ក្រោយរង់ចាំជាយូរ ពេលនេះ វណ្ណដា ប្រកាសថ្ងៃ ទម្លាក់បទចម្រៀង ក្នុងអាល់ប៊ុមថ្មី "TREYVISAI"

  • 2025-03-04 04:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារារ៉េប ហ៊ីបហបប្រចាំស្រុកខ្មែរ វណ្ណដា (VannDa) បានធ្វើឱ្យអ្នកគាំទ្ររំភើបជាថ្មីម្តងទៀត ជាមួយនឹងការប្រកាសបញ្ចេញអាល់ប៊ុមទីបីរបស់លោក ដែលមានចំណងជើងថា "TREYVISAI" នៅថ្ងៃនេះ។ អាល់ប៊ុមនេះ ត្រូវបានតារារ៉េប វណ្ណដា ប្រកាសថានឹងចេញជាផ្លូវការនៅ ក្នុងខែមីនា ឆ្នាំ ២០២៥ នៅលើវេទិកា YouTube និងសេវាកម្មស្ទ្រីមផ្សេងទៀត ត្រូវបានគេរំលេចថាជាការបញ្ចូលគ្នាដ៏ប៉ិនប្រសប់នៃបទភ្លេងបែបបុរាណខ្មែរ និងសំឡេងហ៊ីបហបទំនើប។

វណ្ណដា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា “អាល់ប៊ុមទី ៣ របស់ខ្ញុំ មានឈ្មោះថា “TREYVISAI” ដែលត្រីវិស័យ ជួយចង្អុលបង្ហាញប្រាប់ទិសទៅកាន់អ្នកចូលរួមធ្វើ ដំណើរតន្ត្រីជាមួយខ្ញុំ និងអ្នកដែលកំពុងតែស្វែងរកខ្លួនឯង”។

អាល់ប៊ុម “TREYVISAI” ចែកចេញជា ៣ ផ្នែកសំខាន់ៗ :

TREYVISAI I: The Search For Light - ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥

TREYVISAI II: “......” - ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥

TREYVISAI III: “......” - ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥

វណ្ណដា បន្តថា “ខ្ញុំសង្ឃឹមថា “TREYVISAI” អាចជួយបង្ហាញផ្លូវ សម្រាលអារម្មណ៌ និងក្លាយជាមិត្តសម្រាប់អ្នកគ្រប់គ្នា”។

"TREYVISAI" ដែលមានន័យថា "ត្រីវិស័យ" នៅក្នុងភាសាខ្មែរ ត្រូវបានវណ្ណដាពណ៌នាថាជាដំណើរតន្ត្រីមួយដែលឆ្លុះបញ្ចាំងពីភាពស៊ីជម្រៅនៃអត្តសញ្ញាណខ្មែរ រួមជាមួយនឹងទស្សនៈទំនើបរបស់គាត់ចំពោះជីវិត និងសង្គម។ បទចម្រៀងដែលបានទម្លាក់មុនចេញ អាល់ប៊ុមទី៣ មានឈ្មោះថា "Business Class" ដែលបានចេញផ្សាយកាលពីខែកុម្ភៈ បានទទួលការសរសើរយ៉ាងខ្លាំងសម្រាប់ល្បឿនបទភ្លេង Trap ដ៏ថាមពល និងទំនុកច្រៀងដែលបង្ហាញពីភាពជឿជាក់របស់វណ្ណដា។

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី