កម្ពុជា សម្រេចបន្ថយពន្ធទំនិញអាមេរិច ០% ប៉ុន្តែមិនសម្រាប់ទំនិញមួយតឹកឡើយ

  • 2025-08-08 03:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹតស្ដីពី សេចក្ដីសម្រេចការដាក់ឱ្យអនុវត្តអត្រាពន្ធគយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិកដូចខាងក្រោម៖

មាត្រា ១. ដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាមេរិច។

មាត្រា ២. អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា១ ខាងលើ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។

មាត្រា ៣. នីតិវិធី ក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាមេរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា ៤. បទប្បញ្ញាតិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥. រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីច្ងៃចុះហត្ថលេខាតទៅ។

អត្ថបទ៖ Khong Phearum