Head & Shoulders ចាប់ដៃគូសហការជាមួយហ្គេម Mobile Legends: Bang Bang នឹងមានឱកាសឈ្នះរង្វាន់នៅក្នុងហ្គេមដល់ទៅ 1,000 ពេជ្រ និងទូរស័ព្ទ Techno 30 Pro ថែមទៀតផង!
- 2025-04-29 09:58:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Head & Shoulders ចាប់ដៃគូសហការជាមួយហ្គេម Mobile Legends: Bang Bang នឹងមានឱកាសឈ្នះរង្វាន់នៅក្នុងហ្គេមដល់ទៅ 1,000 ពេជ្រ និងទូរស័ព្ទ Techno 30 Pro ថែមទៀតផង!
ចន្លោះមិនឃើញ
ថ្ងៃទី29 ខែមេសា,ឆ្នាំ២០២៥, ភ្នំពេញ– ហ្វេនៗ MLBB ទាំងអស់កុំភ្លេចត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ!
Head & Shoulders បានចូលរួមសហការក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Professional League (MPL) រដូវកាលទី 8 នៅក្នុងប្រទេសកម្ពុជា ដែលនឹងនាំមកជូននូវទស្សនីយភាពដ៏អស្ចារ្យ និងស្រស់ស្រាយអារម្មណ៍!
សាប៊ូកក់សក់ Head & Shoulders x MLBB Limited-Edition –ទិញយកឥឡូវនេះ!
អបអរសាទរការសហការផ្តាច់មុខរវាងសាប៊ូកក់សក់ Head & Shoulders x Mobile Legends: Bang Bang ដែលមានរួមបញ្ចូលជាមួយនឹងវីរៈបុរសក្នុងដួងចិត្តហ្វេនៗគឺ Zilong និង Layla!
បន្ថែមថាមពលសម្រាប់អ្នកជាមួយ៖
• ម៉ង់តុលត្រជាក់ – ស្រស់ស្រាយជាមួយនឹងភាពត្រជាក់ខ្លាំង
• ផ្លែប៉ោមស្រស់ – ផ្តល់ឱ្យនូវក្លិនប្រហើររបស់ផ្លែប៉ោមស្រស់
មានលក់នៅតាមបណ្តាហាងដែលនៅជិតលោកអ្នក – ទិញឥឡូវនេះមុននឹងអស់ពីស្តុក!
កម្មវិធី Roadshows ពោរពេញទៅដោយភាពរីករាយ &រង្វាន់ជាច្រើន!
ត្រៀមខ្លួនដើម្បីទទួលយកនូវបទពិសោធន៍ដ៏រីករាយនៅកម្មវិធី Head & Shoulders roadshows នៅទីតាំងខាងក្រោមនេះ៖
អ៊ីអន 1 ភ្នំពេញ – ថ្ងៃទី 3-4 ខែឧសភា ឆ្នាំ2025
អ៊ីអន 2 សែនសុខ – ថ្ងៃទី 17-18 ខែឧសភា ឆ្នាំ2025
រីករាយជាមួយនឹង ការកក់សក់ដោយឥតគិតថ្លៃ នៅ Head & Shoulders Grooming Station និងចូលរួមជាមួយកម្មវិធីដ៏សប្បាយរីករាយដូចជាការថតកាមេរ៉ា 360 Glambot, លេងបាញ់អង្គែ (Shoot the Dandruff Challenge), លេងហ្គេម MLBB ខ្នាតតូច និងសកម្មភាពសប្បាយៗចាច្រើនទៀត!
ធ្វើការទិញសាប៊ូ Head & Shoulders មួយណាក៏បាន រួចបង្ហាញមកកាន់ពួកយើងដើម្បីមានឱកាសឈ្នះ រង្វាន់ទូរស័ព្ទ Techno 30 Pro Phone 40 រង្វាន់ និងពេជ្រក្នុងហ្គេម MLBB ដល់ទៅ 1,000។ បន្ថែមពីនោះទៀតអ្នកអាចទទួលបានរង្វាន់ពិសេសៗពី Head & Shoulders x MBLL ថែមទៀតផង!
អារម្មណ៍ស្រស់ស្រាយ មានទំនុកចិត្ត មិនអាចបញ្ឈប់បាន!
ត្រូវបានទទួលស្គាល់ដោយគ្លីនិចលើ ប្រសិទ្ធិភាព 5x ដង ក្នុងការកម្ចាត់អង្គែ និងរមាស់, សាប៊ូកក់សក់ Head & Shoulders ផ្តល់នូវក្លិនក្រអូបប្រហើរ និងការការពារស្បែកក្បាលបានដល់ទៅ 48 ម៉ោង— ទទួលបាននូវជ័យជម្នះទាំងក្នុងការលេងហ្គេម និងក្នុងជីវិតរស់នៅ!
ធ្វើការតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ Head & Shoulders Cambodia សម្រាប់ព័ត៌មានពីប្រូម៉ូសិន និងព័ត៌មានអំពីព្រឹត្តិការណ៍របស់ពួកយើង!
MOBILE LEGENDS: BANG BANG ន័យនៅក្នុងហ្គេម © MOONTON Games. All Rights Reserved.