Nvidia RTX 5050 សម្រាប់ Desktop និង Laptop ចេញលក់ចាប់ពីខែកក្កដា

  • 2025-06-26 02:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nvidia ទើបប្រកាសចេញនូវក្រាហ្វិចកាតជំនាន់ថ្មី ស្ថិតនៅកម្រិតទាបជាងគេក្នុងត្រកូល RTX 50 Series គឺ RTX 5050 សម្រាប់ប្រើប្រាស់លើ Desktop និង Laptop។ ក្រាហ្វិចកាត RTX 5050 នឹងត្រូវចេញលក់ចាប់ពីចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងតម្លៃចាប់ពី ២៤៩ ដុល្លារ។

ក្រាហ្វិចកាត GeForce RTX 5050 សម្រាប់កុំព្យូទ័រ Desktop អាចរត់បានល្បឿនមធ្យម 2.31GHz និង Boost ល្បឿនបានដល់ 2.57GHz ដោយភ្ជាប់មកនូវ VRAM ទំហំ 8GB GDDR6 និងខួរក្បាលគណនា CUDA Core ចំនួន ២ ៥៦០ គ្រាប់ ប្រើប្រាស់ថាមពល 130W នឹងសហការផលិតចែកចាយលក់ ជាមួយក្រុមហ៊ុន ASUS, Gigabyte, MSI, Zotac និងក្រុមហ៊ុនផ្សេងទៀត ជាមួយតម្លៃ ២៤៩ ដុល្លារ។

ដោយឡែក ចំពោះ GPU RTX 505 សម្រាប់ Laptop វិញ នឹងបំពាក់មកនូវ VRAM 8GB GDDR7 ជំនាន់ចុងក្រោយ មានខួរក្បាលគណនា CUDA Core ចំនួន ២ ៥៦០ គ្រាប់ដូចគ្នា និងប្រើប្រាស់ថាមពលចន្លោះពី 35W ទៅដល់ 100W។ កុំព្យូទ័រ Laptop ដែលបំពាក់ GPU RTX 5050 ត្រូវបានគេរំពឹងថា នឹងដាក់លក់ក្នុងតម្លៃ ចាប់ពី 999$ ឡើងទៅ។

ក្រុមហ៊ុន Nvidia បានអះអាងថា ក្រាហ្វិចកាត RTX 5050 មានសមត្ថភាពបច្ចេកវិទ្យា AI DLSS4 ជំរុញដល់ល្បឿន Frame នៅលើក្រាហ្វិចដំណើរការលឿន smooth ជាងជំនាន់ RTX 3050 ចន្លោះពី ២ ទៅ ៤ ដង សម្រាប់ហ្គេមល្បីៗដូចជា Cyberpunk 2077 និង Avowed ជាដើម។

អត្ថបទ៖ Khong Phearum

អត្ថបទពេញនិយម