គ្រូពេទ្យឯកទេសផ្នែកសើស្បែកបានបង្ហាញពីមូលហេតុ ដែល Olay វីតាមីន C ត្រូវបានណែនាំសម្រាប់ទទួលបានស្បែកភ្លឺថ្លា ក្មេងជាងវ័យ
- 2025-06-16 11:06:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូពេទ្យឯកទេសផ្នែកសើស្បែកបានបង្ហាញពីមូលហេតុ ដែល Olay វីតាមីន C ត្រូវបានណែនាំសម្រាប់ទទួលបានស្បែកភ្លឺថ្លា ក្មេងជាងវ័យ
ចន្លោះមិនឃើញ
គ្រូពេទ្យឯកទេសសើស្បែក Dr. Viriya, Derm Explore, and Ngoun Sivmey បានចែករំលែកពីអត្ថប្រយោជន៍នៃ ឈុត Olay វីតាមីន C ដែលមាន ក្រែមផ្តល់សំណើម និង សេរ៉ូម ព្រមទាំងលើកឡើងពីចំណុចសំខាន់ដែលឈុតនេះជាផលិតផលសម្រាប់អ្នកមានបញ្ហាស្នាមអុជខ្មៅ ស្បែកស្ងួតនិងស្រអាប់ជាដើម។ ក្នុងនាមជាអ្នកជំនាញផ្នែកបញ្ហាស្បែក Dr. Viriya, Derm Explore, and Ngoun Sivmey បានបើកបង្ហាញបន្ថែមពីមូលហេតុសំខាន់ដែលត្រូវប្រើឈុតនេះរួមគ្នា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
ឈុត Olay វីតាមីន C ដែលមានក្រែមផ្តល់សំណើម និងសេរ៉ូម គឺល្អបំផុតពេលប្រើរួមគ្នាដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ ឈុតនេះនឹងជួយឳ្យស្បែកភ្លឺថ្លា ម៉ដ្តរលោង ព្រមទាំងកាត់បន្ថយស្នាមអុជខ្មៅ ផ្តល់មកវិញនូវស្បែកក្មេងជាងវ័យ ជាពិសេសសម្រាប់អ្នកមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅ។ ដោយការប្រើជាប្រចាំ វាអាចជួយបំបាត់ស្នាមអុជខ្មៅ ដែលមានរយៈកាលរហូតដល់ ៥ឆ្នាំ ដោយលទ្ធផលចាប់ផ្តើមបង្ហាញឱ្យឃើញក្នុងរយៈពេល ៤សបា្ហហ៍ឡើងទៅ។
Hyperpigmentation—បង្កឱ្យមានបញ្ហាស្បែកជាំ ស្នាមអុជខ្មៅដែលមានលើស្បែក វាជាជំងឺសើស្បែកទូទៅមួយ ច្រើនកើតឡើងដោយសារត្រូវកម្តៅថ្ងៃ បំរែបំរួលអរមូន រលាកស្បែក និងការវិវត្តន៍នៃអាយុ។ Olay វីតាមីន C ជាជម្រើសដ៏ល្អសម្រាប់បញ្ហាទាំងនេះ៖ ដោយថាមពលពី Bioavailable នៃវីតាមីន C បញ្ចូលគ្នាយ៉ាងពិសេស ធ្វើការរួមគ្នាជាមួយ niacinamide ដើម្បីជ្រាបចូលយ៉ាងជ្រៅទៅក្នុង ១០ស្រទាប់នៃស្បែក ដោះស្រាយទាំងស្រទាប់ផ្ទៃខាងលើនៃស្បែកនិងពណ៌ស្បែកស្រអាប់។
សេរ៉ូមមានមុខងារជ្រាបចូលយ៉ាងរហ័ស មិនស្អិតនៅលើស្បែក សក្កិសមប្រើជាប្រចាំថ្ងៃ ដោយផ្តល់សំណើមបានខ្ពស់ជាមួយល្បាយសាច់ស្រាល់ដើម្បីជួយជួសជុលស្បែក។ ដោយការប្រើជាប្រចាំ ស្បែករបស់អ្នកនឹងភ្លឺថ្លាជាងមុន ក្នុងរយៈពេលត្រឹមតែ ៤សបា្តហ៍ ស្បើយស្នាមអុជខ្មៅដែលកាន់ឆ្នាំបានល្អក្នុងសបា្តហ៍ទី ៨។
រូបមន្តទាំងនេះមិនមែនគ្រាន់តែធ្វើតាមគ្នាប៉ុណ្ណោះ សូម្បីតែគ្រូពេទ្យឯកទេសសើស្បែកទាំង ៣រូប ក៏បានលើកឡើងដែលថា ការពិសោធន៍យ៉ាងយកចិត្តទុកដាក់នៃរូបមន្ត Olay បានរក្សាលំនឹងថាមពលប្រឆាំងអុកស៊ីតកម្មបានយ៉ាងល្អ និងមិនមានបន្ថែម parabens, phthalates, petrolatum, និង mineral oils។ មានសុវត្ថិភាពក្នុងការប្រើ សូម្បីតែប្រភេទស្បែកដែលងាយរងប្រតិកម្ម។
យោងទៅតាមការសិក្សាពីអតិថិជន ចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២១ ពីក្រុមហ៊ុន P&G លទ្ធផលបានបង្ហាញថា៖
● 97% ពេញចិត្តត្រឹមប្រើលើកដំបូង
● 94% ស្បែករលោងជាងមុន
● 91% ស្បែកភ្លឺថ្លាជាងមុន
● 85% យល់ស្របថាស្បែកចាប់ផ្តើមទទួលបានលទ្ធផលជាប្រចាំ
● 84% បានឃើញស្បែកដែលស្ងួត និងស្រអាប់ចាប់ផ្តើមប្រសើរជាងមុន
● 80% ទទួលបានស្បែកម៉ដ្តរលោងភ្លឺថ្លា
ដោយមានការជឿទុកចិត្តនិងណែនាំពីសំណាក់ Dr. Viriya, Derm Explore and Ngoun Sivmey ព្រមទាំងលទ្ធផលបញ្ជាក់ពីប្រសិទ្ធភាព ឈុត Olay វីតាមីន C ជាផលិតផលដែលជួយឱ្យអ្នកទទួលបានស្បែកស្អាតតាមតម្រូវការដែលអ្នកចង់បាន។ សាកល្បងក្នុងថ្ងៃនេះ ដើម្បីទទួលបានស្បែកសម៉ដ្តរលោង!
ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផេក Olay Cambodia