ដើមចមសំខាន់ ២ បង្ករឡើងដោយភាគីថៃ មុនឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំនៅព្រឹកថ្ងៃទី២៤ កក្កដា នេះ
- 2025-07-24 06:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមចមសំខាន់ ២ បង្ករឡើងដោយភាគីថៃ មុនឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំនៅព្រឹកថ្ងៃទី២៤ កក្កដា នេះ
ចន្លោះមិនឃើញ
កម្ពុជា បានរក្សាភាពអត់ធ្មត់ ព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធីចំពោះភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ុន្ដែកាណុងកាំភ្លើងស្ទើរគ្រប់ធុន បានបើកនៅម៉ោងប្រមាណ ៨ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងទាហានថៃ ដែលបានបំពានលើអធិតេយ្យភាពកម្ពុជាម្ដងហើយម្ដងទៀត។
ដើមចមចំនួន ២ មុនផ្ទុះអាវុធដាក់គ្នាថ្ងៃនេះ គឺទី១ ដោយសារទាហានថៃ បានរំលោភចូលទឹកដីកម្ពុជា ដោយល្បាតខុសតម្រាយផ្លូវបណ្ដាលឲ្យជាន់មីនដែលយុទ្ធភណ្ឌចាស់ៗសល់ពីសម័យសង្គ្រាមបណ្ដាលឲ្យគ្រោះថ្នាក់ទាំងពីរលើក មានរបួសជិត ១០នាក់ ក្នុងនោះមាន ២នាក់ ដាច់ជើង។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យកាលពីយប់មិញ កម្ពុជាបានប្រាប់ជារ៉ើយៗដល់ភាគីថៃ ថាតាមបន្ទាត់ព្រំដែនស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា នៅមានសំណល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាច្រើន។ ជាក់ស្ដែងថ្មីៗ ក្រុមល្បាតថៃដែលរងរបួស គឺបានល្បាតចូលទឹកដីកម្ពុជានៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ប្រទេសកម្ពុជា។
មិនទទួលស្គាល់កំហុសដែលដើរល្បាតខុសតម្រាយផ្លូវរំលោភលើទឹកដីកម្ពុជា មេយោធភូមិភាគទី២ របស់ថៃ បានរករឿងចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថាគ្រាប់មីននោះ គឺទើបបង្កប់ថ្មីៗ ហើយថែមទាំងប្រកាសបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់ខ្មែរ ជាឯកតោភាគីចាប់ពីថ្ងៃទី២៤ ខែកក្កដា តទៅ។
**ប្រភពវីដេអូចែករំលែកបន្ដ ដោយអភិបាលខេត្តប៉ៃលិន(កាំជ្រួចហ្វូងកម្ពុជា)**
ឈានដល់បន្ទាន់ក្រហមដែលជាចំនុចក្ដៅទី២ តាមសេចក្ដីរាយការណ៍បឋម គឺក្រុមទាហានថៃបានចូលមករាយបន្លាលួសនៅប្រាសាទតាមាន់ធំតាមបញ្ជារបស់មេភូមិភាគ២ ក្នុងគោលបំណងហាមមិនឲ្យទេសចរចូលទស្សនាប្រាសាទ។ ភ្លាមនោះ ក្រុមយោធាកម្ពុជា បានទៅសាលួសទាំងនោះចេញវិញ ស្រាប់តែទាហានថៃលួចបាញ់រះ ហើយនាំគ្នារត់ចូលត្រង់សេ ទើបមានការបាញ់ការពារខ្លួនវិញទៅលើទាហានថៃទាំងនោះ រហូតដល់ការប្រើអាវុធធុនធំរៀងៗខ្លួន៕