន​លទ្ធភាព​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ប្រែក្លាយ​ជា​យុវជន​ដែល​មាន​សមត្ថភាព​ និង​អាច​ជួយ​ខ្លួន​ឯង​បាន។​

ទិដ្ឋភាពពិធីបុណ្យ

បញ្ជាក់​ដែរ​ថា​ «បុណ្យ​ផ្កា​អប់រំ»​ នេះ​ប្រារព្ធ​ឡើង​កាល​នៅ​រសៀល​ថ្ងៃ​ទី១១​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ដោយ​មាន​គ្រឹះស្ថាន​អប់រំ​ និង​ស្ថាប័ន​ឯកជន​ចំនួន​ ៧៥​ស្ថាប័ន​ បាន​ចូលរួម​ជា​សហអ្នក​ដើមផ្កា៕​

ទិដ្ឋភាពពិធីបុណ្យ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី