ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានប្រកាសជាតំបន់គ្មានមីន បន្ទាប់ពីស្រុកបុទុមសាគរ

  • 2025-06-11 02:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុកស្រែអំបិល ក្នុងខេត្តកោះកុង ត្រូវបានប្រកាសជាផ្លូវការថាជាតំបន់គ្មានមីន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលឥណ្ឌា។

សមិទ្ធផលនេះ បានបន្តពីជោគជ័យនៅស្រុកបុទុមសាគរ ដែលបានប្រកាសគ្មានមីនកាលពីខែឧសភា ឆ្នាំ២០២៥ ដោយជួយឱ្យដីធ្លីមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ការបោសសម្អាតមីននៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងឥណ្ឌា និងអាជ្ញាធរសកម្មភាពកំចាត់មីន និងជំនួយជនរងគ្រោះកម្ពុជា (CMAA) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៣។ គម្រោងនេះ ក៏គ្របដណ្តប់ស្រុកថ្មបាំង និងឃុំត្រពាំងរុង ក្នុងខេត្តកោះកុង ដោយទទួលបានជំនួយឥណ្ឌាចំនួន ៤២៦,៧០៩ ដុល្លារអាមេរិក។

អាជ្ញាធរសកម្មភាពកំចាត់មីនកម្ពុជា (CMAA) បានរាយការណ៍ថា កម្ពុជាបានបោសសម្អាតផ្ទៃដីជាង ៣,០០០ គីឡូម៉ែត្រការ៉េ ដោយបំផ្លាញមីនប្រឆាំងមនុស្សជាង ១ លានគ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (ERW) ជាង ៣ លានគ្រាប់។

អត្ថបទ ៖ Nich

អត្ថបទពេញនិយម
អត្ថបទថ្មី