Oppo Reno14 F បង្ហាញខ្លួនជាមួយកាមេរ៉ា AI អាចថតក្នុងទឹក និងឈីប SD 6 Gen 1 ថ្ម 6000mAh
- 2025-06-26 04:49:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oppo Reno14 F បង្ហាញខ្លួនជាមួយកាមេរ៉ា AI អាចថតក្នុងទឹក និងឈីប SD 6 Gen 1 ថ្ម 6000mAh
ចន្លោះមិនឃើញ
Oppo Reno14 F 5G ជាម៉ូឌែលចុងក្រោយគេ បន្ទាប់ពី Reno14 និង Reno14 Pro និងទើបប្រកាសចេញកាលពីថ្ងៃទី ២៥ មិថុនា កន្លងទៅ។ ទូរសព្ទនេះ ស្ថិតនៅលំដាប់កណ្ដាល ប៉ុន្តែបំពាក់អាវក្រោះការពារទឹក IP69 បំពាក់ឈីប Snapdragon ខុសពី Reno 14 និង Reno 14 Pro ដែលប្រើឈីប MediaTek និងមានមុខងារ AI ជាច្រើននៅលើកាមេរ៉ាផងដែរ។
Oppo Reno14 F ត្រូវបានបំពាក់អេក្រង់ AMOLED ទំហំ 6.57 អ៊ិង កម្រិត FullHD+ មានល្បឿន 120Hz បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ទោះជាម្រាមដៃសើម ឬក៏ពាក់ស្រោមដៃ ក៏អាចស្កេនបានដែរ ថែមទាំងមានអាវក្រោះការពារទឹកដល់កម្រិត IP69 និងអាចថតរូបនៅក្នុងទឹកបានទៀតផង។
ផ្នែកកាមេរ៉ា គេបានបំពាក់សេនស័រ Sony IMX882 ទប់លំនឹង OIS ទំហំ 50MP កាមេរ៉ាទូលាយ 8MP និងលេនម៉ាក្រូ 2MP ចំណែកកាមេរ៉ាមុខ 32MP សុទ្ធសឹងតែមាន autofocus ទាំងអស់ ថែមទាំងមានមុខងារថត AI ជាច្រើនទៀត ដូចជា AI Flash Live Photo, AI Livephoto Export, AI Recompose, AI Perfect Shot, និង AI Style Transfer ជាដើម។
Oppo Reno14 F ប្រើប្រាស់កម្លាំងម៉ាស៊ីនកម្រិតមធ្យម ដោយបំពាក់ឈីប Snapdragon 6 Gen 1 មានរ៉េម 8GB ទៅដល់ 12GB LPDDR4X មានមេម៉ូរី 256GB ឬ 512GB UFS 3.1 មានអ៊ីនធើណេត 5G និងដំណើរការដោយ Android 15 ស្រោបពីលើដោយ ColorOS 15។ ទូរសព្ទនេះ បំពាក់កម្លាំងថ្ម 6,000mAh ដែលគាំទ្រការសាកថ្មលឿន 45W។
ក្រុមហ៊ុន Oppo មិនទាន់បង្ហាញតម្លៃ Reno14 F នៅឡើយទេ ប៉ុន្តែវាមានជម្រើស ៣ ពណ៌ ដូចជា ផ្កាឈូក បៃតង និងទឹកសមុទ្រ។