តម្លៃនាឡិកាដៃ ប្រណិត របស់ Mark Zuckerberg អាចទិញភូមិគ្រឹះធំ មានអាងហែលទឹក បានមួយ
- 2025-01-09 03:20:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃនាឡិកាដៃ ប្រណិត របស់ Mark Zuckerberg អាចទិញភូមិគ្រឹះធំ មានអាងហែលទឹក បានមួយ
ចន្លោះមិនឃើញ
នៅក្នុងវីដេអូមួយ ដែល CEO ក្រុមហ៊ុន Meta លោក Mark Zuckerberg បានថ្លែងកាលពីពេលថ្មីៗនេះ បញ្ជាក់ពីការកែប្រែនូវ Policy ថ្មីរបស់ខ្លួន ដោយដកចោលនូវមុខងារ fact-checking ហើយជំនួសមកវិញដោយ Community Notes។ នៅក្នុងវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Mark គេមិនត្រឹមតែចាប់អារម្មណ៍អំពីខ្លឹមសារ ដែលលោកបានបកស្រាយប៉ុណ្ណោះទេ ប៉ុន្តែរឹតតែពិសេសនោះ គឺគេចាប់អារម្មណ៍ទៅលើនាឡិកាដៃ ប្រណិត ដែលលោកបានពាក់។
នាឡិកាដៃ ប្រណិតរបស់ លោក Mark Zuckerberg ជាម៉ូដែល Greubel Forsey Hand Made 1 មានតម្លៃខ្ទង់ជាង ១ លានដុល្លារអាមេរិក។ នាឡិកានេះ ផលិតដោយក្រុមហ៊ុនរបស់ស្វីស និង ធ្វើឡើងដោយដៃសុទ្ធ ៩៥ភាគរយ និង ចំណាយពេល ៦០០០ម៉ោង ដើម្បីផលិតបាន ១ គ្រឿង។ Greubel Forsey ជាម៉ាកនាឡិកាដៃប្រណិត មានតម្លៃថ្លៃបំផុតមួយ នៅលើពិភពលោក សូម្បីតែរបស់មួយទឹក ក៏មានតម្លៃចន្លោះពី ១៥០០០០ ដុល្លារ ដល់ ៥០០០០០ ដុល្លារ ដែរ។
បើទោះបីមានឈ្មោះជាមហាសេដ្ឋីបច្ចេកវិទ្យា និង មានទ្រព្យសម្បត្តិច្រើនមហាសាល ចាយលែងអស់ យ៉ាងណាក្តី គេកម្រឃើញ លោក Mark Zuckerberg ពាក់នាឡិកាថ្លៃៗ ណាស់។ យ៉ាងណាមិញ បន្ទាប់ពីលោក បានទៅចូលរួមមង្គលការ កូនមហាសេដ្ឋីឥណ្ឌាមក មេ Facebook រូបនេះ ហាក់ចាប់ផ្តើមចាប់ចិត្តស្រលាញ់នាឡិកាប្រណិត ថ្លៃៗ និងសុទ្ធសឹងជារបស់កម្រ ផលិតមានកំណត់ថែមទៀតផង។ ជាក់ស្តែង នាឡិកាម៉ាក Grebel Forsey ដែលលោកបានពាក់នេះ ផលិតតែ ២ ទៅ៣ គ្រឿងប៉ុណ្ណោះ នៅក្នុង១ឆ្នាំ៕