កីឡាករប្រដាល់ ៣ រូបដែលធ្វើអោយពិភពលោក ស្គាល់កណ្ដាប់ដៃអ៊ុយក្រែន

  • 2025-07-27 08:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអ៊ុយក្រែន ដែលធ្លាប់តែត្រូវបានប្រមាថមើលងាយ ដោយមហាអំណាចរុស្ស៊ី និងមើលរំលងដោយសហគមន៍អន្តរជាតិ ត្រូវបានគេស្គាល់កាន់តែច្រើនឡើង តាមរយៈកីឡាប្រដាល់ ហើយកីឡាករទម្ងន់ធ្ងន់ ៣ រូបដែលបានលើកទង់ជាតិអ៊ុយក្រែន មកកាន់ឆាកអន្តរជាតិ និងគ្រងដំណែងជាម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោក។

១. Vitali Klitschko អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក WBC Heavyweight និងធ្លាប់ការពារខ្សែក្រវាត់ ៩ ដង មុននឹងចូលនិវត្តន៍នៅអាយុ ៤១ ឆ្នាំ។ ប្រវត្តិប្រកួត ៤៧ ដងឈ្នះ ៤៥ ដង និងចាញ់ ២ ដងប៉ុណ្ណោះ។

២. Wladimir Klitscho អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក IBF, IBO, WBO, WBA និង The Ring Heavyweight។ ធ្លាប់ការពារខ្សែក្រវាត់ពិភពលោកចំនួន ១៨ ដង និងចុងក្រោយចាញ់ខ្សែក្រវាត់ទាំងអស់ ទៅ Tyson Fury ក្នុងឆ្នាំ២០១៥។ ប្រវត្តិប្រកួត Wladimir Klitscho ចំនួន ៦៩ ដងឈ្នះ ៦៤ ដង និងចាញ់ ៥ ដង។

៣. Oleksandr Usyk បានផ្ដួលម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ ទាំងអស់ក្នុងជំនាន់របស់លោក និងបានក្លាយជាជើងឯកទម្ងន់ធ្ងន់ គ្រងខ្សែក្រវាត់ទាំង ៤ ស្ថាប័នធំៗដូចជា WBC, WBO, IBF, និង WBC ទាំងទម្ងន់ CruiserWeight និង HeavyWeight។ Usyk គឺជាកីឡាករទី១ នៅក្នុងតារាង Pound-for-Pound របស់ Ring Magazine។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី