ត្រៀមជួបជុំសប្បាយ! ឆ្នាំនេះ ខេត្តសៀមរាប នឹងរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដ៏ធំឡើងវិញ

  • 2025-02-25 04:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំថ្មីប្រពៃណីខ្មែរ២០២៥ ឆ្នាំនេះ ខេត្តសៀមរាប នឹងរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដ៏ធំឡើងវិញ នេះបើយោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកម្មវិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ” នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមរំលឹកឡើងវិញថា ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ចាប់ផ្ដើមប្រារពតាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣ ដោយបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរ។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។

គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី