កម្មវិធី Women and Sport លើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងវិស័យកីឡា និងក្លាយជាថ្នាក់ដឹកនាំ
- 2024-12-15 10:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Women and Sport លើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងវិស័យកីឡា និងក្លាយជាថ្នាក់ដឹកនាំ
ចន្លោះមិនឃើញ
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ថាកម្មវិធី ស្ត្រី និងកីឡា (Women and Sport) ឆ្នាំនេះផ្ដោតលើការលើកកម្ពស់សមភាពយេនឌ័រ ជំរុញលើកទឹកចិត្តឲ្យចូលរួមក្នុងវិស័យកីឡាកាន់តែច្រើនទាំងជាអត្តពលិក និងមន្ត្រីបច្ចេកទេស ថ្នាក់ដឹកនាំផងដែរ។
ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា កម្មវិធីស្ត្រី និងកីឡា (Women and Sport) នេះជាគម្រោងឧបត្ថម្ភពីខាងអូឡាំពិកអាស៊ី ដោយផ្ដោតជំរុញលើកទឹកចិត្តដល់ស្ត្រីៗចូលរួមឲ្យកាន់តែច្រើនលើវិស័យកីឡាទាំងជាកីឡាករ កីឡាការិនី ឬជាមន្ត្រីបច្ចេកទេស ថ្នាក់ដឹកនាំ នៅថ្ងៃអនាគតផងដែរ។
ជាមួយគ្នានេះដែរឯកឧត្ដមក៏បានបញ្ជ្រៀបអំពីគុណតម្លៃអូឡាំពិក និងបានដឹកនាំសិស្សៗដែលចូលរួមនៅពេលនោះបានលេងកីឡាវាយស៊ីដោយមានជាការបង្ហាត់បង្ហាញពីកីឡាការិនីជម្រើសពីរបៀបលេង ឬប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ និងសកម្មភាពកីឡាជាច្រើនទៀត។
បញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំដោយឯកឧត្ដមឯកឧត្ដម ប៊ុយ សុភ័ណ្ឌ និងក្រុមការងារជាច្រើនរួបបានរៀបចំប្រារឰកម្មវិធី ស្ត្រី និងកីឡា (Women and Sport) នៅពហុកីឡដ្ឋានមរតកតេជោ។ កម្មវិធីនេះមានការចូលរួមពីសិស្សានុសិស្សសរុបខ្ទង់ ១០០នាក់ មកពីវិទ្យាល័យឫស្សីកែវ និងអនុវិទ្យាល័យវត្តដំបូកខ្ពស់៕