រថយន្ត Mazda 2 ដល់ដៃម្ចាស់រង្វាន់ធំ ពីក្រុមហ៊ុន Metfone កក្រើកផ្អើល អ្នកទៅលេងផ្សារអ៊ីអន 3
- 2025-01-27 04:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Mazda 2 ដល់ដៃម្ចាស់រង្វាន់ធំ ពីក្រុមហ៊ុន Metfone កក្រើកផ្អើល អ្នកទៅលេងផ្សារអ៊ីអន 3
ចន្លោះមិនឃើញ
បន្ទាប់ពីចាយពេល 9 ខែពេញ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ 2024 ដើម្បីផ្ដល់រង្វាន់ និងស្វែងរកម្ចាស់សំណាងរង្វាន់ធំ គឺរថយន្ត Mazda 2 ត្រូវបានក្រុមហ៊ុនប្រគល់រង្វាន់ រថយន្ត Mazda 2 ដល់ដៃហើយម្សិលមិញនេះពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”។ អ្នកឈ្នះរង្វាន់ធំ 3 រូប ដែលម្នាក់មានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda 2 នៅមានម្ចាស់លាភសំណាង ២នាក់ផ្សេងទៀតដែលទទួលបានម៉ូតូហុងដាឌ្រីម និង iPhone 14 Pro Max។ ក្នុងព្រឹត្តិការណ៍ដ៏¬មហោឡារិកនេះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម យ៉ាងច្រើនកុះករ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការ ប្រើប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអ៊ីនធឺណិត Wi-Fi ដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង 25 ខេត្ត រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ ប្រារព្ធកម្មវិធីនេះឡើងដើម្បី សាទរដល់អ្នកឈ្នះរង្វាន់របស់ពួកយើង ដែលតែងតែគាំទ្រការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមិត្តហ្វូន"។
លោក ស៊ឹម រក្សា មកពីខេត្តកំពង់ធំ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda 2 ស៊េរីឆ្នាំ 2024 បានមានប្រសាសន៍ថា៖ “ខ្ញុំពុំនឹកសា្មនថាមានឱកាសឈ្នះរង្វាន់ធំដូចនេះពីមិត្តហ្វូនឡើយ។ ខ្ញុំបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៦០០០៛ ជាញឹកញាប់តែមិនដែលគិតថានឹងអាចឈ្នះរង្វាន់ទេ។ ខ្ញុំពិតជារំភើប និងសប្បាយចិត្តណាស់”។
ចំណែកលោកស្រី ដុំ សុខរ៉េម មកពីខេត្តកំពង់ឆ្នាំង ជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម សេរីឆ្នាំ 2024 ក៏បញ្ចេញអារម្មណ៍រំភើបដូចគ្នាដែរថា៖ “ខ្ញុំបន់ទន្ទឹងតែដល់ថ្ងៃចែករង្វាន់ឆាប់ៗ ខ្ញុំពិតជាសប្បាយចិត្តណាស់ មុនដំបូងមិនជឿទេពេលក្រុមហ៊ុនតេមកថាឈ្នះរង្វាន់ តែដល់ពេលមើលវីដេអូ Live លើហ្វេសប៊ុកក្រុមហ៊ុនក៏ជឿជាក់តែម្តង”។ ចំណែកអ្នកឈ្នះរង្វាន់ទូរសព្ទដៃ iPhone 14 Pro Max បានទៅលើកញ្ញា ខាត់ សុភាព មកពីខេត្តរតនគិរី ក៏បញ្ចេញអារម្មណ៍រំភើបស្រដៀងគ្នាផងដែរ។
មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រតិបត្តិការជិត 16 ឆ្នាំមកហើយ។ ជាមួយនឹងសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ និងផ្តោតលើអតិថិជនជាចម្បង មិត្តហ្វូននៅតែបន្តការច្នៃប្រឌិត ដើម្បីជួយដឹកនាំប្រទេសកម្ពុជាទៅកាន់យុគសម័យឌីជីថល។ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ពិសេសៗ ការលើកទឹកចិត្តដ៏មានតម្លៃ និងបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ មិត្តហ្វូនមានគោលបំណងផ្តល់នូវតម្លៃកាន់តែអស្ចារ្យដល់អតិថិជនរបស់ខ្លួន ដោយធានាថាពួកគេនៅតែនាំមុខគេនៃអនាគតដែលតភ្ជាប់ និងឌីជីថល៕