ផ្លូវជាតិលេខ៤១ ដង្ហើមសេដ្ឋកិច្ចថ្មីនៃការតភ្ជាប់ ថ្នល់ទទឹង ទៅកាន់ខេត្តកំពត
- ច័ន្ទ, 9 មិថុនា 2025 07:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៤១ ដង្ហើមសេដ្ឋកិច្ចថ្មីនៃការតភ្ជាប់ ថ្នល់ទទឹង ទៅកាន់ខេត្តកំពត
ចន្លោះមិនឃើញ
ផ្លូវជាតិលេខ៤១ ដែលភ្ជាប់ចេញពីថ្នល់ទទឹង (ខេត្តកណ្តាល) ទៅកាន់ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ ផ្លូវនេះមានប្រវែងសរុប ៩៥,២៦ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ នៅថ្នល់ទទឹង ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី ចំណុចប្រសព្វផ្លូវជាតិលេខ៣ នៅខេត្តកំពត។
ផ្លូវជាតិលេខ៤១ តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងខ្សែផ្លូវផ្សេងៗទៀតនៅក្នុងតំបន់ ដែលឆ្ពោះទៅកាន់ខេត្តកំពត និងតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ផ្លូវនេះឆ្លងកាត់តំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរ។
ផ្លូវជាតិលេខ៤១ ត្រូវបានស្តារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់ ៥ សង់ទីម៉ែត្រ និងទទឹង ១១ ម៉ែត្រ។ ការសាងសង់ផ្លូវនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវຌ្ឍតំបន់ទេសចរណ៍សំខាន់ៗ និងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត។
ការបើកឱ្យប្រើប្រាស់ផ្លូវជាតិនេះត្រូវបានគេមើលឃើញថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តកំពត ព្រមទាំងបង្កើនភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម។ ការអភិវឌ្ឍផ្លូវនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕