DreamVille សម្ពោធបើកការដ្ឋានសាងសង់ ម្រោងអភិវឌ្ឍថ្មី ដំបូងគេនៅលើទឹកដីអង្គរ ខេត្ដសៀមរាប

  • 2025-08-13 09:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន N.H.O និង Atomy Global Group បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ និងដាំដើមឈើជានិមិត្តរូប ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមរបស់ DreamVille ដែលជាទីប្រជុំជនរួមបញ្ចូលគ្នាដំបូងគេនៅក្នុងទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។

ដោយមានផ្ទៃដី ៣៥.៤ ហិចតា DreamVille សៀមរាប ត្រូវបានគេមើលឃើញថាជាទីប្រជុំជនរួមបញ្ចូលគ្នា - រួមមានផ្ទះថ្មីទំនើប សាលារៀន សួនកម្សាន្ត មណ្ឌលសុខភាព និងហាងលក់ទំនិញ។ គម្រោងនេះគឺជាគំនួបផ្សំរវាងគតិបណ្ឌិតនៃ N.H.O គឺកសាងសហគមន៍ដែលមានសុខភាពល្អ និង ចក្ខុវិស័យដ៏យូរអង្វែងរបស់ Atomy គម្រោងនេះមានគោលបំណងកំណត់ស្តង់ដារថ្មីសម្រាប់ទីក្រុងដែលគួរជាទីរស់នៅ ក្នុងប្រទេសកម្ពុជា។ ដោយប្រកាន់យកគតិបណ្ឌិតគឺការអភិវឌ្ឍន៍សហគមន៍ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ DreamVille ត្រូវបានរៀបចំដើម្បីឆ្ពោះទៅរកការរស់នៅបែបបៃតង និងមានភាពតភ្ជាប់គ្នា ដែលក្នុងនោះមានផ្ទៃដីជាង១៩ហិកតា ស្មើនឹង៥៥%នៃផ្ទៃដីសរុប គឺសម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់បណ្ដាសកម្មភាពសហគមន៍។ ដែលក្នុងនោះរួមមាន៖

• Dream Park — គឺជាសួនច្បារវប្បធម៌ និងជាទីកន្លែងសម្រាប់កម្សាន្តនៅចំកណ្តាលនៃ DreamVille • Pocket Parks & Gallery Park — មានតំបន់សម្រាប់លេងកម្សាន្ត កន្លែងហាត់ប្រាណ សួនច្បារ និងការរចនាទេសភាពបែបវិចិត្រសិល្បៈ • រុក្ខជាតិបៃតងត្រូពិចដែលគ្របដណ្ដប់ពេញទិសទី វិថីសិប្បករ សាលារៀន និងតំបន់សេវាកម្ម

ភាពបៃតងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ DreamVille ក្នុងការធ្វើឱ្យក្លាយជាទីក្រុងបៃតងទំនើបដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលជាកន្លែងមនុស្សរស់នៅ រៀន ធ្វើការ លេងកម្សាន្ត និងជាទីកន្លែងសម្រាប់តភ្ជាប់គ្នាដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។

នៅក្នុងពិធីនោះ លោក ហែន ពុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តសៀមរាបផងដែរ។

“ខ្ញុំសង្ឃឹម និងជឿជាក់ថា ជាមួយនឹងការសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងអស់ ការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងនេះនឹងអាចអនុវត្តបានដោយជោគជ័យហើយរួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប។

យើងមានមោទនភាពខ្ពស់ និងប្តេជ្ញាថានឹងរួមដំណើរការជាមួយសហគ្រាស ដើម្បីធានាឱ្យគម្រោងនេះអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងចីរភាព រួមចំណែកបង្កើតរូបរាងថ្មីឱ្យខេត្តសៀមរាប ឆ្ពោះទៅអនាគតអភិវឌ្ឍន៍រុងរឿង។” លោក ហិន ពុទ្ធី បាននិយាយ។

សាលារៀន DREAMY - ការអប់រំផ្ដោតការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅចំកណ្ដាលមជ្ឈមណ្ឌលនៃ DREAMVILLE

N.H.O ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះក៏បានប្រកាសជាផ្លូវការនូវសាលារៀន Dreamy ដែលជាប្រព័ន្ធសាលារៀនពីរភាសានៅខេត្តសៀមរាប ដែលគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី២ ឆ្នាំ២០២៧។

ជាផ្នែកមួយនៃចក្ខុវិស័យរបស់ DreamVille គឺដើម្បីប្រែក្លាយជាទីក្រុងដ៏អស្ចារ្យក្នុងក្តីស្រមៃ សាលារៀន Dreamy ត្រូវបានរចនាឡើងឆ្លងតាមរយៈកម្មវិធីសិក្សាតាមបែបដើម្បីបញ្ចូលគ្នានូវកម្មវិធីសិក្សាអន្តរជាតិ និងក្នុងស្រុក ដោយផ្តោតលើការសិក្សាឆ្លងតាមរយៈបទពិសោធន៍ ការសហការ និងការរីកចម្រើនផ្ទាល់ខ្លួន។

សាលារៀននឹងផ្តល់នូវការអប់រំគ្រប់ជ្រុងជ្រោយ — ចាប់ពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សារហូតដល់មធ្យមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយនឹងគតិបណ្ឌិត «ការរៀនដោយក្តីស្រលាញ់» - ការលើកកម្ពស់ការអភិវឌ្ឍរួមតាមរយៈបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ - សាលារៀន Dreamy នាំមកនូវចក្ខុវិស័យអប់រំរបស់ DreamVille ដល់ជីវិតមនុស្សគឺ៖ ការថែទាំចិញ្ចឹមបីបាច់កុមារគ្រប់រូបមិនត្រឹមតែមានឱ្យពួកគេមានចំណេះដឹងប៉ុណ្ណោះទេ នៅថែមទាំងផ្ដល់នូវសេចក្តីស្រឡាញ់ ភាពច្នៃប្រឌិត និងសេរីភាពក្នុងការរុករកស្វែងយល់អំពីពិភពលោកតាមរបៀបរបស់ពួកគេផងដែរ។

អ្វីទៅដែលធ្វើឱ្យសាលារៀន Dreamy មានភាពខុសប្លែកពីសាលារៀនដទៃ?

• កម្មវិធីសិក្សាពីរភាសាខ្មែរ-អង់គ្លេស រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក • វិធីសាស្រ្តសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ — រៀនតាមឆ្លងរយៈការច្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម • ប្រាក់ចំណេញប្រតិបត្តិការទាំងអស់ត្រូវបានវិនិយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រដល់ផលប៉ះពាល់ផ្នែកអប់រំក្នុងរយៈពេលវែង • គ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ — ចិញ្ចឹមបីបាច់ទាំងសុខភាពខាងរាងកាយ និងទាំងការអភិវឌ្ឍន៍ដោយធម្មជាតិ

បើកដំណើរការដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ និងប្រទេសហ្វីលីពីននៅឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះបានមកដល់ព្រះរាជាណាចក្រកម្ពុជា។ សាលារៀន Dreamy មិនត្រឹមតែជាសាលារៀនតែប៉ុណ្ណោះទេ វានៅថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្តុះគំនិត ទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍន៍បំណិនសង្គមរបស់មនុស្សជំនាន់ក្រោយ។

លោក Kang Myung Gu នាយកសាលារៀន Dreamy បានចែករំលែកថា៖ ការនាំយកសាលារៀន Dreamy ចូលទៅក្នុងទីប្រជុំជននឹងជួយដល់ការថែទាំ ការចិញ្ចឹមបីបាច់ក្មេងជំនាន់ក្រោយ ពង្រឹងចំណងគ្រួសារ និងជំរុញក្តីសុបិនដ៏ធំសម្រាប់សហគមន៍ខ្មែរសម័យទំនើប។

លោកបានបញ្ជាក់ទៀតថា “សាលារៀម Dreamy មិនត្រឹមតែផ្តល់នូវសេចក្តីសុខដល់រាល់គ្រួសារ អំពីការអប់រំប៉ុណ្ណោះទេ វានៅថែមទាំងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការកសាងសហគមន៍ប្រកបដោយស្ថិរភាព ដែលមនុស្សអាចរស់នៅបាន រៀនសូត្រ និងរីកចម្រើនជាមួយគ្នា — នៅចំមជ្ឈមណ្ឌលនៃខេត្តសៀមរាប”។

ទីក្រុងគំរូ - សាងសង់ឡើងសម្រាប់មនុស្សជំនាន់ក្រោយ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់របស់កម្ពុជាបានកើនឡើងជិតពីរដង ដែលកើនឡើងពី 1,030 ដុល្លារដល់ 1,850 ដុល្លារ នេះបើយោងតាមធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ។

កំណើននេះគឺវាមិនត្រឹមគ្រាន់តែជាតួលេខតែប៉ុណ្ណោះទេ ពោលគឺវាបានសបញ្ជាក់ឱ្យឃើញអំពីការកើនឡើងនៃវណ្ណៈកណ្តាលថ្មី ជាពិសេសនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជាទីក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការរស់នៅបែបទំនើប និងគុណភាពខ្ពស់។ គ្រួសារទាំងឡាយកំពុងស្វែងរកផ្ទះដែលមានសុវត្ថិភាព និងរចនាយ៉ាងល្អនៅក្នុងសហគមន៍ កន្លែងដែលបណ្តុះការសិក្សារបស់កុមារ ពង្រឹងចំណងគ្រួសារ និងនាំមកនូវអត្ថន័យសម្រាប់ជីវិតប្រចាំថ្ងៃ។

ជាមួយនឹងចក្ខុវិស័យរបស់ខ្លួនសម្រាប់ទីប្រជុំជនរបៀបរួមបញ្ចូលគ្នា — ពេញលេញ ដែលមានសាលារៀន ការថែទាំសុខភាព សួនកម្សាន្ត និងកន្លែងពាណិជ្ជកម្ម — N.H.O ប្តេជ្ញានឹងបង្កើតសហគមន៍ប្រកបដោយស្ថិរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ទីតាំងល្អ៖ DreamVille ស្ថិតនៅផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ DreamVille មានទីតាំងនៅតាមច្រករបៀងដែលកំពុងរីកចម្រើនក្នុងខេត្តសៀមរាប។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា អាកាសយានដ្ឋានថ្មីដែលស្វាគមន៍ភ្ញៀវអន្តរជាតិជាង 3.42 លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ហើតទីនេះគឺមានចម្ងាយត្រឹមតែ២០នាទីពីទីប្រជុំជន។ ទីប្រជុំជនខេត្តសៀមរាប តំបន់ពាណិជ្ជកម្មសំខាន់ៗ និងទីកន្លែងវប្បធម៌ក៏ស្ថិតក្នុងរយៈពេលខ្លីពី១០ ទៅ២០ នាទីផងដែរ។

គួរកត់សម្គាល់ថា DreamVille ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍សៀមរាបថ្មីទំហំ 7,000 ហិកតា បានត្រៀមខ្លួនក្លាយជាទីក្រុងឆ្លាតវៃសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការរស់នៅដោយយូរអង្វែង។ ក្នុងឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន៦,៧លាននាក់។ ក្រសួងទេសចរណ៍បានរំពឹងនឹងទាក់ទាញភ្ញៀវអន្តរជាតិចំនួន ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលបង្កើតបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១០,៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ជាមួយនឹងគោលគំនិត “Homecation” — ការរួមបញ្ជូលគ្នាការរស់នៅបែបរមណីយដ្ឋានជាមួយនឹងលំនៅដ្ឋានរយៈពេលវែង — និងលំនៅឋានជាច្រើនដែលត្រៀមរួចជាស្រេចសម្រាប់ការជួល DreamVille កំពុងក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគឯកជន ដោយមានតម្លៃសម្រាប់ការរស់នៅខ្ពស់ ហើយនៅថែមទាំងកើតចំណេញ និងមានតម្លៃក្នុងរយៈពេលវែង។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក គីម យូ ឆឹល ប្រធាននាយកប្រត្តិបត្តិ ក្រុមហ៊ុន N.H.O បានសង្កត់ធ្ងន់ថា DreamVille មិនត្រឹមតែជាលំនៅដ្ឋានតែប៉ុណ្ណោះទេ គឺវាថែមទាំងជាតំណាងឱ្យរបៀបរស់នៅបែបថ្មីសម្រាប់ប្រជាជនខេត្តសៀមរាប។

លោកបានបន្តថា៖ «យើងខ្ញុំជឿជាក់ថា វានឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ក្តីសុបិនដ៏អស្ចារ្យសម្រាប់អ្នកស្រុក អ្នកវិនិយោគ និងមនុស្សជំនាន់ក្រោយ»។

ផ្សារភ្ជាប់ជាមួយសហគមន៍ ពង្រីកនូវក្ដីស្រឡាញ់ ដោយបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា N.H.O និង Atomy Global Group ក៏បានប្រកាសផ្តល់ជំនួយចំនួន 30,000 ដុល្លារសហរដ្ឋអាមេរិកដែលជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ Atomy — ដើម្បីផ្ដល់ជូនគ្រួសារក្រីក្រ ក៏ដូចជាគ្រូសារដែលរងគ្រោះដោយសារជម្លោះព្រំដែនថ្មីៗនេះផងដែរ។

អំណោយនេះមានគោលបំណងជួយដល់គ្រួសារងាយរងគ្រោះក្នុងខេត្តសៀមរាប និងសហគមន៍ជុំវិញ - បង្កើនលទ្ធភាពទទួលបានសម្ភារៈចាំបាច់ប្រចាំថ្ងៃ កែលម្អគុណភាពនៃការរស់នៅ និងបង្ហាញពីទស្សនៈរួមរបស់ដៃគូនៃ "ការរីកចម្រើនរួមគ្នាជាមួយសហគមន៍មូលដ្ឋាន"។

នេះក៏ជាសក្ខីភាពមួយចំពោះតម្លៃនៃទំនួលខុសត្រូវចំពោះសង្គមរបស់ Atomy — តែងតែកំណត់យកកត្តាមនុស្សជាសំខាន់នៃរាល់គម្រោងអភិវឌ្ឍន៍ទីក្រុង ដោយចាប់ផ្តើមដោយក្តីមេត្តា សកម្មភាពជាក់ស្តែង និងការរួមបញ្ចូល។

ទំនាក់ទំនង៖ នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ - N.H.O គេហទំព័រ៖ www.dreamville.net លេខសេវាអតិថិជន៖ ០៧៧ ៩២១ ១៤១ អាស័យដ្ឋាន៖ ផ្លូវស៊ីវុត្ថា| សង្កាត់ស្វាយដង្គុំ | សៀមរាប

អំពី N.H.O N.H.O (ត្រូវបានគេស្គាល់ថាជា NIBC នៅក្នុងប្រទេសកូរ៉េខាងត្បូង) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតសហគមន៍ឱ្យកាន់តែប្រសើរឡើងឆ្លងតាមរយៈគម្រោងលំនៅដ្ឋានគុណភាពខ្ពស់ សមស្រាបទៅតាមតំបន់នីមួយៗ។ ដោយមានផ្ទះជាង 30,000ខ្នង ដែលត្រូវបាន និងកំពុងអភិវឌ្ឍនៅក្នុងប្រទេសវៀតណាម ថៃ និងកម្ពុជា N.H.O លេចឈានមុខដោយប្រកាន់យកគតិបណ្ឌិត៖ "ការយល់ដឹងអំពីមូលដ្ឋាន - ស្តង់ដារសកល" ។ នៅក្នុងប្រទេសកម្ពុជា N.H.O ទទួលបានការទទួលស្គាល់យ៉ាងខ្លាំងជាមួយ Sarai Resort & Spa ដែលជាគោលដៅទេសចរណ៍លំដាប់ផ្កាយប្រាំឈានមុខគេនៅក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៧ ដែលប្រារព្ធឡើងដោយភ្ញៀវអន្តរជាតិសម្រាប់សេវាកម្មលំដាប់ខ្ពស់ និងការរចនាបែបឥណ្ឌូចិនដ៏ប្លែក។ DreamVille គឺជាជំហានបន្ទាប់នៅក្នុងយុទ្ធសាស្រ្តវិនិយោគរយៈពេលវែងរបស់ N.H.O ដែលជាចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយស្ថិរភាព ដោយរួមបញ្ជូលជាមួយអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

អំពី Atomy Global Group Atomy គឺជាក្រុមហ៊ុនពាណិជ្ជកម្មសកលដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបើកដំណើរការនៅជាង២០ប្រទេស ដែលមានបណ្តាញសមាជិកជាង១៦លាននាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងពង្រីកទៅក្នុងវិស័យសំខាន់ៗ រួមមានការអប់រំ អចលនទ្រព្យ និងការថែទាំសុខភាព។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Atomy បម្រើការជាដៃគូយុទ្ធសាស្ត្រ និងជាសហស្ថាបនិកនៃក្រុមហ៊ុន DreamVille ដោយធ្វើការជាមួយនឹងក្រុមហ៊ុន N.H.O ដើម្បីរៀបចំការអភិវឌ្ឍន៍ DreamVille នៅខេត្តសៀមរាប៕

អត្ថបទថ្មី