CMAC៖ គ្រាប់បែកMK-84 ផលិតក្នុងឆ្នាំ១៩៩៦ វាមិនអាចជាសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣ កើតទេ!

  • 2025-08-04 10:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) ចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកនេះជាលំអិត នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។

អគ្គនាយកមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្ដម ហេង រតនា ឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្រុមជំនាញបានបញ្ជាក់ថា គ្រាប់បែកMK-84 នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦។ លោកថា ប្រធានអង្គការGolden West ប្រចាំកម្ពុជា និងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកជំនាញគ្រាប់យុទ្ធភណ្ឌ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះដែរ ហើយលោកយល់ថា សៀមបានទិញពីក្រុមហ៊ុនIMI (Israel Military Industries)របស់អ៊ីស្រាអ៊ែល ដែលទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូលMKនេះ។

គ្រាប់បែកMK-84 នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ។​ ឯកឧត្ដម ហេង រតនា៖ “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ!៕

អត្ថបទ៖ សំណាង