សិក្ខាកាម ការ៉ាតេ ​ទាំង​៤៥​រូប​ទទួល​បាន​ចំណេះដឹង​ និង​ការ​អនុវត្តន៍​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បច្ចេកទេស​កម្រិត​មធ្យម​

  • 2024-12-17 08:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ សូម​កោតសរសើរ​ចំពោះ​ការ​ខំប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​របស់​សិក្ខាកាម​ទាំង​ ៤៥​រូប​ដោយ​យក​ចិត្ត​ទុកដាក់​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បច្ចេកទេស​កម្រិត​មធ្យម​រយៈពេល​៥ថ្ងៃ​កន្លង​ង​ទៅ​នេះ។​

រូបភាពផេក Olympic Cambodia

លោក​ អ៊ិច​ សុខមនី​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ តប​ទៅ​និង​របាយការណ៍​គណៈ​គ្រប់គ្រង​វគ្គ​បណ្ដុះបណ្ដាល​ មើល​ឃើញ​ថា​សិក្ខាកាម​ទាំង​អស់​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​ និង​ខិតខំ​រៀនសូត្រ។​ តាម​រយៈ​ការ​ពន្យល់​ច្បាស់​ៗ​ និង​បង្ហាញ​ដោយ​ជាក់ស្ដែង​ពី​ការ​អនុវត្តន៍​ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស​លើ​វិញ្ញាសា​កត្តា​ វិញ្ញាសា​ប្រយុទ្ធ​ ពី​គ្រូ​ជំនាញ​ចាស់ៗ​ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ធ្វើ​ឲ្យ​សិក្ខាកាម​ទទួល​បាន​នូវ​ចំណេះ​ដឹង​កាន់​តែ​ប្រសើរ​ និង​ឆាប់​ចាប់​បាន​នូវ​គន្លឹះ​ល្អ​ៗ​ទាំង​នោះ។​

រូបភាពផេក Olympic Cambodia

តាម​រយៈ​​វគ្គ​បណ្ដុះបណ្ដាល​នេះ​លោក​អគ្គលេខាធិការ​ង​ជឿជាក់​ថា​សិក្ខាកាម​ទាំង​អស់​នឹង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​ការ៉ាតេ​នេះ​កាន់​តែ​រីកចម្រើន​ មាន​គ្រូ​បង្គោល​កាន់​តែ​ច្រើន​ និង​សំបូរ​ធនធាន​ជំនាន់​ក្រោយ​ផង​ដែរ។​

រូបភាពផេក Olympic Cambodia

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​បច្ចេកទេស​ការ៉ាតេ​កម្រិត​មធ្យម​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១១​ ដល់​ ១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​ NOCC។​ សិក្ខាកាម​ចូលរួម​មាន​សរុប​ ៤៥នាក់​មក​ពី​ ៤៥ក្លឹប។​ គ្រូ​ឧទ្ទេស​ក្នុង​វគ្គ​នេះ​រួម​​មាន​លោក​សាស្ត្រាចារ្យ​ ដែក​ ភារៈ​ លោក​​សាស្ត្រាចារ្យ​ ហេង ផេង​ និង​ព្រឹទ្ធាចារ្យ​ យាន​ ងួន៕​

រូបភាពផេក Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី