ប្រភពទាំង ៤ នេះ ទើបអាចយកប្រើជាផ្លូវការបានចំពោះសេចក្ដីរាយការនានាទាក់ទងសមរភូមិជួរមុខ
- 2025-07-24 06:58:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពទាំង ៤ នេះ ទើបអាចយកប្រើជាផ្លូវការបានចំពោះសេចក្ដីរាយការនានាទាក់ទងសមរភូមិជួរមុខ
ចន្លោះមិនឃើញ
ជុំវិញព័ត៌មានដ៏ក្ដៅគគុកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំប្រភពព័ត៌មានផ្លូវការចំនួន ៤ សម្រាប់ប្រជាពលរដ្ឋ តាមដានទាក់ទងនឹងសមរភូមិយោធា នៅតំបន់ព្រំដែន រួមមាន៖
១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ
២-ក្រសួងការពារជាតិ
៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម រដ្ខមន្ត្រី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធ0គ្រប់ប្រភេទ។
សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕